28.5 C
Phnom Penh

នាងគឹម មនោវិទ្យាជំរុញ​ឲ្យរដ្ឋាភិបាលក្រុង តូក្យូអន្តរាគមន៍ឲ្យមានការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខាគឺ កញ្ញាកឹមមនោវិទ្យាជាអនុប្រធានកិច្ចការសាធារណៈគណបក្សសង្រ្គោះជាតិបានជំរុញឲ្យរដ្ឋាភិបាលប្រទេសជប៉ុនដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងភ្នំពេញវិលមកចូលតុចរចាដើម្បីបញ្ចប់ជម្លោះនយោបាយហើយបើកដំណើរបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។

ការជំរុញរបស់កញ្ញាកឹមមនោវិទ្យា ធ្វើឡើងនៅគ្រាដែលនាងបានចូលរួមជួបប្រជុំជាមួយសមាជិកសភានិងព្រឹទ្ធសភាចំនួន១០រូប មកពីបក្សកាន់អំណាចនិងបក្សប្រឆាំងព្រមទាំងអង្គការសង្គមស៊ីវិលនៅ រដ្ឋសភាជប៉ុនក្នុងទីក្រុងតូក្យូដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។

នៅក្នុងដំណាក់កាលជិតដល់ថ្ងៃបោះឆ្នោតជាតិនាខែកក្កដា ខាងមុខនេះប្រទេសជប៉ុនបានចេញមុខសម្របសម្រួលឲ្យមានការចរចាគ្នាឡើងវិញមេដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ ប៉ុន្តែការសម្របសំរួលនេះនៅមិនទាន់បានជោគជ័យនៅឡើយទេ។

លោកហ៊ុន សែនប្រកាសម្តងហើយម្តងទៀតថាគ្មានផ្លូវចរចា និងគ្មានផ្លូវលើកលែងទោសឲ្យលោកសម រង្ស៊ីនិងលោកកឹម សុខានោះទេ។

លោកបញ្ជាក់ជំហរថាការបោះឆ្នោតនៅខែកក្កដាខាងមុខ នឹងធ្វើឡើងទៅតាមការគ្រោងទុកហើយថាគ្មានប្រទេសណាមួយ អាចដាក់សម្ពាធដល់លោកបាននោះឡើយ។

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលព្រមានថារដ្ឋាភិបាល លោកហ៊ុន សែន នឹងជួបហានិភ័យធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចតាមរយៈការដាក់ទណ្ឌកម្មពីសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកប្រសិនបើ លោកមិនព្រមធ្វើឲ្យស្ថានភាពនយោបាយរបស់ប្រទេសវិលទៅរកភាពប្រក្រតីវិញទេនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស