28.5 C
Phnom Penh

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាលឲ្យមានការគោរពសមភាពយេនឌ័រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាលឲ្យផ្ដល់សិទ្ធិសេរីភាពដល់អ្នកប្ដូរភេទ ឬការទទួលស្គាល់អត្តសញ្ញាណយេនឌ័រដោយខ្លួនឯង នាឱកាសទិវាលើកកម្ពស់ការយល់ដឹងបញ្ហាប្រឈមរបស់អ្នកប្ដូរភេទអន្តរជាតិកាលពីចុងខែមិនាឆ្នាំ២០១៨។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថាមនុស្សគ្រប់រូប ដែលមានអាយុ១៥ឆ្នាំមានសិទ្ធិទទួលបានការទទួលស្គាល់អត្តសញ្ញាណយេនឌ័រ ដោយខ្លួនឯងនៅលើរាល់ឯកសារផ្លូវច្បាប់ទាំងអស់ដែលចេញដោយរដ្ឋដូចជាអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារ លិខិតឆ្លងដែនជាដើម។

ជាងនេះទៅទៀតអ្នកប្ដូរភេទទាំងអស់ នឹងមិនត្រូវបានគេដាក់ឲ្យឆ្លងកាត់ដំណើរការវេជ្ជសាស្រ្តឬការធ្វើរោគ វិនិច្ឆ័យ ដើម្បីឲ្យមានការទទួលស្គាល់យេនឌ័ររបស់ពួកគេតាមផ្លូវច្បាប់ឡើយ។

ក្រុមសិទ្ធិមនុស្សមួយនេះបញ្ជាក់ថាការទទួលស្គាល់យេនឌ័រ ត្រូវពង្រីកដល់គ្រប់ផ្នែកដទៃទៀតនៃច្បាប់ដូចជាសិទ្ធិរបស់អ្នកប្ដូរភេទ ក្នុងការរៀបអាពាហិពិពាហ៍ជាមួយប្ដីនិងប្រពន្ធរបស់ពួកគេជាដើម។

មាត្រា១នៃសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សចែងថា មនុស្សទាំងអស់កើតមានសេរីភាពមានសមភាពចំពោះមុខច្បាប់ និងមានសិទ្ធិទទួលបានការគាំពារពីច្បាប់ដោយគ្មានការរើសអើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស