28.5 C
Phnom Penh

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរិះគន់ការចាប់បានជនល្មើសបានតិច ខណៈការចាប់ផលិតផលខូចគុណភាពបានរាប់រយតោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់មន្ត្រីនគរបាលជាតិ ថាចាប់ខ្លួនជនល្មើសបានតែ៦នាក់បុណ្ណោះប៉ុន្តែរឹបអូសបានផលិត ផលខូចគុណភាពរាប់សិបតោន ដែលមិនសមមាត្រគ្នាទៅនឹងវត្ថុតាងដែលរឹបអូសបាន។

ប្រតិកម្មរបស់លោកស ខេងធ្វើឡើងនៅក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយខុសច្បាប់ចំនួនជាង៦០ តោននៅបរិវេណជាប់នឹងសាលាសង្កាត់បឹងជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីម្សិលម៉ិញ នៅចំពោះមុខឯកអគ្គរាជទូតជប៉ុន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

ទោះជាយ៉ាណាក៏ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ មិនបានស្ដីបន្ទោសអ្នកលក់គ្រឿងសំអាងឬអ្នកលក់ផលិតផលខូចគុណភាព ទ្រង់ទ្រាយតូចនោះទេដោយលោកអះអាងថាអ្នកលក់ទាំងនោះ ក៏ជាជនរងគ្រោះដែរ។

លោកស ខេងបញ្ជាក់ថាអ្នកដែលល្មើសច្បាប់គឺជាក្រុមអ្នកផលិត។

របាយការណ៍ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃបញ្ជាក់ថាសមត្ថកិច្ច បង្រ្កាបបទល្មើសនាំចូលស្តុកទុក និងចែកចាយសារធាតុគីមីខុសច្បាប់ ផលិតផលសាច់សត្វដោយខុសច្បាប់ផលិតពីការកែឆ្នៃគ្មានស្តង់ដារនិងគ្មានអនាម័យសរុបចំនួនជិត៦ពាន់តោន ប៉ុន្តែធ្វើការឃាត់ខ្លួនមនុស្សបានតែ៦នាក់ប៉ុណ្ណោះបញ្ជូនទៅកាន់តុលាការ។

ក្រុមសង្គមស៊ីវិលបានរិះគន់ថាប្រសិនបើអំពើពុករលួយនៅតែមាន នោះការបង្ក្រាបមេក្លោងដែលនៅពីក្រោយផលិតផលខុសច្បាប់ នៅតែគ្មានតម្លាភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស