33.2 C
Phnom Penh

កម្ពុជានិងវៀតណាមយល់ព្រមចាត់ការលើព័ត៌មានក្លែងក្លាយ បំផ្លាញសាមគ្គីភាពប្រទេសទាំងពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលលោកហ៊ុន សែនកាលពីថ្ងៃពុធ បានចុះកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោកង្វៀនសួនហ៊្វុក ក្នុងការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ និងព័ត៌មានទាំងឡាយណាដែលមាននិន្នាការធ្វើទុក្ខបុកម្នេញដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងគ្នានេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន សែននិងលោកង្វៀនសួនហ៊្វុកនាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី០៤ខែមេសានៅទីរួមខេត្តសៀមរាប។

លោកអ៊ាងសុផល្លែតជំនួយការផ្ទាល់របស់លោកហ៊ុន សែនបាន ប្រាប់ក្រុមអ្នកសារព័ត៌មានថានាយករដ្ឋមន្រ្តី វៀតណាមបានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យព័ត៌មាន ឱ្យកាន់តែល្អថែមទៀតដើម្បីចៀសវាងការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

លោកបន្តថាភាគីកម្ពុជាបានយល់ព្រមតាមសំណើររបស់មេដឹកនាំវៀតណាម។

អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោកFreedom House ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅថ្មីៗនេះ បានឲ្យចំណាត់ថ្នាក់ដល់កម្ពុជានិងវៀតណាមថាជាប្រទេសគ្មានសេរីភាព ដោយសារបណ្តាប្រទេសទាំងនេះបានរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

រហូតមកទល់ពេលនេះរដ្ឋាភិបាលក្រុងភ្នំពេញបានប្រើវិធានការក្តៅចាត់ការលើបណ្តាញសាព័ត៌មានឯករាជ្យជាច្រើនរួមមានការបិទកាសែតThe Cambodia Dailyវិទ្យុអាស៊ីសេរី និងស្ថានីយផ្សាយបន្តឲ្យវិទ្យុអាស៊ីសេរីនិងវិទ្យុសម្លេងសហរដ្ឋអាមេរិកជាច្រើនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស