30.4 C
Phnom Penh

រដ្ឋាភិបាលក្រុងភ្នំពេញគ្រោងបង្កើតសេចក្តីព្រាងច្បាប់ស្តីពីព័ត៌មានក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកការបង្កើតសេចក្តីព្រាងច្បាប់ស្តីពីព័ត៌មានក្លែងក្លាយ តាមគំរូរបស់ប្រទេសម៉ាឡេស៊ី ក្រោយពីកម្ពុជាបាន បង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលយ៉ាងអាក្រក់ក្នុងរយៈពេលចុងក្រោយនេះ។

អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម កាលពីថ្ងៃសុក្រម្សិលម៉ិញថាផែនការបង្កើតច្បាប់ស្តីពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះធ្វើឡើងនៅក្រោយជំនួបដាច់ដោយឡែកមួយរវាងលោកហ៊ុន សែននិងលោកង្វៀន ស៊ុនហ្វុក(Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាមក្នុងខេត្តសៀមរាប ស្របពេលដែលកម្ពុជាបើកកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គកាលពីថ្ងៃពុធ។

ក្រុមអ្នកឃ្លាំមើលនិយាយថា កម្ពុជាកំពុងញាំញីដោយការធ្វើទុកបុកម្នេញទៅលើសេរីភាពក្នុងការបញ្ចេញមតិ ឬការរិះគន់ទៅលើរដ្ឋាភិបាលតាមបណ្តាញសង្គមហ្វេសប៊ុក។

ក្រុមនេះនិយាយថាប្រសិនបើសេចក្តីព្រាងច្បាប់នេះ ចេញជារូបរាងមែន នោះវាកាន់តែជាការរឹតបន្តឹងបន្ថែមទៀតទៅលើប្រព័ន្ធផ្សព្វផ្សាយឲ្យមានភាពតូចចង្អៀតថែមទៀត។

អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក Freedom House ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅថ្មីៗនេះ បានឲ្យចំណាត់ថ្នាក់ដល់កម្ពុជានិងវៀតណាមថាជាប្រទេសគ្មានសេរីភាព ដោយសារបណ្តាប្រទេសទាំងនេះបានរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

រហូតមកទល់ពេលនេះរដ្ឋាភិបាលក្រុងភ្នំពេញបានប្រើវិធានការក្តៅចាត់ការលើបណ្តាញសាព័ត៌មានឯករាជ្យជាច្រើនរួមមានការបិទកាសែតThe Cambodia Daily វិទ្យុអាស៊ីសេរី និងស្ថានីយផ្សាយបន្តឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិកជាច្រើនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស