32.5 C
Phnom Penh

លោកសម រង្ស៊ីកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុនដើម្បី ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានទៅដល់ទីក្រុងតូក្យូ ហើយកាលពីម្សិលមិញដើម្បីរាយការណ៍លំអិតអំពីវិបត្តិស្ថានការណ៍ នយោបាយនៅកម្ពុជា។

ភ្នាក់ងារសារព័ត៌មានជប៉ុន NHK កាលពីថ្ងៃអង្គារបានដកស្រង់សម្តីលោកសម រង្ស៊ីអតីតមេដឹកនាំគណបក្សប្រឆាំង ចុះផ្សាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនលើកនេះ ដើម្បីថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានខ្នះខ្នែងជួយស្តារប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេលកន្លងមក។

លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងរាយការណ៍ដល់រដ្ឋាភិបាលជប៉ុនឲ្យបានលំអិតថែមទៀតអំពីស្ថានភាពពិតនៃការរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា។

ជាងនេះទៅទៀត អតីតមេដឹកនាំគណបក្សប្រឆាំងមួយនេះសង្ឃឹមថា ប្រទេសជប៉ុននឹងបន្តជួយរកដំណោះស្រាយតាមផ្លូវការទូតដើម្បីធ្វើយ៉ាង ជំរុញឲ្យមានការបង្វែស្ថានការណ៍នយោបាយវិលមករកភាពប្រក្រតីវិញ ដោយមិនចំហ ព្រោះជប៉ុនជាប្រទេសផ្តល់ជំនួយធំដល់កម្ពុជា និង មានឥទ្ធិពលក្នុងការរកដំណោះស្រាយនយោបាយ។

ដំណើរទស្សនកិច្ចរបស់លោកសម រង្ស៊ី ទៅកាន់ប្រទេសជប៉ុនធ្វើឡើងក្រោយពីរដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ (Taro Kono) ទើបបញ្ចប់ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ កន្លងទៅនេះដើម្បីជំរុញឲ្យលោក ហ៊ុន សែន អនុវត្តដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស