32.5 C
Phnom Penh

សកម្មជនព្រំដែនកម្ពុជានៅបារាំងទាមទារឲ្យលោក ហ៊ុន សែន លុបចោលរាល់សន្ធឹសញ្ញាជាមួយវៀតណាមកាលពីទសវត្សទី៨០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការព្រំដែនកម្ពុជាដែលមានមូលដ្ឋានក្នុងប្រទេសបារាំង ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាលប់ចោលទាំងអស់នូវកិច្ចព្រមព្រៀង នយោបាយនិងទឹកដីជាមួយប្រទេសវៀតណាមដែលធ្វើឡើងកាលពី ឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៩ដើម្បីការពារអធិបតេយ្យរបស់កម្ពុជា មិនឲ្យបាត់បង់ទៅប្រទេសវៀតណាម។

ការទាមទាររបស់ក្រុមនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន ថ្លែងនៅចំពោះក្រុមអ្នកគាំទ្ររបស់លោកក្នុងប្រទេសអូស្ត្រាលីកាល ពីពាក់កណ្តាលខែមីនាថារដ្ឋធម្មនុញ្ញកម្ពុជាមានចំនុចខ្សោយពីរ ដែលលំបាកតវ៉ាជាមួយប្រទេសជិតខាង។

ចំនុចខ្សោយទី១នៃរដ្ឋធម្មនុញ្ញគឺការកំណត់ចន្លោះឆ្នាំ១៩៣៣ និង១៩៥៣នៃការធ្វើផែនទីកម្ពុជាហើយទី២ គឺផែនទី ខ្នាត១លើ២០០ពាន់ ជាមួយប្រទេសថៃអត់បានដាក់ក្នុងរដ្ឋធម្មនុញ្ញ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសបារាំងលោកស៊ានប៉េងសែកាលពេលនៅរស់ ធ្លាប់អះអាងថា សន្ធិសញ្ញាឆ្នាំ១៩៨២៨៣ និង៨៥ ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីការបរទេសវៀតណាមខណៈកម្ពុជា ស្ថិតក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម បាននាំឲ្យកម្ពុជា បាត់ព្រំដែនទឹករបស់ខ្លួនចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រការ៉េ ហើយបានបាត់កោះត្រល់ទំហំជាង៥០០គីឡូម៉ែត្រការ៉េ ដែលមានទំហំប៉ុនប្រទេសសិង្ហបុរីទាំងមូល។

លោកបន្តថាសន្ធិសញ្ញាទាំងនេះក៏បាននាំឲ្យកម្ពុជាបាត់កោះក្រចកសេះ ទំហំប្រហែល ៦គីឡូម៉ែត្រការ៉េថែមទៀត។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស