29.6 C
Phnom Penh

មេធាវីបួនរូបរបស់លោក កឹម សុខា បានឈប់ការពារក្តីឲ្យលោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេធាវីចំនួន៤រូបក្នុងចំណោម៨រូប បានលាលែងឈប់ការពារក្ដីឲ្យលោក កឹម សុខា ក្រោយពីលោក កឹម សុខា បានសម្រេចផ្អាកមិនឲ្យពួកគេធ្វើសេចក្តីអត្ថាធិប្បាយ ឬសកម្មភាពអ្វីក្នុងករណីសំណុំរឿង នេះបន្តទៀត។

មេធាវីទាំងបួននាក់នោះរួមមាន លោក ហែម សុជាតិ លោក សំ សុគង់ លោក ជួង ជួងី និង លោក កែត ធី។

ក្រុមមេធាវីទាំងនេះអះអាងថា ពួកគេបានដាក់លិខិតជូនដំណឹងទៅសាលាដំបូង រាជធានីភ្នំពេញ កាលពីម្សិលមិញអំពីការលាលែងរបស់ពួកគេដើម្បីឲ្យត្រឹមត្រូវតាមនីតិវិធី។

ប៉ុន្តែពួកគេនិយាយថា នឹងហក់ចូលជួយការពារក្តីលោក កឹម សុខា វិញ ប្រសិនបើលោក កឹម សុខា ត្រូវការពួកគេ នៅពេលណាមួយខាងមុខ នេះ។

តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះលើបណ្ដឹងសារទុក្ខ សុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា នៅថ្ងៃទី៧ ឧសភាខាងមុខ។

ស្របពេលជាមួយគ្នានេះ អយ្យការអមតុលាការកំពូលបានចេញដីកា កោះអញ្ជើញលោក មេធាវី ផែង ហេង ឲ្យចូលខ្លួនដើម្បីការពារក្ដីលោក កឹម សុខា នៅម៉ោង៩ព្រឹក ថ្ងៃទី៧ ខែឧសភាខាងមុខ។

ក្រុមមេធាវីរបស់លោក កឹម សុខា សង្ឃឹមថា នៅថ្ងៃទី៧ ខែឧសភានេះ តុលាការកំពូលនឹងពិចារណាដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំដើម្បីផ្ដល់ភាពយុត្តិធម៌ជូនលោក កឹម សុខាវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស