29.6 C
Phnom Penh

សង្គមស៊ីវិលអន្តរជាតិស្នើឲ្យរដ្ឋាភិបាលសិង្ហបុរី អន្តរាគមន៍ឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការអន្តរជាតិខាងផ្នែកសិទ្ធិមនុស្សចំនួន៧ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលម៉ិញបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។

អង្គការទាំងនោះបានសរសេរលិខិតរួមគ្នាមួយ ទៅកាន់រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក វីវៀនបាឡា-គ្រឹះស្នាន់(Vivian Balakrishnan)ដើម្បីស្នើឲ្យប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង បារីសមួយនេះជួយអន្តរាគមន៍អំពីបញ្ហាលទិ្ធប្រជាធិបតេយ្យនៅកម្ពុជា នៅមុនការបោះឆ្នោតជាតិឈានចូលមកដល់។

លិខិតដដែល របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស បណ្ដាញអាស៊ីដើម្បីការបោះឆ្នោត វិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងអង្គការមួយចំនួនទៀតបានសម្តែង ការព្រួយបារម្ភអំពីបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាក្រោមការក្តោបក្តាប់របស់លោកហ៊ុន សែន។

ក្រុមអង្គការទាំងនេះអះអាងថាប្រទេសសិង្ហបុរីត្រូវតែចូលរួមដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាដោយសារប្រទេសមួយនេះ ជាប់កាតព្វកិច្ចក្នុងការស្វែងរកដំណោះស្រាយ ដើម្បីលើកស្ទួយសុខសន្តិភាពនិងស្ថេរភាពក្នុងតំបន់។

អង្គការទាំងនេះព្រមានថាប្រសិនបើគ្មានដំណោះស្រាយសមស្រប ហើយអនុញ្ញាតឲ្យស្ថានការណ៍អាក្រក់នាពេលបច្ចុប្បន្ននៅបន្តកើតមាននោះរដ្ឋាភិបាលដែលកើតឡើងក្រោយការបោះឆ្នោត ជារដ្ឋាភិបាលគ្មានភាពស្របច្បាប់នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថា ពួកគេមិនខ្វល់អំពីការលើកឡើងរបស់ក្រុមអង្គការអន្តរជាតិទាំងនេះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស