32.5 C
Phnom Penh

គ.ជ.ប.បើកយុទ្ធនាការអូសទាញអ្នកទៅបោះឆ្នោតនៅខែកក្កដាខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានបើកយុទ្ធនាការជាលើកដំបូងកាលពីម្សិលមិញ ក្នុងខេត្តតាកែវ ដើម្បីអបអរដល់ក្រុមគ្រូបង្រៀនសិស្ស និងនិស្សិតជាច្រើនអំពីដំណើរការ និងនីតិវិធីនៃការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូបង្រៀននៅខេត្តតាកែវអះអាងយុទ្ធនាការរបស់លោកស៊ិក ប៊ុនហុកគ្មានប្រសិទ្ធភាពអាចផ្លាស់ប្តូរឆន្ទៈរបស់អ្នកបោះឆ្នោតឲ្យមកចូលរួមការបោះឆ្នោតនោះទេ ខណៈអវត្តមានគណបក្សសង្គ្រោះជាតិនោះ។

ពួកគេភាគច្រើនអះអាងថា គ្រូបង្រៀនមួយចំនួនធំបានសម្រេចចិត្តរួចទៅហើយថា ពួកគេ នឹងមិនទៅចូលរួមការបោះឆ្នោតដាច់ខាត។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតបានផ្តល់អនុសាសន៍ដល់គ.ជ.ប. និងរដ្ឋាភិបាលលោក ហ៊ុន សែន ថា ដើម្បីទាក់ទាញពលរដ្ឋឲ្យចូលរួមការបោះឆ្នោតបានច្រើន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ជាពិសេស គណបក្សនយោបាយ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងភាគីពាក់ព័ន្ធជាច្រើន ទៀត។

ការចុះពន្យល់ពលរដ្ឋអំពីបញ្ហាបោះឆ្នោតរបស់តំណាង គ.ជ.ប. ធ្វើឡើងក្រោយពេល លោក សម រង្ស៊ី អំពាវនាវជាថ្មីម្តងទៀតឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងពលរដ្ឋទូទៅ កុំទៅបោះឆ្នោតនៅថ្ងៃទៅ២៩ ខែកក្កដា ខាងមុខ អោយសោះដោយសារវាគ្រាន់តែជាការបោះឆ្នោតលេងសើច ធ្វើឡើងដើម្បីបំពេញភាពស្របច្បាប់របស់លោក ហ៊ុន សែន ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស