39.4 C
Phnom Penh

មន្រ្តីគ.ជ.ប. ព្រមានចាត់វិធានលើអ្នកដែលអំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីគ.ជ.ប. ព្រមានចាត់វិធានលើអ្នកដែលអំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត មន្រ្តីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. កាលពីម្សិលមិញបានគំរាមប្រើវិធានការច្បាប់ទៅលើបុគ្គលទាំងឡាយ ណាដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនៅខែកក្កដា ខាងមុខ។

នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីស្នាក់ការធំរបស់គ.ជ.ប. កាលពីថ្ងៃទី១៧ ខែឧសភា លោក ទេព នីថា អគ្គលេខាធិការនៃស្ថាប័នរៀបចំការបោះឆ្នោតមួយនេះអះអាងថា លោកបានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃដើម្បីឲ្យចាត់វិធានការចំពោះបុគ្គលណា ដែលញុះញង់ប្រជាពលរដ្ឋ មិនឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ប៉ុន្តែអ្នកនាំពាក្យគ.ជ.ប. លោក ហង្ស ពុទ្ធា ក៏បានអះអាងនៅក្នុងសន្និសីទកាសែតនេះដែរថា នៅកម្ពុជាគ្មានច្បាប់ដាក់ទោសពលរដ្ឋណាដែលមិនទៅបោះឆ្នោតនោះឡើយ។

ការព្រមានរបស់មន្រ្តីជាន់ខ្ពស់គ.ជ.ប.រូបនេះធ្វើឡើងស្របពេលដែល គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបបលោក ហ៊ុន សែន និងគ.ជ.ប. ដែលបានដកហូតឆន្ទៈរបស់ពលរដ្ឋជាម្ចាស់ឆ្នោតពីការបោះឆ្នោត។

គណបក្សប្រឆាំងមួយនេះអំពាវនាវដល់ពលរដ្ឋខ្មែរ ធ្វើពហិការកុំទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដា ខាងមុខ។

គណបក្សសង្គ្រោះជាតិក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិនៅកម្ពុជាដែរ ដោយសារការបោះឆ្នោតនេះជាការបោះឆ្នោតបែបក្លែងក្លាយ មិនត្រឹមត្រូវ និងមិនស្របច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស