32.5 C
Phnom Penh

មន្រ្តីសំខាន់ៗក្នុងជួរកងទ័ពរបស់លោក ហ៊ុន សែន ព្យួរតួនាទីទៅឈរឈ្មោះបោះឆ្នោតនៅខែកក្កដា ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីសំខាន់ៗក្នុងជួរកងទ័ពរបស់លោក ហ៊ុន សែន ព្យួរតួនាទីទៅឈរឈ្មោះបោះឆ្នោតនៅខែកក្កដា ខាងមុខ មន្រ្តីកំពូលៗក្នុងជួរកងទ័ពចំនួនបួនរូប នឹងព្យួរមុខតំណែងរបស់ពួកគេខាងមុខនេះដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្សតូចតាចមួយចំនួនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

មន្រ្តីយោធាគ្រាក់ៗទាំងបីរូបនោះរួមមាន លោក ប៉ុល សារឿន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោក គន់ គីម អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក មាស សុភា ជាមេបញ្ជាការកងទ័ពជើងគោក និងលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ការព្យួរមុខតំណែងនេះដោយសារពួកគេត្រូវឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា នៅតាមមណ្ឌលផ្សេងៗ សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

គ.ជ.ប.ប្រកាសថា យុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនៅរយៈពេល២១ថ្ងៃគិតចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី ២៧ខែកក្កដា។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា ការប្រឡូកចូលក្នុងឆាកនយោបាយរបស់ក្រុមមន្រ្តីយោធាកំពូលៗទាំងនេះនឹងកាន់តែធ្វើឲ្យមានទំនាស់ផលប្រយោជន៍ធ្ងន់ធ្ងរដល់កិច្ចការការពារជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស