29.6 C
Phnom Penh

ក្រសួងព័ត៌មានមិនឲ្យសារព័ត៌មានផ្សាយព័ត៌មាននិងរូបភាព បះពាល់ព្រះកិត្តិយសមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងព័ត៌មានមិនឲ្យសារព័ត៌មានផ្សាយព័ត៌មាននិងរូបភាព បះពាល់ព្រះកិត្តិយសមហាក្សត្រ ក្រសួងព័ត៌មានព្រមានម្ចាស់ស្ថានីយវិទ្យុ-ទូរទស្សន៍ ចាងហ្វាង សារព័ត៌មាន និងម្ចាស់គេហទំព័រផ្សព្វផ្សាយទាំងអស់ ចៀសវាង ដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាពវីដេអូ ពីប្រភពនានាមក ផ្សព្វផ្សាយ ឬផ្សាយបន្ដ ដែលនាំឱ្យប៉ះពាល់ដល់ព្រះរាជកិត្ដិយស របស់ព្រះមហាក្សត្រ និងសន្ដិសុខសង្គម។

រដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក ប្រាថ្នា បានថ្លែងនៅក្នុង សេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញថា លោករំលឹកដល់ក្រុមអ្នកសារព័ត៌មានទាំងឡាយត្រូវគោរពវិជ្ជាជីវៈ គោរពកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលជាពិសេសអង្គព្រះមហាក្សត្រ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។

កាលពីខែកុម្ភៈកន្លងទៅនេះ រដ្ឋសភាកម្ពុជាបានអនុម័តវិសោធនកម្មច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ។

លោក អ៊ុក ប្រាថ្នាជំរុញឲ្យម្ចាស់ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងម្ចាស់គេហទំព័រផ្សព្វផ្សាយទាំងឡាយត្រូវប្រុងប្រយ័ត្ន ត្រូវត្រួតពិនិត្យឲ្យបានដិតដល់ និងពិចារណាថ្លឹងថ្លែងឱ្យបានហ្មត់ចត់អំពីក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងទិដ្ឋភាពច្បាប់ ដើម្បីចៀសវាងការផ្សព្វផ្សាយដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល។

ការប្រកាសវិធានការតឹងរ៉ឹងរបស់ក្រសួងព័ត៌មាននៅពេលនេះ ធ្វើឡើងក្រោយពីមានការចាប់ខ្លួនក្រុមអ្នករិះគន់តាមបណ្តាញសង្គមហ្វេសប៊ុក ពីរនាក់ដាក់ពន្ធនាគារពីបទប្រមាថព្រះមហាក្សត្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស