29.6 C
Phnom Penh

ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ និងយុទ្ធនាការទិញផលិតផលខ្មែរក្នុងខេត្តព្រៃវែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ និងយុទ្ធនាការទិញផលិតផលខ្មែរក្នុងខេត្តព្រៃវែង ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរក្នុងបំណងផ្សព្វផ្សាយអំពីយុទ្ធនាការទិញផលិតផលខ្មែរ ក្នុងខេត្តព្រៃវែង ចាប់ពីថ្ងៃទី២៩ ខែមិថុនារហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ។

ការរៀបចំពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងពញ្ញាក់ស្មារតីពលរដ្ឋទូទៅឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឲ្យបានច្រើនជាអតិបរិមា។

ជាងនេះទៅទៀតក្រសួងពាណិជ្ជកម្មនឹងប្រមូលផលិតផលខ្មែរ ដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់មានការវេចខ្ចប់ត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេសមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្តថែមទៀត។

ក្រុមអ្នកឃ្លាំមើលខាងវិស័យកសិកម្មព្រមានថា ទីផ្សារសំរាប់ផលិតផលកសិកម្មក្នុងស្រុករបស់កម្ពុជាមានភាពទន់ខ្សោយ ខណៈផលិតផលក្នុងស្រុករបស់ប្រទេសជិតខាងកម្ពុជាកំពុងមានភាពខ្លាំង ជាពិសេសផលិតផលកសិកម្មរបស់ប្រទេសវៀតណាម និងថៃ កំពុងវាយលុកខ្លាំងទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

ពួកគេនិយាយថា ភាពទន់ខ្សោយនៃផលិតផលកសិកម្មរបស់កម្ពុជាដោយសារកត្តានយោបាយរបស់ប្រទេសមួយនេះ តែងជួបនូវវិបត្តិ នយោបាយ ដែលនាំឲ្យប្រទេសមហាអំណាចមិនត្រឹមតែមិនចង់ទិញផលិតផលពីកម្ពុជា ប៉ុណ្ណោះទេ តែថែមទាំងស្វែងរកវិធីដាក់ទណ្ឌកម្មដល់ផលិតផលផ្សេងៗពីកម្ពុជាថែមទៀត ដោយសារតែរបបលោក ហ៊ុន សែនបានបំផ្លាញមូលដ្ឋានគ្រឹះនៃលទិ្ធប្រជាធិបតេយ្យនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស