32.5 C
Phnom Penh

សកម្មជនចលនាសង្គ្រោះជាតិប្រកាសជោគជ័យបញ្ចុះបញ្ចូល តំណាងរាស្ត្រអាមេរិកពីររូបគាំទ្រទណ្ឌកម្មលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនចលនាសង្គ្រោះជាតិប្រកាសជោគជ័យបញ្ចុះបញ្ចូលឲ្យ តំណាងរាស្ត្រអាមេរិកពីររូបគាំទ្រការដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន អនុប្រធានរបស់ចលនាសង្គ្រោះជាតិទទួលផ្ទុកកិច្ចការស្រ្តី លោកស្រីSeng Janetអះអាងថា លោកស្រីជោគជ័យក្នុងការបញ្ចុះ បញ្ចូលតំណាងរាស្រ្តអាមេរិកពីររូបឲ្យគាំទ្រសេចក្តីព្រាងច្បាប់លេខ H.R. 5754 ដាក់ ទណ្ឌកម្មលើរបបលោក ហ៊ុន សែន។

លោកស្រី Seng Janetបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ លោកស្រីថា តំណាងរាស្រ្តសហព័ន្ធសហរដ្ឋអាមេរិកពីខាងគណបក្ស ប្រជាធិបតេយ្យប្រចាំរដ្ឋPennsylvania ២រូបគឺលោក Robert Brady និងលោកDwight Evans កាលពីម្សិលមិញបានគាំទ្រពេញទំហឹងនូវសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា២០១៨ លេខ H.R. 5754 ។

លោកស្រីបានបញ្ជាក់ថា ក្រុតំណាងរាស្រ្តអាមេរិកទាំងពីររូបនេះ បានថ្កោលទោសយ៉ាងខ្លាំងដល់របបលោកហ៊ុន សែនដែលបានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងកំពុងដឹកនាំដំណើរការបោះឆ្នោតបែបកំប្លុកកំប្លែង តាមរយៈការរាំងខ្ទប់គណបក្ស សង្រ្គោះជាតិមិនឲ្យចូលរួមប្រកួតប្រជែងនោះ។

លោកបន្តថា តំណាងរាស្រ្តអាមេរិកទាំងពីររូបនេះមិនអាចទទួលយកបានទេ ចំពោះការបោះឆ្នោតដែលគ្មានគូប្រកួតប្រជែងពិតប្រាកដនោះ។

ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់ប្រកាសថា លោក មិនខ្វល់អំពីការដាក់ទណ្ឌកម្ម ឬការគំរាមកំហែងពីសហគមន៍អន្តរជាតិ ណាមួយឡើយ។

គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហព័ន្ធរបស់សហរដ្ឋអាមេរិកកាលពីពាក់កណ្តាលខែឧសភា បានអនុម័តសេចក្តីព្រាងច្បាប់លេខ H.R.5754 ដើម្បីរឹតត្បិតការចល័តសាច់ប្រាក់ក្នុងស្ថាប័នហិរញ្ញវត្ថុរបស់អាមេរិក បង្កកទ្រព្យសម្បត្តិ បិទទិដ្ឋាការមន្រ្តីយោធាជាន់ខ្ពស់ មន្រ្តីកងកំលាំងសន្តិសុខ និងមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនៃរបប ក្រុងភ្នំពេញ។

ក្រុមតំណាងរាស្រ្តអាមេរិកាំងព្រមានថា សេចក្តីព្រាងច្បាប់នេះនឹងអនុម័តចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស