30.4 C
Phnom Penh

គ.ជ.ប.ជំរុញឲ្យម្ចាស់អាជីវកម្ម ទាំងអស់អនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនចេញទៅបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ.ជ.ប.ជំរុញឲ្យម្ចាស់អាជីវកម្ម ទាំងអស់អនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនចេញទៅបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) កាលពីទី៨ ខែមិថុនា ម្សិលមិញនេះ បានប្រកាសឱ្យថៅកែរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ភោជនីយដ្ឋាននានា បង្កលក្ខណៈងាយស្រួលដោយអនុញ្ញាតឱ្យនិយោជិតរបស់ខ្លួនទៅបោះឆ្នោតជាតិ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

សេចក្តីអំពាវនាវរបស់គ.ជ.ប.ជំរុញឲ្យពលរដ្ឋប្រើសិទ្ធិរបស់ខ្លួន ស្របតាមច្បាប់។

ជាងនេះទៅទៀត គ.ជ.ប.អំពាវនាវឲ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាឱ្យនិយោជិត កម្មករ កម្មការិនីបានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាមឃុំ/សង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។

ការអំពាវនាវរបស់គ.ជ.ប. ធ្វើឡើងស្របពេលដែលក្រុមគណបក្សសង្គ្រោះជាតិកំពុងបង្កើនយុទ្ធនាការទាមទារឲ្យពលរដ្ឋកុំចេញទៅបោះឆ្នោត ខណៈគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានរារាំង និងរំលាយចោលពីឆាកនយោបាយដោយរបបក្រុងភ្នំពេញ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះនឹងមានគណបក្សនយោបាយចំនួន២០ លើកលែងតែគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។

ក្រុមអ្នកច្បាប់នៃបណ្តាប្រទេសលោកសេរីមួយចំនួន រួមមានសហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងបណ្តាប្រទេសជាច្រើនទៀតបានចាត់ទុកថា ការបោះឆ្នោតនៅពេលខាងមុខ ជាការបោះឆ្នោតបែបបោកប្រាស់ដែលមិនអាចឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋពិតប្រាកដនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស