28.5 C
Phnom Penh

ពលរដ្ឋខ្មែរនៅជប៉ុនដាក់ញត្តិទៅរដ្ឋមន្ត្រីការបរទេសជប៉ុនទាមទារឲ្យឈប់គាំទ្រគ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរនៅជប៉ុនដាក់ញត្តិទៅរដ្ឋមន្ត្រីការបរទេសជប៉ុនទាមទារឲ្យឈប់គាំទ្រគ.ជ.ប. ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបានសរសេរញ្ញត្តិដាក់ទៅរដ្ឋមន្ត្រីការបរទេសជប៉ុន លោកTaro Konoទាមទារឲ្យរដ្ឋាភិបាលជប៉ុនបញ្ឈប់ការផ្តល់ជំនួយ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា។

ញត្តិដែលធ្វើឡើងនៅថ្ងៃទី២២ មិថុនានេះ អំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងតូក្យូ ជួយរកមធ្យោបាយដើម្បីបង្វែស្ថានការណ៍របស់កម្ពុជាឲ្យវិលមករកភាពប្រក្រតី តាមគន្លងប្រជាធិបតេយ្យឡើងវិញ។

ជាងនេះទៅទៀត ពួកគេទាមទារឲ្យរដ្ឋាភិបាលជប៉ុន ជំរុញឲ្យមានដំណើរការបោះឆ្នោតស្របច្បាប់នៅកម្ពុជា តាមរយៈការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសនយោបាយទាំងអស់ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិអាចចូលរួមក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ បើកសិទ្ធិឲ្យមន្រ្តីគណបក្សសង្គ្រោះជាតិចំនួន១១៨រូបអាចមានសិទ្ធិធ្វើនយោបាយឡើងវិញឲ្យបានមុនថ្ងៃទី២៩ ខែកក្កដា។

កាលពីសប្តាហ៍កន្លងទៅនេះក្រុមប្រជាពលរដ្ឋខ្មែររាប់រយនាក់ក្នុងប្រទេសជប៉ុនបាននាំគ្នាធ្វើបាតុកម្មកណ្តាលទីក្រុងតូក្យូទាមទារឲ្យរដ្ឋាភិបាលដែលជាប្រទេសម្ចាស់ជំនួយដ៏ធំរបស់កម្ពុជានេះ បញ្ឈប់ការគាំទ្ររបស់ខ្លួនដល់ គ.ជ.ប. កុំទទួលស្គាល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ប្រសិនបើគ្មានគណបក្សសង្គ្រោះជាតិចូលរួម និងកុំទទួលលទ្ធផលការបោះឆ្នោតមួយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស