38 C
Phnom Penh

សហភាពអឺរ៉ុប បញ្ជូនគណៈប្រតិភូទៅកម្ពុជាដើម្បីវាយតម្លៃស្ថានការណ៍សិទ្ធិមនុស្ស មុនដកការអនុគ្រោះពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុប បញ្ជូនគណៈប្រតិភូទៅកម្ពុជាដើម្បីវាយតម្លៃស្ថានការណ៍សិទ្ធិមនុស្ស មុននឹងសម្រេចដកការអនុគ្រោះពន្ធ សមាជិកសភាអឺរ៉ុបលោកស្រី Babara Lochbihler បានបង្ហោះសារនៅលើបណ្ដាញសង្គមTwitterថា សហភាពអឺរ៉ុបបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅស្វែងរកការណ៍ពិតរយៈពេលមួយសប្ដាហ៍នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ កក្កដាដើម្បីវាយតម្លៃពីកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស ទៅតាមការចង់បានរបស់អឺរ៉ុប អ្វីដែលមានចែងក្នុងប្រព័ន្ធអនុគ្រោះពន្ធចំពោះទំនិញកម្ពុជាគ្រប់ប្រភេទលើកលែងតែអាវុធ។

លោកស្រីបន្តថាសមាជិកសភាអឺរ៉ុបចំនួន ១៨រូបទៀត ក៏បានទាមទារឲ្យមានការបង្ហាញលទ្ធផលជាសាធារណៈទៅកាន់ប្រជាពលរដ្ឋនិងសភាអឺរ៉ុប នៅចុងបញ្ចប់នៃបេសកកម្មស្វែងរកការពិតនោះដើម្បីឲ្យមានតម្លាភាព។

ក្រុមសមាជិកសភាអឺរ៉ុបចំនួន១៨រូប បញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនមួយកាលពីថ្ងៃទី៤ ខែកក្កដា ថា ពួកគេសម្តែងស្វាគមន៍ចំពោះការសម្រេចចិត្ត ដ៏ទាន់ពេលវេលារបស់សហភាពអឺរ៉ុបក្នុងការដកជំនួយគ្រប់រូបភាពពី គ.ជ.ប.។

ពួកគេសង្ឃឹមថា គណៈប្រតិភូសហភាពអឺរ៉ុប និងបុគ្គលិកស្ថានទូត នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប នឹងដកខ្លួនចេញពីសកម្មភាពនានា ដែលអាចឲ្យរបបលោកហ៊ុន សែន យកទៅបកស្រាយថា សហភាពអឺរ៉ុប ផ្ដល់ភាពស្របច្បាប់ណាមួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស