28.5 C
Phnom Penh

ខេត្តស្ទឹងត្រែងរឹបអូសយកឧបករណ៍នេសាទខុសច្បាប់ទៅដុតចោល និងឃាត់ខ្លួនមនុស្សជាង២រយនាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំងជំនាញខេត្តស្ទឹងត្រែង រឹបអូសយកឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទទៅដុតចោល និងឃាត់ខ្លួនមនុស្សជាង២រយនាក់ កម្លាំងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានរឹបអូសយកឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ដែលក្រុមឈ្មួញបានលួចដាក់ នៅតាមដងទន្លេខេត្តស្ទឹងត្រែង ក្នុងរដូវបិទនេសាទនេះ។

សមត្ថកិច្ចខេត្តបានយកវត្ថុតាងទាំងនោះទៅដុតកម្ទេចចោល។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក លោក ទុំ នីរ៉ូ ប្រធានជលផលខេត្តស្ទឹងត្រែង ចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ថា គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៨នេះ កម្លាំងជលផលបានឈាន ទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាទ្រង់ទ្រាយធំ និងដកហូតមងក្រឡាញឹក ប្រវែងរាប់ពាន់ម៉ែត្របានយកទៅដុតកម្ទេចចោល។

លោកបន្តថា នៅក្នុងការបង្ក្រាបនោះ កម្លាំងជលផលបានឃាត់ខ្លួនជនសង្ស័យចំនួន២៥៧នាក់ ដើម្បីនាំយកទៅអប់រំណែនាំ និងឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ ការប្រព្រឹត្តខុសនៅរដូវបិទនេសាទតទៅទៀត។

ជាងនេះទៅទៀតសមត្ថកិច្ចខេត្តស្ទឹងត្រែងក៏បានអំពាវនាវឲ្យប្រជានេសាទទាំងអស់បញ្ឈប់ជាបន្ទាន់នូវការនេសាទខុសច្បាប់ជាទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ជាពិសេសការចាប់ត្រីមេពូជធំៗ ដែលកំពុងបង្កភាពមហន្តរាយ ដល់មច្ឆាជាតិ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស