33.2 C
Phnom Penh

តំណាងរាស្រ្តអូស្រ្តាលីស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលីបិទទិដ្ឋាការ លោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តអូស្រ្តាលីស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលីបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់របស់លោកហ៊ុន សែន សមាជិកសភាអូស្ត្រាលីមកពីគណបក្សពលករ លោកJulian Hillនៃ រដ្ឋVictoriaជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីបិទទិដ្ឋាការ និង បង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែន ដែលនាំគ្នាបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។

ការជំរុញរបស់លោកJulian Hillធ្វើឡើងនៅក្នុងកិច្ចប្រជុំសភាអូស្ត្រាលីកាលពីថ្ងៃទី១៣ សីហានេះ។

លោកអះអាងថា ដល់ពេលហើយ ដែលរដ្ឋាភិបាលអូស្រ្តាលី ត្រូវតែចាត់វិធានការក្តៅដាក់សម្ពាធឲ្យមានការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។

លោកអះអាងថា អ្វីដែលកំពុងកើតឡើងនៅកម្ពុជាគឺជាសញ្ញានៃមរណភាពនៃប្រជាធិបតេយ្យ ដែលអូស្រ្តាលីមិនត្រូវឈរឱបដៃមើលឡើយ ហើយត្រូវប្រញាប់រកយុទ្ធសាស្រ្តដាក់សម្ពាធលើរបបលោកហ៊ុន សែនឲ្យស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។

តំណាងរាស្រ្តរបស់ប្រទេសអូស្រ្តាលីរូបនេះ ក៏បានស្នើ ឲ្យមានការកោះប្រជុំប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីសើរើករណីកម្ពុជាឡើងវិញ ហើយស្នើឲ្យសមត្ថកិច្ចអូស្រ្តាលីបើកការស៊ើបអង្កេតក្រុមសែស្រឡាយរបស់លោកហ៊ុន សែន ដែលកំពុងរកស៊ីខុសច្បាប់នៅទឹកដីអូស្រ្តាលីថែមទៀត។

ជាងនេះទៅទៀត លោកJulian Hillក៏បានស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលីពិនិត្យឡើងវិញនូវរាល់ជំនួយដែលផ្តល់ឲ្យរបបលោកហ៊ុន សែន លើកលែងតែជំនួយមនុស្សធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស