33.2 C
Phnom Penh

យ៉ាងហោចណាស់មានមនុស្សចំនួន១៥បានស្លាប់ដោយសារទឹកជំនន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាងហោចណាស់មានមនុស្សចំនួន១៥បានស្លាប់ដោយសារទឹកជំនន់ ក្រសួងធនធានទឹកនិងឩតុនិយម កាលពីថ្ងៃទី១៥ ខែសីហា ប្រកាសថា ស្ថាភាពទឹកជំនន់ផ្នែកខាងលើនៃដងទន្លេមេគង្គបានស្រកចុះជាបណ្តើរៗខ្លះហើយ ប៉ុន្តែនៅផ្នែកខាងក្រោមនៃទន្លេមេគង្គវិញ ស្ថានភាពទឹកនៅតែបង្កជាក្តីបារម្ភ និងមានការគំរាមកំហែងដល់សុវត្ថិភាពរបស់ពលរដ្ឋដដែល។

រហូតមកទល់ពេលនេះ ជំនន់ទឹកទន្លេ មេគង្គនៅក្នុងខេត្តស្ទឹងត្រែងបានស្រកចុះខ្លះហើយ ប៉ុន្តែនៅក្នុងខេត្តក្រចេះនិងខេត្តកំពង់ចាម កំរិតទឹកទន្លេមេគង្គបានឡើងហួសកំរិតប្រកាសអាសន្ន ហើយកំពុងជះ ឥទ្ធិពលដល់ទន្លេបាសាក់ក្នុងខេត្តកណ្តាល។

ក្រសួងធនធានទឹកនិងឩតុនិយមបានព្យាករណ៍ថា កំរិតទឹកមាន ស្ថានភាពខ្ពស់នៅតាមដងទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។

ចាប់តាំងពីដើមខែសីហាមក ទឹកជំនន់ទន្លេមេគង្គ បានធ្វើអោយប៉ះពាល់ដល់ខេត្តចំនួន៦ រួមមានខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល និងខេត្តព្រៃវែង។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រោះមហន្តរាយលោក កែវ វី បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទឹកជំនន់បានធ្វើអោយប៉ះទង្គិចដល់ ពលរដ្ឋខ្មែរប្រមាណជាង៦ម៉ឺនគ្រួសារ និងបានសំលាប់ជីវិតមនុស្សអស់១៥នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស