32.5 C
Phnom Penh

លោក ហ៊ុន សែន គ្រោងស្នើឲ្យមានការលើកលែងទោសសកម្មជនបក្សប្រឆាំង១២នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន គ្រោងស្នើឲ្យមានការលើកលែងទោសសកម្មជនបក្សប្រឆាំង ១២នាក់ ប្រសិនបើគ្មានការរិះគន់ថា ដោយសារសម្ពាធអន្តរជាតិ លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែសីហា ប្រកាសថា លោកគ្រោងស្នើឱ្យមានការលើកលែងទោសជាទ្រង់ទ្រាយធំដល់អ្នកទោសមួយចំនួន ហើយក្នុងនោះក៏មានសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន១២ នាក់ផងដែរ។

លោកបន្តថា ការស្នើឲ្យមានការលើកលែងទោសនេះ អាចធ្វើទៅបានលុះត្រាគ្មានការបកស្រាយណាមួយថា ការលើកលែងទោសនោះធ្វើឡើង ដោយសារតែរដ្ឋាភិបាលរបស់លោកទទួលរងនូវសម្ពាធពីអន្តរជាតិនោះឡើយ បើមិនដូច្នោះទេ នោះលោកនឹងត្រូវឃុំខ្លួនសកម្មជនបក្សទាំងនោះបន្តទៀត រហូតដល់ពួកគេធ្វើការថ្កោលទោសអ្នកដែលរិះគន់ទាំងនោះវិញ។

សកម្មជនរបស់គណបក្សសង្គ្រោះជាតិទាំង១២រូបនោះរួម លោក អ៊ំ សំអាន លោកមាជ សុវណ្ណារ៉ា លោកអាន បឋម និងមនុស្សជាច្រើនទៀត។

លោកហ៊ុន សែនអះអាងថា លោកចង់ឲ្យមហាជនគិតថា ការលើកលែងទោសដល់សកម្មជនបក្សសង្គ្រោះជាតិទាំង១២រូបនេះ គឺកើតចេញពីទឹកចិត្តសណ្តោសប្រណីរបស់លោកតែប៉ុណ្ណោះ។

នៅក្រោយការបោះឆ្នោតដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុក ថា ជាការបោះឆ្នោតក្លែងក្លាយ និងជាការបោះឆ្នោតអាម៉ាស់នោះ របបលោក ហ៊ុន សែនបានដោះលែងអ្នកទោសនយោបាយជាបន្តបន្ទាប់ រួមមាន អ្នកឃ្លាំមើលសង្គម លោក គឹម សុខ សកម្មជនការពារសិទ្ធិដីធ្លីអ្នកស្រី ទេព វន្នី និងអតីតបុគ្គលិកអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស