33.2 C
Phnom Penh

មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីសចិនប្តេជ្ញាគាំទ្ររបបថ្មីរបស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីសចិនប្តេជ្ញាគាំទ្ររបបថ្មីរបស់លោក ហ៊ុន សែន ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកSong Taoបានប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្ររបបដឹកនាំថ្មីរបស់លោកហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតដ៏ចម្រូងចម្រាសកន្លងមក។

មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីសចិនរូបនេះ អះអាងថា គណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ និងការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ហើយធានាបាននូវសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ថែមទៀត។

លោកសុង តាវ អះអាងថា ចិននឹងជួយរបបលោក ហ៊ុន សែនបន្តទៀតនូវអ្វីដែលរបបនេះត្រូវការ។

ក្រុមអ្នកឃ្លាំមើលនិយាយថា លោក ហ៊ុន សែនគួរពិចារណាឱ្យបានច្បាស់លាស់ពីទំនាក់ទំនងជាមួយចិន ដោយឈរលើមូលដ្ឋានប្រយោជន៍ជាតិជាធំ។

ពួកគេនិយាយថា ចិនមិនមែនជាទីផ្សារធំសំរាប់ផលិតផលកាត់ដេររបស់កម្ពុជា ដូចសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះឡើយ ហើយប្រសិនបើលោកហ៊ុន សែននៅតែសេពគប់ជាមួយចិនទៀត នោះ កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរតាមរយៈការ ដាក់ទណ្ឌកម្មរបស់ប្រទេសលោកសេរីដែលជាទីផ្សារលក់ផលិតផលផ្នែកកាត់ដេរដ៏ធំ របស់កម្ពុជានោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស