29.6 C
Phnom Penh

តុលាការកោះហៅសកម្មជនដីធ្លីតំបន់បុរីកីឡាឲ្យចូលខ្លួនឆ្លើយបំភ្លឺករណីលោកកឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកោះហៅសកម្មជនដីធ្លីតំបន់បុរីកីឡាឲ្យចូលខ្លួនឆ្លើយបំភ្លឺករណីលោកកឹម សុខា ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញបានកោះហៅសកម្មជនក្នុងរឿងជម្លោះដីធ្លីនៅតំបន់បុរីកីឡាម្នាក់ទៀតគឺលោកស្រីស ស៊ន ឲ្យចូលខ្លួនឆ្លើយបំភ្លឺក្នុងសំណុំរឿងលោកកឹម សុខា នៅថ្ងៃទី១១ ខែកញ្ញាខាងមុខ។

ដីការបស់តុលាការក្រុងភ្នំពេញបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ប៉ុន្តែសមត្ថកិច្ចទើបតែប្រគល់ដីកាឲ្យលោកស្រីស ស៊ន កាលពីថ្ងៃទី៦ ខែកញ្ញា ដែលនាំឲ្យលោកស្រីមានការភ្ញាក់ផ្អើល ជាខ្លាំងដោយសារលោកស្រីមិនមានទំនាក់ទំនងជាមួយលោកកឹម សុខានោះឡើយ។

កាលពីចុងខែសីហាកន្លងទៅនេះ តុលាការក្រុងភ្នំពេញក៏បានកោះហៅលោកវន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យធ្វើជាសាក្សីនៅក្នុងសំណុំរឿងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនេះដែរ។

លោកកឹម សុខាត្រូវបានសមត្ថកិច្ចរបស់លោកហ៊ុន សែនចូលចាប់ខ្លួនដល់ក្នុងផ្ទះទាំងកណ្តាលយប់កាលពីថ្ងៃទី២ ឈានចូលដល់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧ពីបទក្បត់ជាតិ។

សហគមន៍ជាតិ និងអន្តរជាតិបានបន្តទាមទារម្តងហើយម្តងទៀតឲ្យ របបលោកហ៊ុន សែនដោះលែងលោកកឹម សុខាឲ្យមានសេរីភាព ហើយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ប៉ុន្តែលោកហ៊ុន សែនកាលពីថ្ងៃទី២៩ខែសីហាបានបញ្ជាមិនឲ្យតុលាការធ្វើការដោះលែងលោកកឹម សុខានោះឡើយ ហើយថា នៅកម្ពុជាគ្មានអ្នកទោសនយោបាយនោះឡើយ មានតែអ្នកនយោបាយ ដែលបានប្រព្រឹត្តបទល្មើសប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស