28.5 C
Phnom Penh

ក្រុមមេដឹកនាំសហជីពព្រមានដឹកនាំកម្មករធ្វើបាតុកម្ម ប្រសិនបើលោកហ៊ុន សែននៅតែបណ្តោយឲ្យមានវិបត្តិនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេដឹកនាំសហជីពព្រមានដឹកនាំកម្មករធ្វើបាតុកម្ម ប្រសិនបើលោកហ៊ុន សែននៅតែបណ្តោយឲ្យមានវិបត្តិនយោបាយ ប្រធានសហភាពសហជីពកម្ពុជាគឺលោករ៉ុង ឈុន កាលពីថ្ងៃទី១៨ ខែកញ្ញា បានព្រមានដឹកនាំកម្មករធ្វើបាតុកម្មទាមទារឲ្យរបបលោកហ៊ុន សែនដោះស្រាយវិបត្តិនយោបាយរបស់ប្រទេស ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប។

លោករ៉ុង ឈុនបន្តថា ប្រសិនបើសហគមន៍អន្តរជាតិនាំគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជាមែន អ្នកដែលរងការប៉ះទង្គិចធ្ងន់ធ្ងរជាងគេគឺកម្មករ កម្មការិនីខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ។

ប៉ុន្តែរហូតមកទល់ពេលនេះ លោករ៉ុង ឈុននៅមិនទាន់អាចកំណត់ថ្ងៃពិតប្រាកដក្នុងដឹកនាំកម្មករធ្វើបាតុកម្មនៅឡើយទេ ពីព្រោះលោកកំពុងសម្របសម្រួលជាមួយសមាគម និងសហជីពដទៃទៀតជាមុនសិន។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីគឺលោកផៃ ស៊ីផានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ការធ្វើបាតុកម្មទាំងឡាយណាដែលព្យាយាមដាក់សម្ពោធមកលើ រដ្ឋាភិបាល បង្កឲ្យមានភាពច្របូលច្របល់ ខូចសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិនេះគឺជាអំពើរំលោភច្បាប់។

រីឯលោករ៉ុង ឈុនអះអាងថា លោកនឹងធ្វើលិខិតស្នាមសុំច្បាប់ត្រឹមត្រូវក្នុងការធ្វើបាតុកម្មនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស