38 C
Phnom Penh

ក្រុមគ្រូបង្រៀនគ្រោងបា្ររព្ធទិវាគ្រូបង្រៀនអន្តរជាតិដូចរាល់ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគ្រូបង្រៀនគ្រោងបា្ររព្ធទិវាគ្រូបង្រៀនអន្តរជាតិដូចរាល់ឆ្នាំ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិដូចរាល់ៗឆ្នាំនៅថ្ងៃទី៥ខែតុលា ហើយសង្ឃឹមថា អាជ្ញាធរទីក្រុងភ្នំពេញមិនធ្វើការបង្ក្រាបពួកគេដូចកាលពីឆ្នាំកន្លងទៅនោះឡើយ។

ពួកគេអះអាងថា ទិវារំលឹកគុណគ្រូបង្រៀននេះនឹងមានការសើ្នសុំឲ្យមានការដំឡើងប្រាក់ខែគ្រូបង្រៀនថែមទៀត។

សេចក្តីជូនដំណឹងរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលចេញផ្សាយកាលពីថ្ងៃសុក្រឲ្យដឹងថា សមាគមនេះបានដាក់លិខិតជូនដំណឹងស្ដីពីការស្នើសុំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក៥តុលា ទៅសាលារាជធានីភ្នំពេញរួចរាល់ហើយ។

សមាគមគ្រូបង្រៀនឲ្យដឹងថា ពិធីនេះនឹងធ្វើឡើងនៅសួនច្បារវត្តភ្នំ ហើយនឹងដង្ហែក្បួនដើម្បីដាក់ញ្ញត្តិទៅក្រសួងអប់រំយុវជននិងកីឡា និងខុទ្ទកាល័យលោកហ៊ុន សែន។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឲ្យដឹងថា យ៉ាងហោចណាស់នឹងមានលោកគ្រូអ្នកគ្រូសិស្ស និស្សិត សហជីព អង្គការសង្គមស៊ីវិលពលរដ្ឋ និងអាណាព្យាបាលសិស្ស ប្រមាណជាង១រយនាក់ នឹងចូលរួមធ្វើប្រារព្ធទិវានេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស