38 C
Phnom Penh

កំណើនសេដ្ឋកិច្ចនឹងមានចំនួនថេរនៅឆ្នាំ២០១៩ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កំណើនសេដ្ឋកិច្ចនឹងមានចំនួនថេរនៅឆ្នាំ២០១៩ខាងមុខ មូលនិធិរូបិយវត្ថុអន្តរជាតិ(International Monetary Fund)ឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងនៅ ថេរប្រមាណជាង៧%ឆ្នាំ២០១៩ខាងមុខ។

សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីថ្ងៃទី២ ខែតុលា ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងនៅថេរត្រឹម៧, ២៥%នៅឆ្នាំ២០១៩។

តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំកម្ពុជាគឺលោកJarkko Turunen បានព្រមានថា កំណើនអំពីកម្ចីធនាគារទៅឲ្យវិស័យអចលនវត្ថុ និងការផ្តល់កម្ចីឲ្យអ្នកវិនិយោគផ្នែកអចលនវត្ថុ ដោយគ្មានការគ្រប់គ្រងច្បាស់លាស់ អាចនាំឲ្យមានអស្ថិរភាពផ្នែកហិរញ្ញវត្ថុនិងម៉ាក្រូហិរញ្ញវត្ថុ។

លោកបានផ្តល់អនុសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហានេះ ធនាគារជាតិកម្ពុជាត្រូវបង្កើតវិធានការមួយចំនួនដើម្បីការពារដើមទុន និងការគ្រប់គ្រងសាច់ប្រាក់។

តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិលោកJarkko Turunen បានស្នើឲ្យកម្ពុជាបង្កើនការកែទម្រង់លើវិស័យសុខភាព អប់រំ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការបញ្ចុះតម្លៃថាមពលដើម្បីធ្វើឲ្យបរិយាកាសសេដ្ឋកិច្ចរបស់ប្រទេសមានភាពល្អប្រសើរហើយអាចរក្សាបាននូវកំណើតសេដ្ឋកិច្ចរបស់ប្រទេសឲ្យនៅស្ថេរបានមួយកម្រិតថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស