30.4 C
Phnom Penh

របបក្រុងភ្នំពេញមិនបារម្ភ ការដកហូតពន្ធអនុគ្រោះ(EBA)របស់សហភាពអ៊ឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របបក្រុងភ្នំពេញមិនបារម្ភ ការដកហូតពន្ធអនុគ្រោះ(EBA)របស់សហភាពអ៊ឺរ៉ុប មន្រ្តីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញមិនបារម្ភពីការព្យួរ ឬការដកហូតប្រព័ន្ធអនុគ្រោះពន្ធ«អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ EBAរបស់សហភាពអ៊ឺរ៉ុប នោះឡើយ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋ មន្ត្រី លោកផៃ ស៊ីផានចុះផ្សាយថា ការដកហូតការអនុគ្រោះពន្ធ EBA ចេញពីកម្ពុជាមិនមានអ្វីចម្លែកនោះទេ ពីព្រោះកម្ពុជាក៏នឹងត្រូវប្រឈម ចំពោះការលើកលែងពន្ធដូច្នេះ នៅពេលដ៏ខ្លីខាងមុខនេះដែរដោយសារតែ សេដ្ឋកិច្ចរបស់កម្ពុជាមានការកើនឡើង ហើយដែលនាំឲ្យកម្ពុជាចូលទៅក្នុងលក្ខខណ្ឌជាប្រទេសគ្មានការអនុគ្រោះ ពន្ធតទៅទៀត។

លោកបន្តថា នៅពេលនេះ កម្ពុជាអាចរស់ដោយមិនចាំបាច់ពឹងផ្អែក លើសេដ្ឋកិច្ចប្រទេសដទៃទៀតនោះឡើយ។

លោកផៃ ស៊ីផាន ចាត់ទុកការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធនេះថា ជាការមាក់ងាយដល់របបដឹកនាំរបស់លោកហ៊ុន សែន។

សហភាពអឺរ៉ុប កាលពីថ្ងៃទី៥ តុលា អះអាងថា ខ្លួនបាន ជូនដំណឹង ទៅ របប លោកហ៊ុន សែនរួចហើយអំពី ចំណាត់ការឈានទៅរកការ លុបចោល ប្រព័ន្ធ អនុគ្រោះពន្ធ«អ្វីៗទាំងអស់លើកលែងតែ អាវុធ»EBAដោយសារតែរបបលោកហ៊ុន សែនពុំបានដោះស្រាយវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរនៅកម្ពុជា។

ក្រុមអ្នកឃ្លាំមើលនិយាយថា អំណួតនៃរបបក្រុងភ្នំពេញដោយសារខ្លួនបានយកប្រទេសចិនជាខ្នងបង្អែកយ៉ាងរឹងមាំសម្រាប់ការត្រួតត្រាអំណាចបែបផ្តាច់ការតទៅមុខទៀត ដោយមិនខ្វល់អំពីហានិភ័យនៃសេដ្ឋកិច្ច របស់ពលរដ្ឋខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស