32.5 C
Phnom Penh

ក្រុមបក្សសង្គ្រោះជាតិជំរុញឲ្យពន្លឿនការអនុម័តច្បាប់ដាក់ទណ្ឌកម្មរបបលោកហ៊ុន សែនឲ្យបានឆាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបក្សសង្គ្រោះជាតិជំរុញឲ្យពន្លឿនការអនុម័តច្បាប់ដាក់ទណ្ឌកម្មរបបលោកហ៊ុន សែនឲ្យបានឆាប់ ក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិប្រចាំរដ្ឋ Florida បានជំរុញឲ្យតំណាងរាស្រ្តក្នុងរដ្ឋដែលពួកគេកំពុងរស់នៅ ធ្វើយ៉ាងណាពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់លេខ H.R. 5754ដែលកំពុងស្ថិតក្នុងដៃរបស់ស្ថាប័នព្រឹទ្ធសភាអាមេរិក ឲ្យបានឆាប់ដើម្បីដាក់ទណ្ឌកម្មឲ្យរបបលោកហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញ។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាកម្ពុជារវាងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាមួយលោកTed Yoho តំណាងរាស្រ្តសហព័ន្ធអាមេរិកាំងប្រចាំរដ្ឋ Florida និងជាប្រធាន អនុគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកកាលពីសប្តាហ៍កន្លងទៅនេះ។

ក្រុមសកម្មជនបក្សសង្គ្រោះជាតិនិយាយថា លោកTed Yohoដែលជាស្ថាបនិកនៃសេចក្តីព្រាងច្បាប់លេខ H.R.5754 បានសន្យាថា លោកនឹងជួយជំរុញឲ្យព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់មួយនេះឲ្យខាងតែបាន នៅពេលព្រឹទ្ធសភាបើកសម័យប្រជុំរបស់ខ្លួននៅចុងឆ្នាំ២០១៨ខាងមុខនេះ។

រដ្ឋសភាអាមេរិកាំងកាលពីថ្ងៃទី២៥ខែកក្កដា បានអនុម័តសេចក្តីព្រាងច្បាប់លេខ H.R.5754ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មបង្កក ទ្រព្យសម្បត្តិ និងបិទទិដ្ឋាការក្រុមមេដឹកនាំនៃរបបក្រុងភ្នំពេញ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋ អាមេរិកលោកEd Royce បានស្នើឲ្យប្រធានាធិបតីអាមេរិកដាក់ទណ្ឌកម្មលោកហ៊ុន សែន លោកស ខេង លោកហ៊ុន ម៉ាណែត អ្នកស្រីហ៊ុន ម៉ាណា លោកសុខ ពុទ្ធិវុធ លោកប្រាក់ សុខុន លោកឱម យ៉ិនទៀង និងមនុស្សជំនិតៗរបស់លោកហ៊ុន សែនជាច្រើនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស