38 C
Phnom Penh

ប្រព័ន្ធផ្សព្វផ្សាយរបស់អូស្រ្តាលីលាតត្រដាងទ្រព្យសម្បត្ត្រកូលហ៊ុន និងមន្រ្តីជាន់ខ្ពស់របបក្រុងភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រព័ន្ធផ្សព្វផ្សាយរបស់អូស្រ្តាលីលាតត្រដាងទ្រព្យសម្បត្តិរបស់គ្រួសារត្រកូលហ៊ុន និងមន្រ្តីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី កាលពីថ្ងៃទី២៥ ខែតុលា បានត្រដាងទ្រព្យសម្បត្តិមហាសាលរបស់គ្រួសារត្រកូលហ៊ុន និងមន្ត្រីជាន់ខ្ពស់ដែលជិតស្និតនឹងរបបក្រុងភ្នំពេញដែលកំពុងដាក់តម្កល់លុយក្នុងប្រទេសអូស្ត្រាលី។

សារព័ត៌មានABCរបស់អូស្រ្តាលីចុះផ្សាយថា ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារត្រកូលហ៊ុន និងមន្រ្តីគ្រាក់ៗទាំងនោះអាចមានជាប់ពាក់ព័ន្ធនឹងករណីលាងលុយកង្វក់ និងអំពើពុករលួយ។

ទូរទស្សន៍ABCរបស់អូស្រ្តាលីបានរកឃើញថា ប្តីរបស់អ្នកស្រី ហ៊ុន ម៉ាណា គឺលោកឌី វិជ្ជា ដែលជាកូនប្រសាររបស់លោកហ៊ុន សែនមានផ្ទះដែលមានតម្លៃជាង១លាន៥សែនដុល្លារ។

ហើយកាលពីខែឧសភា លោកឌី វិជ្ជា ទើបបានលក់ឃ្លាំងផ្ទុកឥវ៉ាន់មួយកន្លែងដែលមានតម្លៃជាង៥លានដុល្លារថែមទៀត។

ចំណែកក្មួយរបស់លោកហ៊ុន សែនគឺលោកហ៊ុន តូ ឯណោះវិញបានទិញផ្ទះតម្លៃជាង១លាន៣សែនដុល្លារ ហើយប្រពន្ធរបស់លោកហ៊ុន តូ មានទ្រព្យមួយកន្លែងទៀតតម្លៃជាង៦សែនដុល្លារដែលទើបផ្ទេរកម្មសិទ្ធិឲ្យបងប្អូនបង្កើតរបស់គាត់គ្រប់គ្រងវិញ។

រីឯប្រធានអគ្គនាយកដ្ឋានពន្ធដារ លោកគង់ វិបុលវិញមានដីមួយកន្លែងដែលលក់កាលពីខែមីនាឆ្នាំ២០០៧តម្លៃជាង២១លានដុល្លារ។

ជាងនេះទៅទៀត លោកគង់ វិបុលមានទ្រព្យជាច្រើនកន្លែងនៅប្រទេសអូស្ត្រាលី។

លោកមានផ្ទះមួយខ្នងដែលមានតម្លៃ៦សែនដុល្លារថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស