32.5 C
Phnom Penh

ប្រធានព្រឹទ្ធសភាកម្ពុជាអះអាងថា កម្ពុជាគាំទ្រឥតងាករេចំពោះគោលនយោបាយចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានព្រឹទ្ធសភាកម្ពុជាអះអាងថា កម្ពុជាគាំទ្រឥតងាករេចំពោះគោលនយោបាយចិន ប្រធានព្រឹទ្ធសភាកម្ពុជាលោកសាយ ឈុំ កាលពីថ្ងៃទី២៩ខែតុលាបានបង្ហាញការគាំទ្រយ៉ាងស្មោះស័្មគ្រ ឥតងាករេចំពោះគោលនយោបាយរបស់ប្រទេសចិន។

ការសច្ចារបស់លោកសាយ ឈុំធ្វើឡើងនៅក្នុងជំនួបជាមួយលោកលី ហុងចុង(Li Hongzhong)សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាលេខាបក្សកុម្មុយនីស្តចិនក្រុងធានជីន ក្នុងទីក្រុង ភ្នំពេញកាលពីថ្ងៃច័ន្ទ។

ជាការឆ្លើយតបភាគី ចិនបានអបអរសាទរដល់គណបក្សប្រជាជន កម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលប្រទេសលោកសេរីចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយដ៏អាមាស់ ហើយទទួលជ័យជំនះតែម្នាក់ឯងនោះ។

លោកលី ហុងចុងបញ្ជាក់ថា ឆ្នាំ២០១៨នេះគឺជាឆ្នាំប្រវត្តិសាស្រ្តនៃខួប ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដូចនេះប្រទេសទាំងពីរត្រូវតែបន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់ថ្នាក់ និងបន្តជំរុញគំនិតផ្តួចផ្តើមគោលនយោបាយផ្លូវក្រវ៉ាត់និងផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍជាតិកម្ពុជា ហើយប្រទេសចិនមានគោលបំណងចង់ជួយឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ក្រុមអ្នកឃ្លាំមើលនិយាយថា ប្រសិនបើកម្ពុជាគាំទ្រគោលនយោបាយ ចិន នោះមានន័យថា កម្ពុជាកំពុងងាកទៅរកការដឹកនាំតាមបែប កុម្មុយនីស្តផ្តាច់ការដូចិនដែរ។

ពួកគេអះអាងថា កម្ពុជាកន្លងមកធ្លាប់បានភ្លក្សរសជាតិនៃមេរៀននេះម្តងរួចមកហើយដែលនាំឲ្យពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតជិត២លាននាក់ក្នុងរបបខ្មែរក្រហមដែលគាំទ្រដោយរដ្ឋាភិបាលចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស