28.5 C
Phnom Penh

ពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡាសុំអន្ដរាគមន៍ពីអ្នកស្រីរ៉ូណា ស្មីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡាសុំអន្ដរាគមន៍ពីអ្នកស្រីរ៉ូណា ស្មីត ពលរដ្ឋមានជម្លោះដីធ្លីក្នុងតំបន់បឹងកក់ និងតំបន់បុរីកីឡា កាលពីថ្ងៃទី៣១ខែតុលា បាននាំគ្នាស្វែងរកកិច្ចអន្ដរាគមន៍ពីអ្នកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ខណៈអ្នកស្រីកំពុងបំពេញបេសលកម្មចំនួន១១ថ្ងៃនៅកម្ពុជា។

ក្រុមមន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ បានចេញមកទទួលញ្ញត្តិរបស់ពលរដ្ឋ និងបានសន្យា ថា ពួកគេនឹងឃ្លាំមើលបញ្ហាជម្លោះដីធ្លីយ៉ាងយកចិត្តទុកដាក់។

ញ្ញត្តិរបស់ពលរដ្ឋតំបន់បឹងកក់ និងបុរីកីឡា បានស្នើសុំឲ្យអ្នកស្រី រ៉ូណា ស្មីត ជំរុញឲ្យលោកហ៊ុន សែនគោរពសិទ្ធិមនុស្ស គោរពសិទ្ធិដីធ្លី និងដោះស្រាយបញ្ហាដីធ្លីតំបន់បឹងកក់ និងបុរីកីឡាឲ្យបានឆាប់ចប់។

ពួកគេសង្ឃឹមថា របបលោកហ៊ុន សែននឹងយកចិត្តទុកដាក់លើសំណើរបស់ពួកគាត់ តាមរយៈអ្នកស្រី រ៉ូណា ស្មីតហើយពិចារណា និងដោះស្រាយដោយយុត្តិធម៌។

អ្នកស្រីរ៉ូណា ស្មីតមកបំពេញបេសកកម្មនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៩ ខែតុលាដល់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨ ដើម្បីធ្វើរបាយការណ៍ប្រចាំឆ្នាំស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយដាក់ទៅអង្គការសហប្រជាជាតិ។

ក្នុងដំណើរបេសកកម្មនេះ អ្នកស្រីនឹងទទួលជួបតំណាងអង្គការសង្គមស៊ីវិល ប៉ុន្តែបរាជ័យមិនបានជួបប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខា ដែលកំពុងជាប់ឃុំឃាំងនៅក្នុងផ្ទះនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស