30.4 C
Phnom Penh

សង្គមស៊ីវិលជំរុញឲ្យរបបលោកហ៊ុន សែនចាប់ជនដៃដល់ដែលបានសម្លាប់អ្នកកាសែតនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គមស៊ីវិលជំរុញឲ្យរបបលោកហ៊ុន សែនចាប់ជនដៃដល់ដែលបានសម្លាប់អ្នកកាសែតនៅកម្ពុជា អង្គការក្រៅរដ្ឋាភិបាលជាង៤០ស្ថាប័ន សម្តែងការព្រួយបារម្ភអំពីឧក្រិដ្ឋកម្មលើអ្នកកាសែត និងអ្នកការពារសិទិ្ធមនុស្ស។

ពួកគេជំរុញឱ្យ អាជ្ញាធរចាត់វិធានការតឹងតែងប្រឆាំងនឹងជនល្មើសទាំងនោះទៅ តាមផ្លូវច្បាប់ជាធរមាន។

សេចក្តីថ្លែងការណ៍របស់អង្គការចំនួន៤២ស្ថាប័នដែលបានចេញផ្សាយកាលពីសប្តាហ៍កន្លងក្នុងការចូលរួមទិវាអន្តរជាតិដើម្បីលុបបំបាត់ និទណ្ឌភាពសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន បានដាស់តឿនដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ចាត់វិធានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ឯករាជ្យភាព និងមានតម្លាភាពក្នុងការស៊ើបអង្កេតករណីឃាតកម្មលើអ្នកកាសែត។

ចាប់តាំងពីឆ្នាំ ១៩៩៤ មកយ៉ាងហោចណាស់មានអ្នកកាសែតចំនួន១៣ នាក់ត្រូវបានសម្លាប់នៅកម្ពុជា ហើយរហូតមកទល់ ពេលនេះគេនៅមិនទាន់ឃើញសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ណាមួយយកទៅកាត់ទោសនៅឡើយទេ។

សេចក្ដីថ្លែងការណ៍របស់បណ្តុំអង្គការទាំងជាង៤០ស្ថាប័ននេះ ឲ្យដឹងទៀតថា ទោះបីជាគ្មានការសម្លាប់ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះក៏ដោយ ប៉ុន្តែបណ្តាញសារព័ត៌មានទាំងនោះត្រូវបានបិទ ឬបង្ខំចិត្តបិទដោយសារហេតុផលនយោបាយ។

ក្រុមអ្នកសារព័ត៌មានខ្លះនិយាយថា ប្រសិនបើអាជ្ញាធរមិនអាចវែកមុខជនដៃដល់បានទេ នោះវានឹងធ្វើឱ្យក្រុមអ្នកកាសែតបំពេញការងារដោយការភ័យខ្លាច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស