33.2 C
Phnom Penh

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ ​លើក​ទី​៧០​ កាល​ពី​ម្សិលមិញ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​អ្នកទោស​នយោបាយ​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ប្រទេស​កម្ពុជា។​

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​ លោក​កឹម សុខា​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ដើម្បី​ឲ្យ​លោក​មាន​សេរីភាព​ក្នុង​ ការ​ចូលរួម​សកម្ម​ភាព​នយោបាយ​ឡើង​វិញ។​

ទំព័រ​ហ្វេសបុក​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ដក​ស្រង់​សម្តី​លោក​Martin Luther’s King Jr​ចុះ​ផ្សាយ​ថា​ អ​យុត្តិធម៌​នៅ​កន្លែង​ណា​មួយ​គឺ​ជា​ការ​គំរាម​កំហែង​គ្រប់​ទី​កន្លែង។​

ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញ​ទស្សនៈ​ថា​ពួក​គេ​ចង់​បាន​សិទ្ធិ​សេរីភាព​​ក្នុង​នាម​ជា​មនុស្ស​លោក​ហើយ​អរគុណ​ដល់​សហ​រដ្ឋ​អាមេរិក​ដែល​តែងតែ​នៅ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​នាំ​មក​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ 
ពួក​គេ​សង្ឃឹម​ថា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​កឹម សុខា​ នឹង​ត្រូវ​បាន​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​ ហើយ​មឹងត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

ចំណែក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​Antonio Guterres​ វិញ​បាន​អំពាវ​នាវ​ឲ្យ​«ពលរដ្ឋ​ទាំងអស់​នៅ​លើ​ពិភព​លោក​រួម​គ្នា​ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិ​មនុស្ស ​សម្រាប់​មនុស្ស​គ្រប់​គ្នា ​និង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់»

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស