30.4 C
Phnom Penh

មហា​សន្និបាត​កាន់​អំណាច​បញ្ចូល​លោក​ហ៊ុន ម៉ាណែត​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហា​សន្និបាត​លើក​ទី​៤១​ រយៈ​ពេលបី​ថ្ងៃ​របស់​គណបក្ស​ប្រជាជាន​កម្ពុជា​ដែល​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ ខែ​ធ្នូ​ នេះ​បាន​សម្រេច​បញ្ចូល​លោក​ហ៊ុន ម៉ាណែត​កូន​ប្រុស​របស់​លោក​ហ៊ុន សែន ​ប្រធាន​បក្សកាន់​អំណាច​នោះ​ ទៅ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​ នៃ​គណៈ​កម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​កឹម សុខា​អះអាង​ថា ​លោក​ហ៊ុន សែន​ កំពុង​ពង្រឹង​ឥទ្ធិពល​គ្រួសារ​របស់​លោក​ ក្នុង​ជួរ​បក្ស។ ​លោក​បន្ត​ថា​​ការ​ប្រឹង​លើក​លោក​ហ៊ុន ម៉ាណែត​ ទៅជា​សមាជិក​គណៈ​អចិន្រ្តៃយ៍​នៅពេល​នេះ​ គឺជា​ការ​ជាន់​ពន្លិច​សា្មរតី​របស់​អ្នកត​ស៊ូ​របស់​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ពីដើម​មក។​ លោក​បន្ត​ថា​ ការ​តែងតាំង​លោក​ហ៊ុន ម៉ាណែត​ នៅពេល​នេះ​គឺ​ដោយសារ​សុខភាព​របស់​លោក​ហ៊ុន សែន​ ​កាន់តែ​ទ្រុឌទ្រោម។​

កាលពី​មហា​សន្និបាត​លើក​ទី​៤០​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០១៨​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​បញ្ចូល​សមាជិក​ថ្មី​នៃ​គណៈ​កម្មាធិការ​កណ្ដាល​ចំនួន​៣៤២​នាក់​ ដែល​ភាគច្រើន​ជា​កូន​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ ខ្លះជា​មន្រ្តី​នគបាល ​មន្រ្តី​យោធា ​ចៅក្រម ​និង​ព្រះ​រាជ​អាជ្ញា។​ រហូតមក​ទល់​ពេល​នេះ ​គណៈ​កម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​ ជិត​១ពាន់​នាក់​ហើយ។​

នាយក​ប្រតិបត្តិ​ទទួ​លបន្ទុក​កិច្ចការ​តំបន់​ អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch​ លោក​Brad Adams ​ធ្លាប់​អះអាង​ថា ​លោក​ហ៊ុន សែន​កំពុង​ដឹក​នាំ​តាម​បែប​ឯកបក្ស​ និង​ផ្ដាច់ការ​តាម​រយៈ​ការ​ច្របាច់​បញ្ចូល​ស្ថាប័ន​តុលាការ​ និង​ស្ថាប័ន​យោធា​ជាដើម​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​តែមួយ​នោះ។​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស