29 C
Phnom Penh

កម្ពុជា​វៀតណាម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ប៉ុន្តែ​មិន​​បង្ហាញ​ផល​ប្រយោជន៍​ជា​ដុំ​កំភួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រួច​ហើយ​នោះ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ ​ មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​គឺ​លោក​ហ៊ុន សែន​និង​លោក​ង្វៀង ហ៊្វូទ្រុង​​(Nguyen Phu Trong)​ប្រមុខ​រដ្ឋ​វៀតណាម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯក​សារ​ចំនួន​៥។​

ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ ចុះ​ផ្សាយ​ថា​ ឯកសារ​ទាំង​នោះ​រួមមាន​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា-វៀតណាម​ស្តីពី​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម ​លោក​ង្វៀន វ៉ាន់ថេ ​(Nguyen Van The)​ជាមួយ​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កម្ពុជា​លោក​តូច ចាន់កុសល។​

ទី​២​ការ​យល់​ព្រម​លើ​ការ​កែ​ប្រែ​មាត្រា​៦​និង​មាត្រា​១៧​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា-វៀតណាម​ស្តីពី​ការ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​លោក​ង្វៀន វ៉ាន់ថេ​និង​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​កម្ពុជា​លោក​តូច ចាន់កុសល។​

ទី​៣​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ឥត​សំណង​២៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​អនុវត្ត​គម្រោង​សាង​សង់​អាគារ​រដ្ឋ​បាល​របស់​រដ្ឋសភា​ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​វៀតណាម​លោក​ឌីញ គៀនយ៉ុង​(Dinh Tien Dzung)​និង​អគ្គ​លេខាធិការ​រដ្ឋ​សភា​ជាតិ​កម្ពុជា​ លោក​ឡេង ប៉េងឡុង។​

ទី​៤​ ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សម្រប​សម្រួល​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-វៀតណាម​ស្តីពី​ការ​អនុ​គ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ​២០១៩-២០២០​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​វៀតណាម​លោក​Tran Tuan Anh​និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​លោក​ប៉ាន សូរស័ក្តិ។​ ចុង​ក្រោយ​ការ​ចុះហ​ត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទេស​ចរណ៍​សម្រាប់​ឆ្នាំ​២០១៩-២០២១​រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា​និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​លោក​Duong Tri Thanh​និង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​លោក​ថោង ខុន។​

ប្រភព​ដដែល​មិន​បាន​រៀប​រាប់​លម្អិត​អំពី​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ផ្លូវ​រដ្ឋ​រវាង​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ទេ។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ កន្លង​មក​រាល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​តែង​ផ្តល់​ភាព​មិន​ស្មើ​ភាព​គ្នា​ពីព្រោះ​វៀតណាម​តែង​កេង​ចំណេញ​ពី​កម្ពុជា​ច្រើន​លើស​លប់​ ដែល​នាំ​ឲ្យ​កម្ពុជា​តែង​បាត់​បង់​ទឹកដី​របស់​ខ្លួន​ដូច​ជា​ព្រំដែន​ទឹក​ និង​ព្រំដែន​គោក​ជា​ច្រើន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស