29.6 C
Phnom Penh

លោកត្រាំអះអាងថា លោកបានដឹងអំពីលោកគីមជុងអ៊ុន នៅទីណា តែសុំអោយលោកជុងអ៊ុន មានសំណាងល្អ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មកទល់ថ្ងៃទី២៨ ខែមេសានេះ គឺជិត៣សប្ដាហ៍ហើយ ដែលមេដឹកនាំ ផ្ដាច់ការនៃរបបបន្តពូជអំណាចរបស់ប្រទេសកូរ៉េខាងជើង បានបន្តបាត់ខ្លួនជាសាធារណៈ។

លោកគីមជុងអ៊ុន វ័យ ៣៦ឆ្នាំរូបនេះ បានឡើងស្នងតំណែងពីឳពុកលោក គឺលោកគីមជុងអ៊ីលកាលពីចុងឆ្នាំ២០១១ព្រោះតែឳពុកស្លាប់ដោយសារជំងឺគាំបេះដូង នៅលើរថភ្លើង។

តែសម្រាប់លោកជុងអ៊ុនគឺរយៈ១៦ថ្ងៃមកនេះ នៅតែមិនមានការផ្សាយជាផ្លូវការដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងថា លោកស្ថិតនៅទីណាមួយនៃប្រទេសកូរ៉េខាងជើង ច្បាស់លាស់នោះទេ ហើយបណ្ដាញទូរទស្សន៍រដ្ឋនៃប្រទេសកុម្មុយនិស្តមួយនេះ ក៏មិនបានបង្ហាញ សកម្មភាពណាមួយជាក់ស្ដែងរបស់លោកជុងអ៊ុនផងដែរ។ តែផ្ទុយទៅវិញ ពិភពលោកទទួលបានតែព័ត៌មាន ចចាមអារ៉ាមតែប៉ុណ្ណោះ។

សូម្បី លោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ គ្រាន់តែអះអាងថា លោកបានដឹងថាលោកជុងអុននៅទីណា ហើយធ្វើអ្វី តែលោកមិនបានបង្ហើបថា លោកគីម បានប្រែកាយសម្បុរដូចម្ដេចឡើយ។

សារព័ត៌មាន Independent បានដកសម្រង់ដើមរបស់លោកត្រាំមកចុះផ្សាយថា៖ «ខ្ញុំមិនអាចប្រាប់ពីការពិតដល់អ្នកបានទេ។ តែខ្ញុំមាននិយាយដោយ ន័យ សុចរឹតប៉ុណ្ណោះ។ តែមិនអាចនិយាយបានទេនៅពេលនេះ ។ ខ្ញុំសូមជូនពរអោយលោកគីមជុងអ៊ុន មានសំណាងល្អ។»

លោកត្រាំបាន ប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានទៀតថា៖«ខ្ញុំសង្ឃឺមថាគាត់ មានសុខភាពល្អ ហើយសម្រាប់ខ្ញុំដឹងថា គាត់កំពុងធ្វើអ្វី។ យើងនឹងបានឃើញគាត់ឆាប់នេះឯងគឺមិនយូរទេ។»

ការបង្ហើបព័ត៌មាន របស់លោកត្រាំដោយ លាក់ច្រើនជាងការពិតនេះនៅតែជាចម្ងល់ដដែល តែទោះជាយ៉ាងណាក៏ដោយវាជាសិទ្ធិរបស់លោកត្រាំក្នុងការផ្ដល់ព័ត៌មាន។ លោកត្រាំបន្ដថា គ្មាននរណាដឹងថា        លោក គីម ជុងអ៊ុន នៅទីណានោះទេក្រៅពីរូបលោក។ ជាមួយគ្នានេះលោកថាសហរដ្ឋអាមេរិកក៏មិនបានដឹងពីរបាយការណ៍ថាលោក គីមស្ថិតក្នុងគ្រោះថ្នាក់ដល់អាយុជីវិតបន្ទាប់ពីវះកាត់ដែរ។

ប្រភពមួយទៀតពីសារព័ត៌មានអាមេរិកBloombergបានឱ្យដឹងថាពេលនេះក្រសួងបង្រួបបង្រួមកូរ៉េនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានដឹងថាលោកគីមជុងអ៊ុននៅទីណាតែសុំមិនផ្តល់ព័ត៌លម្អិតទេ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយដោយស្រង់ប្រភពពីមន្ត្រី កូរ៉េខាងត្បូងថា លោក បានគេចខ្លួន ចេញពីទីក្រុងព្យុះយ៉ាងណា និងគេចចេញពី ព្រឹត្តិការណ៍ជាតិ ដោយសារលោក ខ្លាចឆ្លងជំងឺកូវិដ១៩។

ទូរទស្សន៍ផ្កាយរណបហុងកុងក៏ធ្លាប់បានអះអាងថាមានសមាជិកនៃបក្សពលករកូរ៉េខាងជើងដែលជាប្រភពរឹងមាំមួយបានទំលាយរឿងនេះថាលោកកីមជុងអ៊ុន ស្លាប់បាត់បង់ជីវិតទៅហើយ គឺស្លាប់ក្នុងមន្ទីរពេទ្យមួយនៅក្រុងព្យុងយ៉ាង។ ស្របជាមួយគ្នានេះកាសែតប្រចាំថ្ងៃ            របសជប៉ុន Shukan Gendai បានស្រង់សម្ដីប្រភពជាច្រើនថាមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងរូបនេះកំពុងតែរស់នៅក្នុងជីវិតមួយដែលត្រូវបានគេដាំដុះមើលថែដូចរុក្ខជាតិ។

ការ ស្វែងរកព័ទ៌មានទាំងអស់នេះដោយសារលោកគីម លែងត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីថ្ងៃទី១១ ខែមេសាក្រោយពីលោកបានធ្វើជាអធិបតីនៃការប្រជុំបក្សពលករកូរ៉េខាងជើងមក។ លោកថែមទាំងអវត្តមានក្នុងព្រឹត្តិការណ៍ជាតិសំខាន់ៗចំនួនពីរដែលរួមមានខួបកំណើតរដ្ឋបុរសកូរ៉េខាងជើងដែលជាជីតារបស់លោកគឺលោកគីមអ៊ីលស៊ុងនៅថ្ងៃទី១៥មេសា និង បុណ្យកំណើតកងទ័ពកូរ៉េខាងជើងនៅថ្ងៃទី២៥មេសា។

បន្ទាប់មកផ្កាយរណបអាមេរិកក៏ចបាប់បាននូវរថភ្លើងទស្សនកិច្ចផ្លូវការរបស់លោកជុងអុនបានទៅដល់ក្រុងជាប់ឆ្នេរវ៉ុនសាន។ តែនៅថ្ងៃទី២៧មេសា CNNបានរាយការណ៍ថាទូរទស្សន៍រដ្ឋកូរ៉េខាងជើងបាន    អានសារដែលលោកជុងអុនផ្ញើទៅកាន់ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងដែលមានអត្ថន័យអបអរប្រទេសកូរ៉េខាងជើងក្នុងទិវាបុណ្យសេរីភាពជាតិហើយថាប្រទេសទាំងពីរនឹងបន្ដពង្រីកនិងអភិវឌ្ឍទំនាក់ទំនង។

តែ សម្រាប់មេដឹកនាំលោកខាងលិច គឺមានតែប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានជួប លោកជុងអ៊ុន ចំនួន ៣លើក។ ជំនួបរវាង លោកត្រាំ និងលោកគីមជុងអ៊ុន នៅប្រទេសសិង្ហបុរី វៀតណាម និង នៅតាមព្រំដែន សន្តិភាព ប៉ានមុនយុន រវាងកូរ៉េខាងជើង និងខាងត្បូងកាលពី១២ខែមកនេះ  គឺជាជំនួបកំពូល ផ្ដោតលើការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ កូរ៉េខាងជើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស