29.6 C
Phnom Penh

ឥណ្ឌូនេស៊ីព្រមានថាសមុទ្រចិនខាងត្បូងអាចនឹងធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភូមិសាស្ត្រអាស៊ាន កំពុងត្រូវបានទាញ់ទម្លាក់ក្នុង ល្បែងនយោបាយ ប្រទេសចិន និងសហរដ្ឋអាមរិក។ ចិនត្រូវបានរកឃើញថាបានកំពុងស្ថាបនាមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន នៅក្នុងប្រទេសមួយនៃសមាគមអាស៊ាន។

រដ្ឋការរបស់ប្រធានាធិបតី ដូណាល់ត្រាំ  ធ្លាប់បានដាក់សង្ស័យលើប្រទេសកម្ពុជា ដែលនឹងក្លាយជាមូលដ្ឋានទ័ពរបស់ចិនទៅថ្ងៃខាងមុខ។ ប៉ុន្តែកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ។ យ៉ាងណា អ្នកជំនាញ កិច្ចការភូមិសាស្ត្រនយោបាយអាស៊ាន បានព្រមាន ថា បើចិនមានមូលដ្ឋានកងទ័ព នៅក្នុងប្រទេសមួយនៃសមាគមអាស៊ាន គឺសមាគមនេះនឹងអាចបែកបាក់គ្នា ហើយសហរដ្ឋអាមេរិក ទំនងមិនដក់ថយឡើយ ការប្រជែង នឹងប្រទេសចិន។

ដូច្នេះហើយមើលទៅដែលនាំឲ្យប្រទេសឥណ្ឌូនេស៊ី ជាសមាជិកមួយនៃសមាគមអាស៊ានចេញមុខមកព្រមាន អំពីលទ្ធភាព នៃការទាញ់ទម្លាក់ តំបន់អាស៊ាន ក្នុងជម្លោះប្រដាប់អាវុធ គឺកើតចេញពីជម្លោះ នៅសមុទ្រចិនខាងត្បូង។

រដ្ឋមន្រ្ដីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានថ្លែងក្នុងសន្និសីទសារព័តមាននៅថ្ងៃទី០៦ ខែឧសភានេះថាឥណ្ឌូនេស៊ីមានការព្រួយបារម្ភជាខ្លាំងនូវសកម្មភាពទាំងឡាយដែលប្រទេសចិននិងប្រទេសជាប់ពាក់ព័ន្ធនៃជម្លោះសមុទ្រចិនខាងត្បូងបញ្ចេញសកម្មភាពដើម្បីដណ្ដើមយកទីតាំងនៅក្នុងតំបន់ដែលប្រទាញប្រទង់គ្នា។

អ្នកស្រីបញ្ជាក់ថាតាមការកត់សម្គាល់របស់លោកស្រី គឺការបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូងគឺកាន់តែមានសកម្មភាពខ្លាំងក្លាក្នុងពេលដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

ក្នុងសន្និសីទសារព័ត៌មាននោះរដ្ឋមន្រ្ដីការបរទេសសឥណ្ឌូនេស៊ីរូបនេះបានបញ្ជាក់ថាតំបន់នេះត្រូវតែមានសន្ដិភាពស្ថេរភាពដើម្បីធានាឱ្យបានជាផ្លូវានាវាចរណ៍សមុទ្រនិងការហោះហើរដោយសេរីក្រោមច្បាប់របស់អន្ដរជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវតែប្រតិបត្តិ។

សម្រាប់ឥណ្ឌូនេស៊ីលោកស្រីរដ្ឋមន្រ្ដីការបរទេសបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ព្យាយាមអត់ធ្មត់ហើយបញ្ឈប់រាល់សកម្មភាពប្រទូស្ដរាយ។

បណ្ដាញផ្សាយព័ត៌មានChannel news asia បានស្រង់សម្ដីរដ្ឋមន្រ្ដី     ការបរទេសរុស្ស៊ីមកចុះផ្សាយទៀតថាឥណ្ឌូនេស៊ីចង់ឃើញសមាគមអាស៊ានឆាប់បញ្ចប់ឱ្យបាននូវសេចក្ដីព្រាងក្រមប្រតិបត្តិសមុទ្រដើម្បីបង្កើនវិធានការណ៍ចូលទៅដោះស្រាយបញ្ហាដែលកំពុងកើតមាននៅសមុទ្រចិនខាងត្បូង។

ស្រ្ដីរដ្ឋមន្រ្ដីការបរទេសឥណ្ឌូនេស៊ីមួយនេះ បើទោះជាមិនបាននិយាយចំឈ្មោះទៅលើប្រទេសណាមួយក៏ដោយតែបណ្ដាញផ្សាយព័ត៌មានChannel news asia ចុះផ្សាយទៀតថាប្រទេសចិនតែងតែបង្ហាញនូវ            ឆន្ទៈចង់មានដំណោះស្រាយជាមួយសមាគមអាស៊ានតែចិនហាក់ដូចជាមិនចង់ឱ្យក្រមប្រតិបត្តិសមុទ្រចេញរូបរាងនោះទេ។

ចិនបានប្រកាសថាតំបន់សមុទ្រចិនខាងត្បូងគឺជាដែនទឹកប្រវត្តិសាស្រ្ដរបស់ខ្លួនយូរលង់ណាស់មកហើយ។ ប៉ុន្ដែតំបន់នោះមានប្រទេសបួនក្នុងសមាគមអាស៊ានអះអាងថាក៏ជាផ្នែកមួយនៃដែនទឹករបស់ខ្លួនផងដែរគឺប្រទេសវៀតណាមហ្វីលីពីនម៉ាឡេស៊ី និងព្រុយណេប៉ុន្ដែសម្រាប់កោះតៃវ៉ាន់បានទាមទារថាតំបន់សមុទ្រចិខាងត្បូងមួយផ្នែកក៏ជារបស់ខ្លួនផងដែរ ហើយសម្រាប់ទីក្រុងវ៉ាស៊ីនតោនវិញប្រកាសថាខ្លួនត្រូវតែប្រឈមនឹងការវាតទីនិយមរបស់ប្រទេសចិន។

ក្រុងវ៉ាស៊ីនតោនដែលព្យាយាមបើកនាវាចម្បាំងច្រើនលើកច្រើនសារទៅកាន់សមុទ្រចិនខាងត្បូងហើយពេលខ្លះប្រឈមនឹងការគម្រាមកំហែងពីនាវាចម្បាំងរបស់ចិនក៏សហរដ្ឋអាមេរិកនៅតែងអះអាងថាទីនោះជាដែនទឹកអន្ដរជាតិហើយរឿងអ្វីដែលសហរដ្ឋអាមេរិកមិនមែនលទ្ធភាពយកទីនោះជាផ្លូវនាវាចរណ៍របស់ខ្លួនកាលពីសប្ដាហ៍មុន។

នាវាសហរដ្ឋអាមេរិកមួយគ្រឿងជានាវាពិឃាតUSS Barry បានបើកកាត់សមុទ្រចិនខាងត្បូងគឺនៅប្រជុំកោះប៉ារ៉ាសែលតែម្ដងដែលចិនកំពុងតែវាតទីកាន់កាប់ពីប្រទេសវៀតណាម។

ជាមួយគ្នានេះដែឬកាលពីចុងខែមេសាកន្លងទៅនេះរដ្ឋមន្រ្តីបរទេសម៉ាឡេស៊ីបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់និងកាត់បន្ថយឱ្យបានជាអតិបរិមានូវភាពតានតឹងនៃសមុទ្រចិនខាងត្បូង។ លោករដ្ឋមន្រ្ដីHishammudin Hussein បានបញ្ចាំក់ថាបើទោះជាម៉ាឡេស៊ីមានកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូងក៏ដោយតែម៉ាឡេស៊ីនៅតែជម្រុញឱ្យតំបន់នោះក្លាយជាតំបន់សន្ដិភាពអចិន្រ្ដៃយ៍។

ជាការកត់សម្គាល់ក្រោយពីចិនបង្ក្រាបបាននៅការផ្ទុះមេរោគកូរ៉ូណាគឺចិនបានបង្កើនសកម្មភាពយ៉ាងខ្លាំងពង្រីកការកាន់កាប់នៅសមុទ្រចិនខាងត្បូងដោយបានប្រើប្រាស់នាវាល្បាតបំពាក់ដោយអាវុធជាច្រើនគ្រឿងបើកបុកពន្លិចទូកនេសាទវៀតណាមហើយចាប់អ្នកនេសាទវៀតណាម៨នាក់ឃុំខ្លួនមួយរយៈ។

មិនតែប៉ុណ្ណោះចិនបានយកនាវាល្បាតរបស់ខ្លួនទាំងនោះទៅឡោមព័ទ្ធកោះមួយចំនួនរបស់ហ្វីលីពីននៅប្រជុំកោះប៉ារ៉ាសែល។រដ្ឋាភិបាលទីក្រុងម៉ានីលនិងរដ្ឋាភិបាលវៀតណាមត្រូវបានរាយការណ៍មកថាបានត្រឹមតែថ្កោលទោស ចិនប៉ុណ្ណោះ។

ការពីឆ្នាំ ១៩៧៤ ចិន បានលើកទ័ព ជាច្រើន ម៉ឺននាក់ ទៅដណ្ដើម កាន់កាប់ កោះ ជាច្រើនពីវៀតណាម នៅប្រជុំកោះ ប៉ារ៉ាហ្សែល ។  ប្រទេស វៀតណាម ប្រកាសថា គំរាមប្ដឹងចិន ទៅកាន់ តុលាការយុត្តិធម៌ អន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស