32.5 C
Phnom Penh

កម្ពុជាបន្តគ្មានអ្នកជំងឺកូវីដ១៩ ឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយជិត១ខែមកហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលបានអះអាងថា មកទល់ថ្ងៃទី ១១ ឧសភា កម្ពុជា រកមិនឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩(COVID-19) ខណៈដែលនៅសល់អ្នកជំងឺ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃច័ន្ទនេះរដ្ឋមន្ត្រី ក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា  ក្នុងរយៈពេលជិតមួយខែចុងក្រោយនេះ កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ។

ចាប់តាំងពីខែមករា មកទល់ថ្ងៃ១១ឧសភានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ ដោយក្នុងនោះ ពលរដ្ឋខ្មែរចំនួន៥១នាក់ និងបរទេសចំនួន៧១នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺនេះ កម្ពុជាបានព្យាបាលឱ្យជាសះស្បើយចំនួន១២០នាក់ហើយ នៅឡើយសល់តែ២នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកនៅមន្ទីរពេទ្យរដ្ឋ។

លោក ម៉ម ប៊ុនហេង បញ្ជាក់ថាពលរដ្ឋពីរនាក់ដែលមិនទាន់ជាសះស្បើយនោះ គឺ ដោយសារពួកគេមានជំងឺប្រចាំកាយ និងម្នាក់ទៀតមានវ័យចាស់ផងដែរ។

ទោះបីជាកម្ពុជាបន្តគ្មានករណីឆ្លងថ្មីក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលរូបនេះ នៅតែព្រមានថាកម្ពុជាកំពុងតែស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះស្ថានភាពជំងឺនេះក្នុងបណ្តាប្រទេសនៅលើពិភពលលោកនៅតែជាបញ្ហាប្រឈមដដែល៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស