42.2 C
Phnom Penh

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បញ្ជា​ឱ្យ​ផ្អាក​ការ​លក់​ស្រា​ចិនសែ តាំង​គួយ ដែល​សង្ស័យ​បង្ក​ឱ្យ​ពលរដ្ឋ​ពុល​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ថា​ស្រាថ្នាំ​ចិនសែ​ឈ្មោះ តាំង​គួយ គឺ​មិន​មាន​ប្រភព​ច្បាស់លាស់ បណ្តាល​ឱ្យ​ពលរដ្ឋ​ពុល​ស្លាប់​និង​ត្រូវ​សង្គ្រោះ​បន្ទាន់​ជាបន្តបន្ទាប់។

លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជម្រាប​ជូន​ទៅ ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​ទូទៅ​ក្នុង​ស្រុក​ម៉ាឡៃ ស្រុក​មង្គលបូរី និង​ក្រុង​ប៉ោង​ប៉ែត ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​បាន​យក​វត្ថុ​តាង​ទៅ​ធ្វើតេស្ត​រក​សារធាតុ​ផ្សំ និង​បង្ហាញ​លទ្ធផល​នៅពេល​ខាងមុខនេះ។

ជាមួយគ្នា​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជា​ឱ្យ​អាជីវករ​លក់ដូរ​ទំនិញ​ទាំងអស់​ត្រូវ​ផ្អាក ការ​លក់​នូវ​ប្រភេទ​ស្រាថ្នាំ​ចិនសែ តាំង​គួយ នៅ​គ្រប់​ទីផ្សារ​ទាំងអស់ និង​នៅ​តាម​លំនៅឋាន ដែល​មាន​ដាក់​តាំង​លក់​ស្រា​ប្រភេទ​នេះ​ក្នុង​ខេត្ត ចាប់ពី​ពេលនេះ​តទៅ​រហូតដល់​មានការ​ជូនដំណឹង​ថ្មី។

ការសម្រេច​ឱ្យ​ផ្អាក​លក់​ស្រាថ្នាំ​តាំង​គួយ​នេះ ក្រោយ​មានហេតុ​ការណ៍​ប្រជាពលរដ្ឋ៤នាក់​បាន​ស្លាប់​ជាបន្តបន្ទាប់ ខណៈ២៧នាក់​ទៀត​ដោយ​គិតដល់​ថ្ងៃ១១មិថុនា​នេះ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ក្រោយពេល​ពួក​គេ​បាន​ពិសារ​ស្រាថ្នាំ តាំង គួយ​នេះ ។

យ៉ាងនេះ​ក្តី​ក្រោយ​ហេតុការណ៍​មាន​ពលរដ្ឋ​ស្លាប់​និង​សង្រ្គោះ​ជាបន្តបន្ទាប់​ដោយ​សង្ស័យ​ពុល​ស្រាថ្នាំ​ចិនសែ​នេះ មន្ត្រី​ជំនាញ​ខេត្ត​បាន​យក​វត្ថុ​តាង​មក​ធ្វើតេស្ត​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិនទាន់​ដឹង​លទ្ធផល​ជា​ផ្លូវការ​នៅឡើយ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស