38.8 C
Phnom Penh

ភាព​ចម្រូង​ចម្រាស់​រឿង​ផ្លាស់​ប្តូរ​ផែនទី​ខ្នាត១លើ២៥ពាន់ បន្ត​កើតឡើង ខណៈ​កម្ពុជា​នៅ​កំពុង​មាន​វិបត្តិ​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ផ្លាស់​ប្តូរ​ផែនទី​ខ្នាត១លើ២៥០០០ រវាង​កម្ពុជា​-វៀតណាម​នៅតែ​ជា​បញ្ហា​ចម្រូង​ចម្រាស់​រវាង​រដ្ឋាភិបាល និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន ដែល​ទាមទារ​ឱ្យ​មានការ​បង្ហាញ​ច្បាស់លាស់ ត្បិត​ជា​ប្រយោជន៍ជាតិ​និង​ជា​រឿង​ប្រវត្តិសាស្ត្រ​សម្រាប់​សម័យកាល​នៃ​ការដឹកនាំ​ដោយ​លោក ហ៊ុន សែន ។

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កាលពី​ថ្ងៃទី៤ ខែសីហា​នេះ​បាន​ចេញ ប្រកាស​ច្រានចោល​ទាំងស្រុង​ចំពោះ​ក្រុម​អ្នករិះគន់ ជុំវិញ​ការចោទប្រកាន់​ថា ផែនទី​ខ្នាង ១លើ២៥ពាន់ (១/២៥ ០០០​) ជា​ផែនទី​ដែល​គូស​វាង​ដោយ​ប្រទេស​វៀតណាម។ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាប័នជាតិ​ទទួលបន្ទុក​រឿង​ព្រំដែន​មួយ​នេះ បាន​ហៅ​ការរិះគន់​រឿង​ប្តូរ​ឯកសារ​ផែនទី​ខ្នាត១លើ២៥ពាន់ រវាង​ភាគី​កម្ពុជា​-វៀតណាម ថា​ជា​ការ​ប្រឌិត និង​ជា​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភ័ន្ត​សាធារណមតិ​ជាតិ និង​អន្តរជាតិ​តែប៉ុណ្ណោះ។

លើស​ពីនេះ គណៈកម្មាធិការ​ជាតិ​ដដែល​ហៅ​ក្រុម​អ្នករិះគន់​ដែល​ចោទ​ថា​ការ​ប្តូរ​ឯកសារ​ផែនទី​នេះ ធ្វើ​ឱ្យ​បាត់បង់​ទឹកដី និង​បណ្ដោយ​ឱ្យ​មានការ​រំលោភបំពាន​ទឹកដី​ពី​ប្រទេស​វៀតណាម បាន​ចោទ​ក្រុម​អ្នករិះគន់​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មានគំនិត​ពិល​ពុល។ការ​លើកឡើង​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​នេះ បន្ទាប់ពី​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ហៅ​កាត់​ថា SMD បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃម្សិលមិញ ដោយ​ប្រកាស​ទាត់ចោល​នូវ​ការ​ផែនការ​ដោះដូរ​ផែនទី​ខ្នាត ១លើ២៥ពាន់ រវាង​កម្ពុជា និង​វៀតណាម ព្រោះ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី និង​ធ្វើ​ឱ្យ​វៀតណាម​ទទួល​បាន​ទឹកដី​ដែល​រំលោភបំពាន​កម្ពុជា​កន្លងមក​ដោយ​ស្របច្បាប់។លើស​ពីនេះ SMDថា ការដោះដូរ​ផែនទី​ដោយ​ប្រើ​មាត្រដ្ឋាន​ខ្នាត ១លើ២៥ពាន់​នេះ ជា​ការ​ដើរ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្បិត​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​កំណត់​រួច​ទៅ​ហើយ​ថា​ផែនទី​ដែល​តម្កល់ទុក និង​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​គឺ​ផែនទី​ដែល​មាន​ខ្នាត ១លើ១រយ ពាន់ (1/100.000​) ដោយ​មិន​អាច​រំលោភបំពាន​បាន។

យ៉ាងនេះ​ក្តី គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​គូសបញ្ជាក់​ថា ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង កម្ពុជា និង​វៀតណាម ជា​ការងារ​បច្ចេកទេស​កម្រិតខ្ពស់ អនុវត្ត​ដោយក្រុម​ជំនាញ​នៃ​ប្រទេស​ទាំងពីរ ដោយ​យក​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ តាម​ផែនទី​ផ្លូវការ បោន ខ្នាត ១លើ១រយ ពាន់ បោះពុម្ព​ដោយ ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ស្របតាម​មាត្រា២ នៃ​រដ្ឋធម្មនុញ្ញ កម្ពុជា ដែល​ធានា​បាន​នូវ​បូរណភាពទឹកដី​កម្ពុជា មិន​ឱ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម ដូច​ការចោទប្រកាន់​ក្នុង​សេចក្ដី ថ្លែងការណ៍​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​គូកន​នោះ​ឡើយ។

ប្រភព​ដដែល​បន្ត​ថា ខ្សែ​ព្រំដែន​ដែល​មាននៅ​លើ​ផែនទី ខ្នាត ១លើ២៥ពាន់ មិន​ត្រឹមត្រូវ​តាម​ខ្សែ​ព្រំដែន​ដូច​មាននៅ​លើ​ផែន​ទី​បោន ខ្នាត ១លើ១រយ ពាន់ បោះពុម្ព​ដោយក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន លើកលែងតែ​តំបន់​មួយចំនួន​ដែល​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-វៀតណាម បាន និង​កំពុង​រស់នៅ​ដាំដុះ អាស្រ័យផល​មិន​ស្របតាម​ខ្សែ​ព្រំដែន​ផែន​ទី​បោន ខ្នាត ១លើ១រយ ពាន់ តែប៉ុណ្ណោះ។

ម៉្យាងវិញទៀត ដើម្បី​រក្សាទុក​ដី​ទាំងនោះ​ជូន​ពលរដ្ឋ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​រក្សាទុក​ដី​ទាំងនោះ​ជូន​ពលរដ្ឋ​ឱ្យ​បន្ត​រស់នៅ និង​កាន់កាប់​ជា​បន្ត​ទៀត ដោយ​យក​គោលការណ៍ ដោះដូរ​ដី​ដោយ ឈរ​លើ​ស្មារតី​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក និង​សុខដុមរមនា​របស់​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ផែនទី​ព្រំដែន ខ្នាត ១លើ២៥ពាន់ ត្រូវ​បាន​ធ្វើឡើង​ដោយ​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ ប្រគល់​ឱ្យ​ប្រទេស​ទី៣ ជា​អ្នក​បោះពុម្ព គឺ​ក្រុមហ៊ុន BLOMINFO A/S នៃ​ប្រទេស​ដាណឺម៉ាក បន្ទាប់ពី​ការប្រកាស​ដេញថ្លៃ​ជា​អន្តរជាតិ តាម​កិច្ច​ព្រមព្រៀង​ចុះ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១។

ក្រោយមក​ត្រូវ​បាន​ផ្ទេរ​បន្ត​ទៅ​ឱ្យ​ក្រុមហ៊ុន NIRAS Mapping A/S ប្រទេស​ដាណឺម៉ាក ដូច​មាននៅ​ក្នុង លិខិត​ប្រគល់​សិទ្ធិ ចុះ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣។ ផែនទី​ខ្នាត ១លើ២៥ ពាន់ ជា​ផែនទី​បង្ហាញ​ពី​លទ្ធផល​ប្រមាណ​ជា ៨៤​% ដែល​កម្ពុជា និង​វៀតណាម​សម្រេច​បាន​លើ​ការងារ​បោះបង្គោល​ព្រំដែន និង​ជា​ផែនទី​ដែល​ផលិត​ឡើង​តាមរយៈ​ការ​ថតរូប​ភាព​ពីលើ​អាកាស តាម​បែប​បច្ចេកវិទ្យា​ថ្មី​ទំនើប មាន​ភាព​ជាក់​លាស់ ដែល​បង្ហាញ​យ៉ាង ច្បាស់​នូវ​ទីតាំង​បង្គោលព្រំ​ដែន និង​ខ្សែ​ព្រំដែន ដែល​មាន​ទាំង​និយាមកា និង​ឋានលេខា​ជាក់លាក់។

ទោះបីជា​យ៉ាងនេះ​ក្តី អនុប្រធាន​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លោក គឹម សុខ ឆ្លើយតប​ថា SMD មិនមែន​ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​ក្រុម​បញ្ញវន្ត​ខ្មែរ​ដែល​តែងតែ​ឈឺ​ឆ្អើល​អំពី​បញ្ហា​ព្រំដែន​ជាតិខ្មែរ និង​ធ្វើ​ពលិកម្ម​ដើម្បី​រួមចំណែក​ការពារ​ទឹកដី​កម្ពុជា​ក្នុងនាម​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​រស់នៅ​ក្នុង​សង្គម​កម្ពុជា។លោក​បន្ត​ថា SMD ធ្វើការងារ​តាម​គោលការណ៍​ច្បាប់​ដោយ​ជម​រុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេសជិតខាង ត្រូវ​គោរព​តាមច្បាប់​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ដូចជា​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ ឆ្នាំ១៩៨២ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ព្រមទាំង​ផែនទី​គោល​របស់​កម្ពុជា​ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ជាតិ។

លោក គឹម សុខ បន្ត​ថា​រដ្ឋាភិបាល​លោក​ហ៊ុន សែន មិន​ត្រូវ​បម្លែង​មាត្រដ្ឋាន​ផែនទី ទៅជា​ខ្នាង១លើ២៥ពាន់ ជាមួយ​វៀតណាម​ដោ​យស្ងា​ត់ៗ ហើយ​ថែមទាំង​ចេញ​បកស្រាយ​បោកប្រាស់​ពលរដ្ឋ​នោះ​ឡើយ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​អះអាង​ថា​ខ្លួន​ពិតជា​ធ្វើការងារ​នេះ​ដោយ​ត្រឹមត្រូវ​មែន​នោះ គឺ​មិន​មានហេតុ​ផល​ណា​ត្រូលា​ក់​បាំង និង​បង្ក្រាប​ទៅលើ​សំឡេង​អ្នករិះគន់​រឿង​ព្រំដែន​ឥត​ឈប់ឈរ​នោះ​ឡើយ។បន្ថែម​ពីនេះ លោក​ថា រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ការពិត​អំពី​ការដោះដូរ​ផែនទី​ដោយ​បម្លែង​ខ្នាត១លើ២៥ពាន់​នេះ ឱ្យ​បាន​ច្បាស់លាស់ និង​មាន​តម្លាភាព ត្បិត​មានរឿង​លាក់បាំង​ជាច្រើន​ដែល​រដ្ឋាភិបាល​មិនបាន​បង្ហាញ ដូចជា​ថា​តើ​ការ​បម្លែង​ខ្នាត​ផែនទី​នោះ មាន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ចូលរួម​ឬអត់​? ហើយ​ផែនទី​បម្លែង​នេះ​ពិតជា​បម្លែង​ចេញពី​ផែនទី​ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ពិត​ដែរ​ឬទេ​? កា​របោះ​ពុម្ភ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់ ដោយមាន​ក្រុមហ៊ុន​ដេញថ្លៃ ហេតុអ្វីបានជា​គ្មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បានដឹង​កន្លងមក​នេះ​?ប្រភព​ដដែល​បន្ថែម​ថា គោលការណ៍​ដោះដូរ​ដី​មួយ​ស្មើ​មួយ ដែល​ធ្វើឡើង​កន្លងមក​រវាង​ភាគី​ទាំងពីរ​គឺជា​រឿង​ស្ងាត់​ដ៏​ចម្លែក​បំផុត ព្រោះ នៅពេល​រដ្ឋាភិបាល​និយាយ​ដល់​ការដោះដូរ​ដី​ភូមិ​ពេលណា គឺ​ពេលនោះ​ហើយ​តែងឃើញ​ពលរដ្ឋខ្មែរ​នៅ​តាម​ព្រំដែន ស្រែកយំ​បាត់​ដីស្រែ​ចំការ​របស់​គាត់ ព្រមទាំង​លើកឡើង​ពី​ការទន្ទ្រាន​យក​ពីសំណាក់​កងទ័ព វៀតណាម​ឥត​ល្ហែ​រ។

ដោយឡែក​រដ្ឋាភិបាល​វិញ ក៏​មិនបាន​ធ្វើ​របាយការណ៍​ត្រឹមត្រូវ​ប្រាប់​ពលរដ្ឋ​កម្ពុជា ថា​តើ​ភូមិ​ក្នុងទឹក​ដី​វៀតណាម​ណាខ្លះ ដែល​ប្រទេស កម្ពុជា​ទទួល​បាន​ពី​ការដោះដូរ​នោះ ប៉ុន្តែ​រឿង​ទាំងអស់​នេះ​នៅតែ​ស្ថិតនៅ​ក្នុង​ភាព​លាក់បាំង​រហូត​មកទល់​ពេលនេះ។វិវាទ​ព្រំដែន​កម្ពុជា​-វៀតណាម នៅពេល​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​តែមួយ និង​ជាគ​ណបក្ស​ដែល​ត្រូវ​បា​នវៀ​ត ណាម​លើ​កបណ្តុប​ឱ្យ​ឡើង​កាន់អំណាច​ពីអ​តី​តកាល​គឺ​គណបក្សប្រជាជន​កម្ពុជា។ ជាមួយគ្នា​នេះ​ដែរ ការជំរុញ​ឱ្យ​មាន​សន្ធិសញ្ញា​បំពេញបន្ថែម​កាលពី​ឆ្នាំ២០១៩ ដោយ​ទទួលស្គាល់​ការ​បោះបង្គោល​ខណ្ឌសីមា​សម្រេច​បាន៨៤​% រវាង​រដ្ឋាភិបាល​ទាំងពីរ ន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស