42.2 C
Phnom Penh

ចិនបាញ់កាំជ្រួចអន្តរទ្វីបបង្អើលកងទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីសមុទ្រចិនខាងត្បូងឯនោះវិញ កងទ័ពចិន បានបាញ់កាំជ្រួចអន្តរទ្វិប បង្អើលអាមេរិកដែលកំពុងពង្រាយទ័ពនិងនាវាចម្បាំងនៅតំបន់ខ្សែទឹកកំពុងមានជំលោះ។ យ៉ាងតិចកាំជ្រួចអន្តរទ្វីបពីរគ្រាប់ ត្រូវបានបាញ់ចេញពីនាវា ចម្បាំងរបស់កងទ័ពប្រជាជនចិន ដែលកំពុងធ្វើសមយុទ្ធនៅ នៅសមុទ្រលឿងប្រទេសចិន។ នេះបើតាមសារព័ត៌មាន South China Morning Post ដែលបានចុះផ្សាយនៅថ្ងៃនេះ។

កាំជ្រួចទាំង២នេះមានឈ្មោះថា DF-26B និង DF-21D ត្រូវបានបាញ់កាលពីថ្ងៃទី២៧សីហា។ កាំជ្រួចនេះបានបាញ់ចេញពី នាវាចម្បាំង។គ្រាប់ទីមួយបានហោះធ្លាក់ក្នុងប្រជុំកោះប៉ារ៉ាសែល ដោយបាញ់ចេញពីខេត្ត Zhejiang និងគ្រាប់ទី២បានបាញ់ចេញពីខេត្ត Qinghai ក៏បានធ្លាក់ក្នុងសមុទ្រចិនខាងត្បូងដែរ។ ការបាញ់កាំជ្រួចផ្ដោងទ្វីបនេះ បានកើតឡើងបន្ទាប់ពី យន្តហោះ ស៊ើបការណ៍មួយគ្រឿងរបស់អាមេរិក បានហោះ ថត រូបភាព និងចាប់សំឡេង ដោយហោះពីលើការធ្វើសមយុទ្ធនាវាចម្បាំងរបស់កងទ័ពប្រជាជនចិនដែលបានធ្វើឡើងនៅសមុទ្រចិនខាងត្បូងផងនឹងសមុទ្រលឿងផង។

ចិនប្រកាសថ្កោលទោស សហរដ្ឋអាមេរិក ដែលបានបញ្ជាអោយមានការហោះហើរយន្តហោះស៊ើបការណ៍ លើលំហអាកាសដែលហាមហោះហើរពេលកំពុងធ្វើសមុយុទ្ធ។ចិន បានហៅ សកម្មភាពរបស់ យន្តហោះអាមេរិក ថាជាសកម្មភាពប្រទូសារាយក្នុងតំបន់។

ក្រសួការពារជាតិចិន តាមរយៈអ្នកនាំពាក្យវរៈសេនីយ៍ឯក Wu Qian បានអះអាងថា កាំជ្រួចទាំង២ប្រភេទនេះ មានសមត្ថភាពផ្ទុកក្បាលនុយក្លេអ៊ែរ ដោយបាញ់ចំគោលដៅបានល្អនិងមានប្រសិទ្ធភាព។ជម្លោះនៃការដណ្ដើមគ្រប់គ្រងសមុទ្រ ចិនខាងត្បូង គឺជាប្រភពនៃភាពតានតឹងជាខ្លាំងរវាងអាមេរិក និងចិន និងរវាងចិនជាមួយនឹងប្រទេសក្នុងតំបន់។

សហរដ្ឋអាមេរិកដែលបានកំពុងពង្រាយទ័ពនិងនាវាច្បាំង នៅសមុទ្រចិនខាងត្បូង បានចាត់ទុកទង្វើរបស់ចិនដែលបាញ់កាំជ្រួច ធ្លាក់ក្នុងសមុទ្រចិនខាងត្បូងគឺជាការគំរាមកំហែងសន្តិសុខតំបន់យ៉ាងពិតប្រាកដ។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ ដោយព្រមានចិនវិញថាកុំ បង្កហេតុច្រើនពេក។ ប៉ុន្តែបាននិយាយថា មន្ទីរប៉ុងតាហ្គោន ប្ដេជ្ញាការពារតំបន់សមុទ្រចិនខាងត្បូង ក្នុងក្រមខណ្ឌច្បាប់សមុទ្រអន្តរជាតិ ហើយសន្យាថានឹងមិនដកទ័ពអាមេរិកពីតំបន់នោះ ដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស