32.5 C
Phnom Penh

ភាគ៤៖ តើឧកញ៉ា ម៉ុង ឬទ្ធី ជានរណា ហើយមានប្រវត្តិបែបណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាសេដ្ឋីខ្មែរម្នាក់ សារទូរលេខសម្ងាត់ពីស្ថានទូត ស.រ.អានៅឆ្នាំ២០០៧ ផ្តល់រហសនាមថា  អ្នកចាត់ចែងរកលុយឲ្យលោក ហ៊ុន សែន (Hun Sen’s Money Man) ដែលបាទទួលងារ ឧក ញ៉ា នៅលំដាប់លេខរៀងទី១៥ គឺឧកញ៉ា ម៉ុង ឫទ្ធី។ តាមការបញ្ជាក់ពីលោកផ្ទាល់ តាម រយៈកិច្ចសម្ភាសន៍ជាមួយកាសែត The Cambodia Daily នៅខែកុម្ភៈ ឆ្នាំ២០០៨ ឧកញ៉ា ម៉ុង ឫទ្ធី ស្គាល់នាយក រដ្ឋមន្រ្តី ហ៊ុន សែន កាលជាក្មេងវត្តនៅ វត្តនាគវ័ណ្ឌ ក្រុងភ្នំពេញ។ ឯកសារខ្លះទៀតថាលោក ហ៊ុន សែន ធ្លាប់នៅរៀនជាមួយឪពុកមាឯវិទ្យាល័យ ឥន្រ្ទទេវី ទួលគោក ក្រុង ភ្នំពេញ។

ម៉ុង ឫទ្ធី បានទទួលងារ ឧកញ៉ា កាលនៅមានតម្លៃថោក ប្រមាណពី១០ម៉ឺនទៅ១៣ម៉ឺនដុល្លារនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៦ តាមរយៈព្រះរាជក្រឹត្យលេខ ០៦៩៦/២៧។

មន្រ្តីម្នាក់ទៀតដែលបានទទួលងារឧកញ៉ានៅថ្ងៃខែឆ្នាំជាមួយគ្នា នៅលំដាប់លេខរៀងទី១៤ គឺ លោក ញឹមវណ្ណដា អតីតប្រធាន អាជ្ញាធរជាតិគ្រប់គ្រប់គ្រោះមហន្ត រាយ តាមរយៈព្រះរាជក្រឹត្យលេខ ០៤៩៦/២៦។ ប្រមាណមួយឆ្នាំក្រោយទទួលងារឧកញ៉ា ឧកញ៉ា ម៉ុង ឫទ្ធី ជាប់ឈ្មោះជំពាក់ជំពិនក្នុងរឿងអាស្រូវរត់ពន្ធកញ្ឆាខ្ចប់ ៦−៧តោន បង្កប់ខាងក្រោមបន្ទះកៅស៊ូក្រែប បម្រុងដឹកចេញពីផែក្រុងព្រះសីហនុ នៅខែមេសា ឆ្នាំ ១៩៩៧។

អាជ្ញាធរមានសមត្ថកិច្ចខាងភាគីរាជានិយម ហ៊្វុនស៊ិនប៉ិច គ្រានោះជាអ្នកចាប់ ប៉ុន្តែ ត្រូវលោក ហ៊ុន សែន គាំពារទាំងស្រុងមិនឲ្យនរណាប៉ះពាល់ឧកញ៉ា ម៉ុង ឫទ្ធី បានឡើយ។

លោក ហ៊ុន សែន ថែមទាំងគម្រាមមន្រ្តី ហ៊្វុនស៊ិនប៉ិច មានរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ហូរ សុខ ជាដើម ថានរណាហ៊ានទៅចាប់ឧក ញ៉ា ម៉ុង ឫទ្ធី សុំពាក់មួកដែកទៅផង។ លោក ហូរ សុខ ធ្វើសន្និសីទកាសែត លាតត្រដាងភស្តុតាងចាប់បាន ដែលមានឈ្មោះឧកញ៉ា ម៉ុង ឫទ្ធី និង ក្រុមហ៊ុន ប៉ុន្តែ លោកថា គេក្លែងបន្លំឯកសារនាំចេញ ហើយថាលោកមិនបានពិនិត្យល្អិតល្អន់។ បីខែក្រោយមក នៅខែកក្កដា លោក ហ៊ុន សែន បញ្ជាឲ្យធ្វើរដ្ឋប្រហារ ផ្តួលដៃគូរបស់លោកក្នុងរដ្ឋាភិបាលចម្រុះ គេប្រ សិទ្ធនាមថា ជារដ្ឋាភិបាល ពោះក្បាលពីរ។ 

អ្នកមានឈ្មោះឧបត្ថម្ភធនធានធ្វើរដ្ឋប្រហារ គឺឧកញ៉ា ថេង ប៊ុនម៉ា ថៅកែក្រុមហ៊ុន ថៃ ប៊ូន រុង(Thai Boon Roong) ដែលផ្តល់មាស ដឹកពីក្រុងហុងកុង ២០០គ.ក្រ គិតជាលុយជិត១លានដុល្លារ បើកឲ្យទាហានស៊ីឈ្នួល និង សងការខូចខាត។ ក្នុងទសវត្ស១៩៩០ ស.រ.អាចាត់ទុកប្រទេសកម្ពុជា ជាច្រកដឹកគ្រឿងញៀន ហើយឧកញ៉ា ថេង ប៊ុន ម៉ា ជាប់ឈ្មោះក្នុងបញ្ជីខ្មៅអាមេរិក ជាពាណិជ្ជករជួញគ្រឿងញៀន ហាមផ្តល់ទិដ្ឋាការ ឬ វីហ្សា ចូលប្រទេសអាមេរិក។

កងកម្លាំងលោក ហ៊ុន សែន តាមចាប់លោក ហូរ សុខ ពីស្ថានទូតសិង្ហបុរី យកទៅសម្លាប់នៅ ក្នុងក្រសួង មហា ផ្ទៃ។ តាមសេចក្តីរាយការណ៍ពីការិយាល័យអ្នករាយ ការណ៍ពិសេសអ.ស.បផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា លោក Thomas Hammarberg នាយទាហាន នាយប៉ូលិស នាយប៉េអឹមខាងបក្ស ហ៊្វុនស៊ិនប៉ិច ត្រូវក្រុមមានស្វាមីភក្តិនឹងលោក ហ៊ុន សែន ចាប់យកទៅធ្វើទារុណ្ឌកម្ម និង សម្លាប់យ៉ាងព្រៃផ្សៃ។ តើមានប្រទេសណាមួយខ្វល់ខ្វាយនឹងរឿងហ្នឹងមកទល់ពេលនេះ?

ក្នុងនាមជាសមាជិកព្រឹទ្ធសភា និង ជាបេសកជនពិសេសេរបស់នាយករដ្ឋមន្រ្តី ឧកញ៉ា ម៉ុង ឫទ្ធី ជាមនុស្ស ជំនិតបំផុតនឹងលោក ហ៊ុន សែន ហើយជាអ្នកចេញមុខសង់សាលារៀនដាក់ឈ្មោះលោក ហ៊ុន សែន នៅទូ ទាំងប្រទេស។

ឧកញ៉ា ម៉ុង ឫទ្ធី ជាសមាជិកក្រុមអភិ បាលនៃ កាកបាទក្រហមកម្ពុជា ដែលភរិយាលោក ហ៊ុន សែន ប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន ធ្លាប់បាន បដិ សេធសេចក្តីរាយការណ៍ពីអង្គការ Global Witness ដែលថាមានការកាប់ឈើក្នុងដីព្រៃសម្បទានរបស់ក្នុងតំបន់ការពារ។ លោកថា គ្មានការពិតទេ ដែលថាមាន ការកាប់ឈើនៅតំបន់ផែកោះកុង។

ឧកញ៉ា ម៉ុង ឬទ្ធី កើតនៅខេត្ត តាកែវ ក្នុងឆ្នាំ១៩៥៩ រៀននៅសម័យ សង្គមរាស្រ្តនិយម ត្រឹមថ្នាក់ទី៩ ឬ ថ្នាក់ទី៤ សម័យថ្មី។ ឧកញ៉ា ម៉ុង ឫទ្ធី ម្ចាស់ បណ្តុំក្រុម ហ៊ុន ឈ្មោះ ម៉ុង រ៉េតធី (Mong Reththy Group CoLtd.) ដែលរាប់បញ្ចូលទាំងអស់មាន៖

១. មុខរបរ សំណង់ក្មេងវត្ត 

២. កំពង់ផែឯកជន ផែឧកញ៉ា ម៉ុង ឬ ផែ កែវផុស នៅខេត្តព្រះសីហនុ ចូលហ៊ុនដោយពាណិជ្ជករថៃ ដែលឯកអគ្គរាជទូតកាណាដា មើលឃើញគយ ប៉ូលិស គោរព កោតខ្លាចដូចស្តេច។

៣. មុខរបរ កសិឧស្សាហកម្ម ដាំអំពៅ ចម្រាញ់ស្ករអំពៅ ដាំដូងប្រេងនៅខេត្តព្រះសីហនុ។

៤. មុខរបរចិញ្ចឹមជ្រូក គោ ក្របី នាំចេញ។

៥. មុខរបរម៉ៅចំការកៅស៊ូ បឹងកេត ចំការអណ្តូង ខេត្តកំពង់ចាម។

៦. មុខរបរ ផ្លែឈើអន្តរជាតិ។

តាមសេចក្តីរាយការណ៍នៅក្នុងស្រុក និង ក្រៅស្រុក នៅខែវិច្ឆិកា ឆ្នាំ២០០១ ឧកញ៉ា ម៉ុង ឫទ្ធីបានទទួលដីសម្ប ទានសេដ្ឋកិច្ចនៅខេត្តស្ទឹងត្រែងទំហំជាង ១០ម៉ឺនហិក តារ បន្ទាប់ពីច្បាប់ស្តីអំពីដីសម្បទានចូលជាធរមាននៅខែសីហា ឆ្នាំ២០០១ ចែងថា ដីសម្បទានសេដ្ឋកិច្ចមិនអាចឲ្យលើសពី១ម៉ឺនហិកតារ។

ដីសម្រាប់ដាំដូងប្រេងនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលផ្តល់ ឲ្យក្រុមហ៊ុន ម៉ុង ឫទ្ធី ទំហំ ១ម៉ឺន ១ពាន់ហិកតារ សម្រាប់ថិរវេលា ៧០ឆ្នាំ។ យោងតាមសេចក្តី រាយការណ៍ពីអង្គការ World Rainforest Movement នៅឆ្នាំ២០០០ រដ្ឋបាលរាជធានីភ្នំពេញ ដេញប្រជាជនក្នុងសំណង់អនាធិបតេយ្យនៅជិតស្ថានទូតរុស្ស៊ី ប្រមាណ៩៩គ្រួសារ យកទៅនៅភូមិ មនោរម្យ១ ដើម្បីធ្វើការឲ្យក្រុមហ៊ុន វិនិយោគដូង ប្រេងកម្ពុជា ម៉ុង ឫទ្ធី ដោយសង់ផ្ទះលាបដំបូលពណ៌ ខៀវ និង ពណ៌ក្រហម ៩៩ខ្នងឲ្យនៅ ធ្វើការក្នុងចំការ។

នៅខែកុម្ភៈ ឆ្នាំ២០០០ ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់ទីភ្នាក់ងារ ព័ត៌មាន រ៉យទ័រ ថា ចំការដូងប្រេងទំហំ ៣ពាន់ ៨រយហិកតារនោះ អាចដាក់កម្មករ/ពលករធ្វើការបានយ៉ាង តិច ៣ពាន់នាក់។ ចំការដូងប្រេងនៅខេត្តព្រះសីហនុ ឧកញ៉ា ម៉ុង ឫទ្ធី មានហ៊ុន៦០% ក្រុមហ៊ុនកូរ៉េខាងត្បូង Borim Universal មានហ៊ុន ២០% ក្រុមហ៊ុនសិង្ហបុរី Kim Tat Send Group ១០% ក្រុមហ៊ុនម៉ាឡេស៊ី ឡា វ៉ាណាឡាន់(Lavanaland Sdn. Bhd.) មានហ៊ុន ១០%។ 

ដីចំការដូងប្រេង មានដីព្រៃផង ដីភូមិប្រជាជនរស់នៅ ដាំដុះផលដំណាំហើយ។ ប្រជាពល រដ្ឋ ៣០០គ្រួសារនៅភូមិ តានៃ បាត់បង់ដីធ្លីដោយសារតែក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ត្រូវការដីដាំដូងប្រេង។ ប្រជាពលរដ្ឋភូមិខ្លះបាត់បង់ដីធ្លី តែពុំបានទទួលសំណងខូចខាតអ្វីនៅឡើយទេ។

នៅឆ្នាំ១៩៩៨ ផូ វុទ្ធី នាយកចាត់ចែង ចំការដូង ប្រេង ប្រាប់សាព័ត៌មានថា ដំបូងប្រជាពលករអាចដាំ ដំ ណាំហូបផល ដូចជាស្រូវ ពោតជាដើម សម្រាប់ចិញ្ចេមជីវិតរយៈពេល ២−៣ឆ្នាំដំបូង។ ក្រោយមក ក្រុមហ៊ុន ហាមមិនឲ្យដាំដំណាំហូបផល ព្រោះអាចនឹងប៉ះពាល់ដល់លូតលាស់ដើមដូងប្រេង។

សេចក្តីរាយការណ៍ដដែលនិយាយថា ក្នុងចំណោមប្រជាជន៩៩គ្រួសារចេញពីសំណង់អនាធិបតេយ្យនៅភ្នំពេញ ប្រជាពលរដ្ឋតែប្រមាណ ៥០នាក់ប៉ុណ្ណោះ បានធ្វើការក្នុងចំការដូងប្រេងនោះ។ ពលរដ្ឋដែលនៅ ផ្ទះ សង់ដោយក្រុមហ៊ុនវិនិយោគដូងប្រេងរបស់ឧកញ៉ា ម៉ុង ឫទ្ធី ជំពាក់បំណុលយ៉ាងតិច ៤,៤៣០ដុល្លារ ហើយក្រុមហ៊ុនកាត់លុយកម្មករ៣០% ពីប្រាក់ខែ រហូត ដល់បង់អស់លើថ្លៃដីដាំដុះម្នាក់២ហិកតារនោះ។

ក្នុងឆ្នាំដដែលនោះ ចំការដូងប្រេងទីនោះ នៅសល់តែពលករធ្វើការប្រមាណ ១០នាក់ប៉ុណ្ណោះ។ ឧកញ៉ា ម៉ុង ឫទ្ធី អះ អាងថា លោកជាអ្នកបង្កើតការងារឲ្យពលរដ្ឋធ្វើ។ បើនិយាយម្យ៉ាងទៀត មានន័យថា ឧក ញ៉ា ម៉ុង ឫទ្ធី ទទួលបានដីសម្បទានសេដ្ឋកិច្ចតាមរយៈភាពជំនិតមិត្តភ័ក្តិនឹងប្រមុខរដ្ឋាភិបាលដូចបានទទេ ជួលកម្មករ/ពលករដាំដូងប្រេង សង់ផ្ទះឲ្យនៅ ហើយកាត់ប្រាក់ខែសងថ្លៃផ្ទះ។

ឧកញ៉ា ម៉ុង ឫទ្ធី តាមសេចក្តីរាយការណ៍ពីប្រភពក្នុងស្រុក ជាឧកញ៉ា មហាសេដ្ឋី មានផុតលេខទីបីបន្ទាប់ពីឧកញ៉ា មហាសេដ្ឋី គិត ម៉េង និង លី យ៉ុងផាត់។ ឧក ញ៉ា ម៉ុង ឫទ្ធី មានទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រ មាណ ៩០០ដុល្លារ។ លោករកស៊ីនាំចេញនាំចូលទំនិញទៅប្រ ទេសចិន កូរ៉េខាងត្បូង សិរីលង្កា ថៃឡង់ដ៍ ម៉ាឡេស៊ី សិង្ហបុរី៕

ភាគបន្តសប្តាហ៍ក្រោយ សូមរាយការណ៍អំពីឧកញ៉ា មហាសេដ្ឋី មានរហសនាមថា៖យក្សមហាសមុទ្រប៉ាស៊ីហ្វិក។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស