30 C
Phnom Penh

កម្មការិនី​​ជាច្រើន​បាន​ដួល​សន្លប់​នៅ​រោង​ចក្រ​ស្បែក​ជើង​ក្នុង​ខេត្ត​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​កម្មករ​​​ និង​​​មន្ត្រី​​​ក្រសួង​​​ការងារ​​​បាន​​​ឲ្យដឹង​​​ថា កម្មការិនី​​​ជាង​​​៦០​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​ពេល​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​មួយ​​​ក្នុង​​​ស្រុក​​​អង្គស្នួល​​​ ខេត្ត​​​កណ្តាល​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។

លោក លៀង ដា តំណាង​​​កម្មករ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មការិនី​​​៦២​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​បន្ទាប់​​​ពី​​​ឃើញ​​​​​​កម្មការិនី​​​មាន​​​ផ្ទៃ​​​ពោះ​​​ម្នាក់​​​ដួល​​​សន្លប់​​​នៅរោង​​​ចក្រ Grand East Footwear International ដែល​​​កាន់​​​កាប់​​​ដោយ​ជន​ជាត​ិ​​​ចិន​​​តៃវ៉ាន់​​​។

លោក ដា បាន​​​មាន​​​ប្រសាសន៍​​​ថា “ដំបូង​​​ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ​​​រូប​​​នេះ​​​បាន​​​ដួល​​​សន្លប់ ហើយ​​​បន្ទាប់​​​មក​​​កម្មការិនី​​​ផ្សេង​​​ទៀត​​​បាន​​​ដួល​​​សន្លប់​​​ដែរ​​​។ ការ​​​ដួល​​​សន្លប់​​​នេះ​​​បណ្តាល​​​មក​​​ពី​​​សីតុណ្ហ​ភាពនៅ​​​រោង​​​ចក្រ​​​​ក្តៅ​​​ខ្លាំង​​​ដែល​​​មិន​​​មាន​​​កង្ហារ​​​ និង​​​កង្ហារ​​​បឺត​​​ក្លិន​​​គ្រប់​​​គ្រាន់​​​ បណ្តាល​​​ឲ្យ​​​ធុំ​​​ក្លិន​​​សារធាតុ​​​គីមី​​​យ៉ាង​ខ្លាំ​​​ង​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​”។

លោក ប៉ុក វណ្ណថាត ប្រធាន​​​គណៈកម្មការ​​​ស្រាវ​​​ជ្រាវ​​​ និង​​​ទប់​​​ស្កាត់​​​ការ​​​ដួល​​​សន្លប់​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​សីតុណ្ហភាព​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​បាន​​​ឡើង​​​ដល់​​​៣៣​​​.២អង្សាសេ កាល​​​ពី​​​ម្សិល​​​មិញ ហើយ​​​ថា រដ្ឋាភិបាល​​​បាន​​​ស្នើ​​​ឲ្យ​​​រោង​​​ចក្រ​​​នេះ​​​បិទ​​​រហូត​​​ដល់​​​ថ្ងៃ​​​ពុធ​​​ ខណៈ​​​ដែល​​​កំពុង​​​ជួស​​​ជុល​​​​​ប្រព័ន្ធ​​​ខ្យល​​​់​​​ចេញ​​​ចូល​​​ឲ្យ​​​បាន​​​ស្រួល​​​។

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ កម្មករ​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​មួយ​​​ទៀត​​​ក្នុង​ខេត​្ត​កំពង់​ឆ្នាំង រីឯកាលពីសប្តាហ៍មុន រោង​ចក្រ​មួយ​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ បាន​​​បិទ​​​​​​បណ្តោះ​​​អាសន្ន​​​ បន្ទាប់​​​ពី​​​កម្មករ​​​ជាង​​​១០០​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​ក្នុង​​​​​​ចំនួន​​​ដ៏​​​ច្រើន​​​ពីរ​​​លើក​​​ផ្សេង​​​គ្នា​​​៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស