30 C
Phnom Penh

ការ​​​​​​​​​រាំពត់ពែនទន់ភ្លន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

១. លោកស្រី សុភីលីន ជាម ​សាភីរោ ​អ្នកជំនាញនាដ​សាស្ត្រខ្មែរ​​​ ​(ស្តាំ)​​​ ​ដេរ​​​ភ្ជាប់​​​​​​​សម្លៀកបំពាក់​​​​ឲ្យ​​​អ្នក​របាំ​​​​​​មុននឹង​​​ហាត់សម​​​របាំបុរាណ'ផាមីណា ទេវី'​​​កាលពី​​​ថ្ងៃ​​​ពុធ។ ​សម្តែង​​​​នៅ​​​ក្នុង​​​​ក្រុង​​​វីយែន​​​ ក្នុង​​​ឆ្នាំ​​​២០០៦​​​​ របាំ​​​នេះ​កំពុង​​​​សម្តែង​​​​ឲ្យ​​​​សាធារណជន​​​​ទស្សនា​​​​​​​ជាលើក​​​​ដំបូង​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ នៅ​​​ថ្ងៃ​​​សោរ៍ និង​​​អាទិត្យ។ រូបថតៈ John Vink
១. លោកស្រី សុភីលីន ជាម ​សាភីរោ ​អ្នកជំនាញនាដ​សាស្ត្រខ្មែរ​​​ ​(ស្តាំ)​​​ ​ដេរ​​​ភ្ជាប់​​​​​​​សម្លៀកបំពាក់​​​​ឲ្យ​​​អ្នក​របាំ​​​​​​មុននឹង​​​ហាត់សម​​​របាំបុរាណ’ផាមីណា ទេវី’​​​កាលពី​​​ថ្ងៃ​​​ពុធ។ ​សម្តែង​​​​នៅ​​​ក្នុង​​​​ក្រុង​​​វីយែន​​​ ក្នុងឆ្នាំ​​​២០០៦​​​​ របាំ​​​នេះ​កំពុង​​​​សម្តែង​​​​ឲ្យ​​​​សាធារណជន​​​​ទស្សនា​​​​​​​ជាលើក​​​​ដំបូង​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ នៅ​​​ថ្ងៃ​​​សោរ៍ និង​​​អាទិត្យ។ រូបថតៈ John Vink

របាំខ្មែរបុរាណ ‘ផាមីណាទេវី’ មានភាពរស់រវើកក្នុង​​​​​​ក្រុង​​​ភ្នំពេញ

វេទមន្ត ​​​ចាប់​​​ផ្តើម​​​ពីសទ្ទសញ្ញាដំបូង​​​នៃការ​​​ប្រគំភ្លេងប្រពៃណី និង​​​ ក្នុងអំឡុង​​​ពេល៨០នាទី​​​ក្រោយមក អ្នករបាំបុរាណខ្មែរ​​​នៅ​​​ក្នុង​​​ របាំដែលមាន​​​ឈ្មោះ​​​ថា​​​​​​”ផាមីណា ទេវី” នាំ ​​​ទស្សនិកជនចូល​​​​​​ទៅ​​​ក្នុង​​​សាច់រឿងមួយពោរពេញទៅ​​​ដោយ​​​ ជម្លោះ ការប្រយុទ្ធស៊ី​​​សាច់​​​ហុតឈាម​​​គ្នា និង​​​លាយ​​​ឡំទៅដោយ​​​ សេចក្តី​​​ស្នេហា​​​ផ្អែមល្ហែម។

ច្នៃប្រឌិត ​​​ដោយ​​​អ្នក​​​ជំនាញ​​​នាដសាស្ត្រ​​​ ខ្មែរ លោកស្រី សុភីលីន ជាម សាភីរោ របាំនេះ​​​គឺពោរពេញ​​​ ដោយចលនារស់រវើក និងការរំជួលចិត្ត។ ទឹកមុខ​​​អ្នករបាំ នៅតែ​​​ធ្មឹង​​​ស្របទៅ ​​​តាម​​​ប្រពៃណី ប៉ុន្តែ​​​ ទោះ​​​ជាយ៉ាងណា​​​ក៏​​​ដោយ ក៏​​​រំលេចនូវ​​​ អារម្មណ៍ទាំង​​​មូល​​​​​​ដោយមាន​​​ខ្សែភ្នែក​​​និង​​​ភាសាកាយវិការ។​​​​​​​​ ​​​​​​​​​​

២. អ្នករបាំ​​​ពិនិត្យ​​​មើល​​​ចលនា​​​ដៃ​​​របស់​​​នាង​​​​នៅ​​​​ពី​​​មុខ​​​កញ្ចក់ ​មុន​​​នឹង​​​ឡើង​​​ឆាក។
២. អ្នករបាំ​​​ពិនិត្យ​​​មើល​​​ចលនា​​​ដៃ​​​របស់​​​នាង​​​​នៅ​​​​ពី​​​មុខ​​​កញ្ចក់ ​មុន​​​នឹង​​​ឡើង​​​ឆាក។

ក្នុងពេល ​​​ដែល​​​ពួកគេបង្ហាញ​​​ខ្លួន​​​​​​នៅ​​​​​​​​​ពី​​​មុខ​​​​​​ទស្សនិកជន​​​ របស់គេ អ្នករបាំ​​​កំពុង​​​ត្រៀម​​​ខ្លួន​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​ ​ម៉ោង​​​ ដោយ​​​ខំប្រឹង​​​ហ្វឹក​​​ហាត់​​​ខ្លាំង​​​ក្លា ដើម្បី​​​ឲ្យ​​​ ស៊ាំ​​​ទៅ​​​នឹង​​​ទី​​​តាំង​​​លើ​​​ឆាក។

ក្នុង​​​របាំនេះ ជា​​​លំនាំ​​​បែប​​​ខ្មែរ​​​នៃ​​​​​​របាំ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “ខ្លុយទិព្វ” របស់ ​​​លោក វ៉ុលហ្គាង អាម៉ាដឹស ម៉ូហ្សាត​​​ ដែល​​​​​​សម្តែង​​​នៅ​​​ក្រុងវីយែន​ ​​ក្នុង​​​ឆ្នាំ២០០៦ អ្នករបាំ​​​មិនត្រឹមតែ​​​ប្រើកម្រាលទាំងមូលក្នុង​​​ ផ្ទាំង​​​គំនូរស្រុះ​​​គ្នាប៉ុណ្ណោះទេ​​​ ប៉ុន្តែ​​​ពួកគេក៏​​​​​​ប្តូរ​​​ គ្រឿង​​​តែងឆាក​​​ដែល​​​មាន​​​ខ្សែ​​​ដែក​​​ក្នុង​​​គ្រោង​​​នៃ​​​ ទ្រង់ទ្រាយ​​​ផ្សេងៗ​​​គ្នាដែរ។​​​​​​​​​

៣.​​​កែវ គន្ធារុម និង​​​អ្នករបាំ​​​ផ្សេង​​​ទៀត​​​ត្រៀម​​​ខ្លួន​​​​​​សម្តែង​​​លើឆាក។
៣.​​​កែវ គន្ធារុម និង​​​អ្នករបាំ​​​ផ្សេង​​​ទៀត​​​ត្រៀម​​​ខ្លួន​​​​​​សម្តែង​​​លើឆាក។

បន្ថែមលើ ​​​ការ​​​ប្រើសក់វែង និង​​​ការ​​​តុបតែងខ្លួន ដែល​​​សិល្បករ​​​ទូទាំង​​​ ពិភពលោក​​​ ត្រូវ​​​ឆ្លង​​​កាត់​​​​​​មុន​​​នឹង​​​សម្តែងនោះ អ្នករបាំ​​​ ត្រូវ​​​​​​ស្លៀក​​​​​​​​សម្លៀក​​​បំពាក់​​​ ដែល​​​របាំ​​​ខ្មែរបុរាណ​​​ ត្រូវ​​​​​​ប្រើពេល​​​ជា​​​ច្រើន​​​ម៉ោង។ ចំណែកឯ​​​សម្លៀកបំពាក់​​​ដែល​​​ រៀបចំ​​​ជាពិសេស​​​សម្រាប់​​​អ្នករបាំ​​​សិល្បៈសុភីលីន​​​ គឺ​​​ស្រាល​​​ជាង ​​​សម្លៀក​​​បំពាក់​​​ធម្មតាក៏ដោយ​​​ ក៏​​​ពួក​​​គេ​​​នៅ​​​តែ​​​ប្រើ​​​ពេល ​​​​​​ស្លៀក​​​តុបតែង​​​យូរ​​​ដែរ។​​​

លើសពី ​​​នេះ​​​ទៀត ស្ត្រី​​​ក្មេងៗ​​​ក្នុង​​​ឆាក​​​សម្តែង ដែល​​​ជា​​​ផ្នែក​​​ នៃ​​​កម្មវិធី​​​ហ្វឹក​​​ហាត់​​​ពិសេសរបស់​​​លោកស្រី ជាម សាភិរោ នៅ​​​ឯ​​​ មជ្ឈមណ្ឌល​​​រាំរបាំ​​​របស់​​​លោក​​​ស្រី​​​នៅ​​​ក្នុង​​​ក្រុង​​​ តាខ្មៅ ត្រូវ​​​ការ​​​ការ​​​ជួយ​​​បន្តិច​​​បន្តួច​​​បន្ថែម​​​ទៀត។​​​​​​

៤.​​​អ្នករបាំ​​​ពាក់​​​​​​គ្រឿង​​​អលង្ការនៅ​​​កដៃ​​​និង​​​កជើង​​​មុននឹង​​​ហាត់​​​សម។
៤.​​​អ្នករបាំ​​​ពាក់​​​​​​គ្រឿង​​​អលង្ការនៅ​​​កដៃ​​​និង​​​កជើង​​​មុននឹង​​​ហាត់​​​សម។

ពេល ​​​ដែល​​​ត្រៀម​​​ខ្លួន​​​រួចរាល់​​​ហើយ អ្នក​​​របាំ​​​​​​និង​​​អ្នក​​​ ជំនាញ​​​នាដសាស្ត្រ រៀប​​​ចំពិធី​​​បួងសួង​​​មុន​​​នឹង​​​សម្តែង​​​ ម្តងៗ ពោលគឺ​​​ជាពិធី​​​ទំនៀម​​​ទម្លាប់។​​​ បន្ទាប់មក ពួកគេត្រៀមខ្លួន​​​ រួច​​​រាល់​​​ដើម្បី​​​នាំ​​​ទស្សនិកជន​​​ទៅ​​​ក្នុង​​​ពិភព​​​មួយមិនចេះចប់ ​​​ពោរ​​​ពេញ​​​ដោយ​​​នាដកម្ម​​​ទាក់ទងនឹង​​​មនុស្ស ដែល​​​ត្រូវ​​​សម្តែង​​ ​តាម​​​រយៈ​​​ទម្រង់​​​របាំនៃ​​​សម្រស់​​​អនន្ត។

របាំ ​​​​​​នេះសម្តែង​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​និង​​​ថ្ងៃ​​​អាទិត្យនៅ​​​ឯ​​​ នាយកដ្ឋាន​​​សម្តែង​​​សិល្បៈទស្សនីយភាព​​​ ដែល​​​មាន​​​ទី​​​តាំង​​​នៅក្បែរ ​​​មហាវិថី​​​ម៉ៅសេទុង ខាង​​​ក្រោយ​​​ស្បាក​​​និង​​​ តាវ៉នដាង មីក្រូប៊្រូបឺរី៕​​​ រើន

៥.អ្នករបាំ លឹម ចន្ទបូរមីហាត់សម។
៥.អ្នករបាំ លឹម ចន្ទបូរមីហាត់សម។

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស