38.8 C
Phnom Penh

តុលាការ​ចោទប្រកាន់​បុរស​ម្នាក់​ពី​បទ​ចាប់​ពង្រត់​ បន្ទាប់ពី​រត់គេចពីមហាជន​​​ដែល​​​ផ្ទុះ​​​កំហឹង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​សៅរ៍​ សាលា​ដំបូង​ខេត្ត​តាកែវ​បាន​ចោទ​ប្រកាន់​អតីត​ទាហាន​ម្នាក់​ពី​បទ​ចាប់​ពង្រត់​ក្មេង​ស្រី​​អាយុ​៦​ឆ្នាំ​កាលពីមួយ​​​​សប្ដាហ៍​​​ម​ុន បន្ទាប់​ពី​ការ​រត់​គេច​ទាំង​ប្រផិត​ប្រផើយ​ពី​មហា​​​ជន​​​ផ្ទុះ​​​​កំហឹង​ដែល​មាន​បំណង​សម្លាប់​គាត់​​។

លោក យង់ ញៃ ​នាយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ខេត្ត​​ មាន​ប្រសាសន៍​ថា លោក អុិន ម៉ានិត ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុ​ំ​ជម្រះ​​បាន​ចោទ​ប្រកាន់​លោក ឌឿន គៀង អាយុ​៦៥​ឆ្នាំ ​ពីបទ​​ដើរ​វះ​យក​សរីរាង្គ​អនី​តិ​ជន​​​​​ដោយ​ខុស​ច្បាប់​​​តាម​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ដែល​មាន​​ទោស​ជាប់ពន្ធនាគារ​អតិ​បរមា​​រហូត​ដល់​៥ឆ្នាំ​។

លោក ញៃ បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​បញ្ជូន​គាត់​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ម្សិលមិញ។ គេ​មិន​អាច​​​​ទាក់​ទង​ក្រុម​មន្ត្រី​តុលាការ​ដើម្បី​សុំ​អត្ថា​ធិប្បាយ​​បាន​ទេ។

​កាលពី​ថ្ងៃ​ពុធ មនុស្ស​​ពី​៤០០ទៅ​៥០០​នាក់​​បាន​ឡោមព័ទ្ធ​​ប៉ុស្ដិ៍​នគរ​បាល​ឃុំចារ ស្ថិត​ក្នុង​ស្រុក​ព្រៃកប្បាស​រយៈ​ពេល​៩ម៉ោង​ ហើយ​​​​​បាន​​ទាម​ទារ​​ឲ្យ​ប្រគល់​លោក គៀង មក​ឲ្យ​ក្រុម​មហា​ជន​កាត់​ទោស ដែល​ពួកគាត់​ក៏​បាន​គប់​ដុំថ្ម​ដាក់​ប៉ុស្តិ៍​នគរ​បាល​ផង​ដែរ។

បន្ទាប់​ពី​​អ្នក​ភូមិ​មួយ​ចំនួន​បាន​ចាក​ចេញ ហើយ​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​ផឹក​ស្រា​ស​ស្រវឹង​​​​ជោក នគរ​បាល​​អាច​​ដឹក​លោក គៀង ទៅ​អធិការ​​ដ្ឋាន​នគរ​បាល​ស្រុកបាន​​។

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា លោក គៀង ដែល​អះអាង​ថា ​បានដឹកក្មេងស្រី​រូប​នេះ​ខណៈ​ដែល​លោក​ជិះម៉ូតូ​ត្រឡប់​មក​ផ្ទះ​កាលពី​ថ្ងៃ​សៅរ៍ ពីព្រោះ​គាត់​​​​គិត​ថា នាង​វង្វេង​ផ្លូវ​ ហើយ​បាន​រង់ចាំ​រហូត​ដល់​រសៀល​​​​ថ្ងៃ​ពុធ ដើម្បី​ព្យាយាម​ជូន​នាង​​ត្រឡប់​ទៅ​វិញ ដោយ​សារ​តែ​ភ្លៀង​ខ្លាំង​ពេក​ដែល​ធ្វើ​ឲ្យ​លោក​​​​មិន​​អាច​ចាក​ចេញពី​ផ្ទះ​បាន​នៅ​ក្នុង​ខេត្ត​កណ្ដាល​នោះ។

នគរ​បាល​បាន​ឲ្យ​ដឹង​ថា ទោះ​​ជាយ៉ាង​ណា នៅ​ពេល​គាត់​មក​ដល់​ឃុំ​ចារ បង​ប្អូន​ជីដូន​មួយ​​​​របស់​ក្មេងស្រី​រូប​នេះ​បាន​ស្គាល់​នាង​ ហើយ​ក្រុម​មនុស្ស​បាន​ដេញ​តាម​លោក​ គៀង រហូត​​​​ដល់​ប៉ុស្តិ៍​នគរ​​បាល​ឃុំ។

​កាលពី​ម្សិលមិញ លោក អ៊ូ វណ្ណារិទ្ធ ​អធិការ​​​​រង​នគរ​បាល​ស្រុក​ព្រៃកប្បាស​ និង​​ជា​អ្នក​ស៊ើប​​អង្កេតឈានមុខ​ក្នុង​​ករណី​នេះ​​​មាន​ប្រសាសន៍​​​​ថា លោក​បាន​សម្រេច​បញ្ជូន​លោក គៀង ទៅ​​​តុលាការ​​ដើម្បី​​ការ​ពារ​សុវត្ថិភាព​របស់​គាត់​។

លោក​បាន​មាន​ប្រសាសន៍ថា “​យើង​បារម្ភ​​​ពី​សុវត្ថិភាព​របស់​គាត់​ ពីព្រោះ​អ្នក​ភូមិ​បាន​គំរាម​សម្លាប់​គាត់​ ប្រសិន​បើ​យើង​ដោះ​លែង​​​រូប​​​គាត់​”។

លោក ឈឹម ស្រម ​​ដែល​ជា​សមាជិក​​​ក្រុម​ប្រឹក្សា​​ឃុំចារ​​ ហើយ​​បាន​ចូល​រួម​ជាមួយ​ក្រុម​អ្នក​ភូមិ​ដែល​មាន​កំហឹង​កាលពី​សប្ដាហ៍​មុន បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​រីក​រាយ​ណាស់​ដែល​​លោក គៀង ត្រូវ​បាន​ចោទ​ប្រកាន់​។

លោក ឈឹម ស្រម ​បានមាន​​​ប្រសាសន៍​​​​​បន្ថែម​ថា “​អ្នក​ភូមិ​នៅតែ​ជឿ​ថា បុរស​រូប​េនះជា​អ្នក​ចាប់​ពង្រត់​៕ សារុន​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស