31 C
Phnom Penh

IRI៖ ចំនួន​​​ប្រជាពល​​​រដ្ឋ​​​​​​ដែល​​​យល់​​​ថា ​​​​​​កម្ពុជា​​​​​​បោះ​​​ជំហាន​​​​​​​​​​​​ក្នុង​​​​​​​​​​​​​​​​​​ផ្លូវ​​​ត្រូវ​​​​​​បាន​​​ធ្លាក់​​​ចុះយ៉ាង​​​​​ខ្លាំង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លទ្ធផល​​​នៃការ​​​ស្ទង់​​​មតិ​​​ប្រជា​​​ពល​​​រដ្ឋ​​​រវាង​​​​​​​​​ខែ​​​មករា និង​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​២០១៣​​​ ​​​ឃើញ​​​ថា​​​ ​​​ខុស​​​គ្នា​​​ឆ្ងាយណាស់​​​​​​ ដោយចំនួន​​​ប្រជា​​​ពល​​​​​​រដ្ឋ​​​ ដែល​​​ជឿ​​​ថា  ប្រទេស​​​កម្ពុជា​​​កំពុង​​​បោះ​​​​​​​​​ជំហាន​​​​​​​​​ក្នុង​​​ផ្លូវ​​​ត្រូវ​​​ បាន​​​ធ្លាក់​​​ចុះ​​​យ៉ាង​​​ខ្លាំង​​​ ខណៈចំនួន​​​ប្រជាពល​​​រដ្ឋ​​​ដែល​​​គិត​​​ថា​​​ កម្ពុជា​​​កំពុង​​​ដើរ​​​ផ្លូវ​​​ខុស​​​បាន​​​កើន​​​ឡើង​​​ នេះ​​​បើ​​​យោង​​​តាម​​​របាយ​​​​​​​​​ការណ៍​​​ថ្មីមួយ​​​​​​។

ថ្លែង​​​នៅរាជធានី​​​ភ្នំពេញក្នុង​​​ឱកាស​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​​​​នៃ​​​ការ​​​ស្ទង់​​​មតិ​​​ប្រជាពល​​​​​​រដ្ឋ​​​ប្រចាំ​​​ឆ្នាំ កាលពីម្សិលមិញ ​​​​​​អ្នកស្រី Jessica Keegan នាយក​​​ប្រចាំ​​​ប្រទេស​​​នៃ​​​វិទ្យា​​​ស្ថាន​​​សាធារណរដ្ឋអន្តរជាតិ​​​ ហៅកាត់​​​ថា IRI​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យកត់​​​សម្គាល់​​​ដែល​​​ជាការ​​​ធ្លាក់​​​ចុះ​​​ខ្លាំង​​​បំផុតគិត​​​​​​ចាប់​​​តាំង​​​​​​ពី​​​ ពេល​​​ IRI ​​​ចាប់​​​ផ្ដើម​​​ធ្វើការ​ស្ទង់​មតិ​​​​​​ក្នុង​​​ឆ្នាំ​​​២០០៦ ពោលគឺ​​​ពី​​​៧៩​​​ភាគរយ​​​មក​​​ត្រឹម​​​៥៥​​​​​​ភាគរយ​​​នេះ​​​ គឺ​​​ជា​​​ការ​​​ឆ្លុះ​​​បញ្ចាំ​​​ង​​​អំពី​​​បំណង​​​ប្រាថ្នា​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​​​​។

ការ​​​ធ្លាក់​​​ចុះ​​​នេះ​​​​​​គឺ​​​ដោយសារ​​​តែ​​​​​​ការ​​​​​​កើន​​​ឡើង​​​​​​​​​គួរ​​​ឲ្យកត់​​​សម្គាល់​​​នូវ​​​ចំនួន​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​ជឿ​​​ថា កម្ពុជា​​​កំពុង​​​បោះ​​​ជំហាន​​​ក្នុង​​​ផ្លូវ​​​ខុស​​​ ពោល​​​​​​គឺ​​​ពី​​​២០​​​ភាគរយ​​​​​​ក្នុង​​​ខែ​​​មករា​​​​​​ឆ្នាំ​​​២០១៣​​​​​​ ដល់​​​៤៣​​​ភាគរយ​​​គិត​​​ត្រឹម​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៣​​​​​​​​​ដែល​​​ជាពេល​​​​​​​​​​​​គាប់​​​ជួន​​​​​​​​​​​​ជាមួយ​​​នឹង​​​ការ​​​ចេញ​​​ផ្សាយ​​​លទ្ធ​​​ផល​​​​​​​​​​​​នៃការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ចម្រូង​​​ចម្រាស​​​​​​កាល​​​ពីខែ​​​កក្កដា​​​និងនៅ​​​​​​ពេល​​​ដែល​​​កង​​​កម្លាំង​​​​​​​​​រដ្ឋា​​​ភិបាល​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​បង្ក្រាប​​​អ្នក​​​ប្រឆាំង​​​។

​​​ក្នុង​​​ចំណោមអ្នក​​​ដែលជឿ​​​ថា  ប្រទេស​​​កម្ពុជា​​​ស្ថិត​​​នៅ​​​ក្នុង​​​ផ្លូវ​​​ខុស​​​​​​ ៣០​​​ភាគ​​​រយ​​​បាន​​​កម្ពុជា​​​ស្ថិត​​​នៅ​​​ក្នុង​​​ផ្លូវ​​​ខុស​​​​​​ ៣០​​​ភាគ​​​រយ​​​បាន​​​លើក​​​ឡើង​​​​​ពីអំពើ​​​ពុក​​​រលួយ​​​ ១៨​​​ភាគ​​​រយ​​​អំ​​​ពី​​​រឿង​​​បក្ខ​​​ពួក​​​និយម​​​ ហើយ​​​១៦​​​ភាគ​​​រយ​​​ទៀត​​​និយាយ​​​ថា ការ​​​បំផ្លាញ​​​បរិស្ថាន​​​​​​គឺ​​​ជា​​​ហេតុ​​​ផល​​​ចម្បង​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​ខ្លួ​​​ន​​​យល់​​​ថា ប្រទេស​​​កម្ពុជា​​​ចាំ​​​បាច់​​​​​​​​​ត្រូវ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​។

ដោយឡែក​​​ ហេដ្ឋារចនាសម្ព័ន្ធ​​​​​​ត្រូ​​​វ​​​បាន​​​ប្រជា​​​ពល​​​រដ្ឋ​​​មួយ​​​ចំនួន​​​ចាត់​​​ទុក​​​​​​​ជា​​​​​​ឧទា​​​ហរណ៍​​​​​​បង្ហាញ​​​ថា ប្រទេស​​​កម្ពុជា​​​​​​ កំពុង​​​ដើរ​​​​​​ផ្លូវ​​​ត្រូវ​​​​​​ក្នុង​​​នោះ​​​រួម​​​មាន​​​ការ​​​ក​​​សាង​​​​​​ផ្លូវ​​​ថ្នល់​​​(៧២​​​ភាគ​​​រយ)​​​ សាលារៀន​​​(​​​៥៧​​​ភាគរយ​)​​ និង​​​មណ្ឌល​​​សុខ​​​ភាព​​​ (២៧​​​ភាគរយ​)​​។

ប៉ុន្តែ​​​ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​អ្វីទៅ​​​ជា​​​កត្តា​​​សំខាន់​​​បំផុត​​​ដែល​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​សម្រេច​​​ចិត្ត​​​ថា​​​ត្រូវ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​មួយ​​​ណា​​​នោះ ៤៦​​​ភាគរយ​​​បាន​​​និយាយ​​​ថា “ ប្រទេស​​​កម្ពុជា​​​​​​ត្រូ​​​វ​​​ការ​​​ការ​​​ផ្លាស់​​​ប្ដូរ​​​​​​ជាចាំបាច់​​​”។ អ្នក​​​បោះឆ្នោត​​​ប្រហែល​​​៦៤​​​ភាគ​​​រយ​​​និយាយ​​​ថា ខ្លួន​​​បាន​​​សម្រេច​​​ចិត្ត​​​តាំង​​​ពីមុន​​​ខែ​​​មករា ឆ្នាំ​​​២០១៣​​​ថា តើ​​​ត្រូវ​​​បោះឆ្នោត​​​ឲ្យ​​​គណបក្ស​​​មួយ​​​ណា​​​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ខែ​​​កក្កដា​​​នោះ​​​​​​។

អ្នកស្រី​​​ Jessica Keegan បាន​​​មាន​​​ប្រសាសន៍​​​ថា “ វា​​​ច្បាស់​​​ណាស់​​​ថា អារម្មណ៍​​​និង​​​ឥរិយា​​​បថ​​​​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋកម្ពុជា​​​បាន​​​ផ្លាស់​​​ប្ដូរ​​​ក្នុង​​​រយៈ​​​​​​ពេល​​​​​​ប្រាំ​​​បួន​​​ខែ​​​ចុង​​​ក្រោយ​​​នេះ។ ប្រជា​​​​​​​​​ពល​​​រដ្ឋ​​​កម្ពុជា​​​​​​មាន​​​ការ​​​មិនពេញ​​​ចិត្ត​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ៗ​​​ចំពោះ​​​ការ​​​វិវឌ្ឍន៍​​​របស់​​​ប្រទេស​​​នេះ​​​ជាង​​​កាលពី​​​មួយ​​​ឆ្នាំមុន​​​។​​​ក្នុងការ​​​ស្ទង់មតិ​​​នេះ ​​​អារម្មណ៍​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​តែ​​​មាន​​​លក្ខណៈ​​​វិជ្ជមាន​​​ ប៉ុន្តែ​​​មិន​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ច្រើន​​​ទេ​​​ដែល​​​មាន​​​អារម្មណ៍​​​បែប​​​នេះ​​​។ ​​​មាន​​​​​​ប្រជា​​​ពល​​​រដ្ឋតិច​​​តួច​​​ណាស់​​​ ដែល​​​យល់​ថា ប្រទេស​កម្ពុជា​​​ស្ថិត​​​នៅ​​​ក្នុង​​​ផ្លូវ​​​ត្រូវ​​​។​​​លទ្ធផល​​​​​​នៃការ​​​ស្ទង់​​​មតិ​​​នេះ​​​ក៏​​​ឆ្លុ​​​ះ​​​បញ្ចាំ​​​ងអំពី​​​បំណង​​​ប្រាថ្នា​​​ឲ្យ​​​មាន​​​កំណែទម្រង់​​​ប្រជា​​​ធិបតេយ្យ​​​​​​​​​​​​ផង​​​ដែរ​​​”។

អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រែប្រួល​​​នេះ​​​វា​​​ច្បាស់​​​ណាស់​​​ថា  មាន​​​​​​ព្រឹត្តិការណ៍​​​សង្គម​​​ ​​​និង​​​​​​​​​​នយោបាយ​​​មួយ​​​ចំនួន​​​ដែល​​​​​​បាន​​​កើត​​​ឡើង​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ គិត​​​​​​ចាប់​​​​​​ពី​​​​​​ថ្ងៃ​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃការ​​​ស្ទង់​​​មតិ​​​​​​​​​លើក​ចុងក្រោយ​​​​មក​​​”។

អ្នកស្រី​​​បាន​​​បន្ថែម​​​ថា “ ការ​​​ច្របាច់​​​បញ្ចូល​​​គ្នា​​​រវាង​​​គណបក្ស​​​ប្រឆាំង​​​ ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​​​​របស់​​​លោក​​​ សម រង្ស៊ី ​​​ ការ​​​ប្រើ​​​បណ្ដាញ​​​ភ្ជាប់​​​ទំនាក់​​​ទំនង​​​សង្គម និង​​​ការ​​​ចែក​​​រំលែក​​​ព័ត៌មាន​​​​​​កាន់​​​តែ​​​ទូលំទូលាយ​​​ឡើង​​​​​​​​​ ​​​ព្រមទាំង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដែល​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​ខ្លាំង​​​ គឺ​​​សុទ្ធតែ​​​ជា​​​​​​ព្រឹត្តិការណ៍​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ដែល​​​បាន​​​កើ​​ត​​​ឡើង​​​នៅ​​​​​ប្រទេស​​​កម្ពុជា​​​ គិត​​​ចាប់​​​ពី​​​ថ្ងៃ​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃការ​​​ស្ទង់​​​មតិ​​​លើក​​​​ក្រោយ​​​​​​បំផុត​​​របស់​​​យើង​​​​​​ ហើយ​​​ពុំ​​​គួ​​​រ​​​មើល​​​រំលង​​​ចំណុចនេះទេ​​​នៅពេល​​​និយាយ​​​ពីការ​​​ដើរ​​​ផ្លូវ​​​ត្រូវ​​​ ឬផ្លូវ​​​ខុស​​​។

ការ​​​ស្ទង់​​​មតិ​​​ដែល​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​មជ្ឈ​​​មណ្ឌល​​​សម្រាប់​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ជាន់​​​ខ្ពស់ ហៅកាត់​​​ថា CAS នេះ​​ ​គឺ​​​ធ្វើ​​​ឡើង​​​ចន្លោះ​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​តុលា ដល់​​​ថ្ងៃ​​​ទី​​​១០ ខែ​​​វិច្ឆិកា នៅ​​​ទូទាំង​​​២៤​​​រាជធានី ខេត្ត​​​ ដោយ​​​មនុស្ស​​​២.០០០​​​នាក់​​​​​​ដែល​​​មាន​​​អាយុ​​​ចាប់​​​ពី​​​១៨​​​ឆ្នាំឡើង​​​ត្រូវ​​​បាន​​​ស្នើ​​​ឲ្យ​​​បញ្ចេញ​​​មតិ​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​នយោបាយ​​​  បញ្ហា​​​ផ្សេង​​​ៗ​​​ បទ​​​ពិសោធន៍​​​នៃការ​​​បោះ​​​ឆ្នោត​​​របស់​​​ពួក​​​គេ​​​​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​រក​​​សំឡេង​​​ឆ្នោត​​​ និងការ​​​ប្រើ​​​ប្រាស់​​​អ៊ីនធើណិត​​​។

ប្រជា​​​ពល​​​រដ្ឋ​​​៤៨​​​ភាគរយ​​​ដែល​​​ត្រូវ​​​បាន​​​ស្ទង់​​​មតិ​​​មាន​​​ការ​​​អប់​​​រំ​​​ត្រឹម​​​ថ្នាក់​​​បឋម​​​សិក្សា​​​ ៥០​​​ភាគ​​​រយ​​​ជាកសិករ​​​ និង​​​៤៨​​​ភាគ​​​រយជា​​​​​​អ្នក​​​ដែ​​​ល​​​រក​​​ប្រាក់​​​ចំណូល​​​បាន​​​ចន្លោះ​​​ពី​​​១០១​​​ដុល្លារ​​​ដល់​​​៣០០​​​ដុល្លារ​​ក្នុង​​​មួយ​​​ខែ​​​។ ភាគ​​​ច្រើនក្នុង​​​ចំណោមពួក​​​គេ​​​ ​​​​​​​​​ពោលគឺ​​​២៤​​​ភាគ​​​រយ​​​​ មាន​​​អាយុ​​​ចន្លោះ​​​ពី​​​៣០​​​ទៅ​​​៣៩​​​ឆ្នាំ​​​។

IRI បាន​​​ឲ្យ​​​ដឹង​​​​​តាម​រយៈ​​​​​សេច​​​​​​​​​ក្ដី​​​​​​ជូន​​​ដំណឹង​​​​​​​​​មួយ​​​ថា “ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​​​​​​​កាន់​​​អំណាច​​​ត្រូវ​​​ប្រជា​​​ពល​​​រដ្ឋ​​​មើល​​​​​​ឃើញ​​​​​​​​​ថា ​​​​​​​​​​​ធ្វើ​​​បាន​​​ល្អ​​​ខាង​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​  ​វិស័យ​​​អប់​​​រំ​​​​​​​​​  ការ​​​​​​​​​បង្ក្រាប​​​បទ​​​ល្មើស​​​និង​​​ការ​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន  និង​​​កា​​​រ​​​ការ​​​ពារ​​​នូវ​​​​​​​​​របប​​​រាជានិយម។​​​សម្រាប់​​​​​​​​​គណបក្ស​​​ប្រឆាំ​​​ង​​​វិញ​​​ អ្នក​ឆ្លើយ​​​តប​​​ជឿជាក់​​​លើ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើងនៅ​​​​​​ក្នុង​​​ខែកក្កដា ឆ្នាំ​​​២០១២​​​លើ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​សិទ្ធិសេរីភាព សិទ្ធិ​​​របស់​​​កម្ម​​​ករ​​​ កម្មការិនី និង​​​តម្លៃ​​​ស្បៀង​​​អាហារ​​​។​​​​​​ទាក់ទិន​​​​​​​​​​​​នឹ​​​ង​​​សិទ្ធិ​​​សេរីភាព​​​ក្នុង​​​ការ​​​​​​បញ្ចេញ​​​មតិ​​​នេះ​​​​​​​​​ដែរ​​​ អ្នកចូលរួម​​​​​​ឆ្លើយ​​​តប​​​ជិត​​​ពាក់​​​កណ្ដាល​​​​​​ (​​​​​​៤៩ភាគ​​​រយ) ​​​គាំទ្រ​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ ជាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ (៣៤​​​ភាគរយ​​​) ។

សេចក្ដីជូន​​​ដំណឹង​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​​​​ថា “ពាក់​​​​​​ព័ន្ធ​​​នឹងការ​​​ការពារ​​​សិទ្ធិមនុស្ស​​​ គណ​​​បក្ស​​​សង្គ្រោះជាតិ​​​មាន​​​ការ​​​គាំទ្រ​​​​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ គឺ​​​៥១​​​ភាគ​​​រយ​​​ទល់​​​នឹង​​​៣៥​​​ភាគ​​​រយ​​​ ហើយ​​​ទាក់ទិន​​​នឹង​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​កម្មករ​​​កម្ម​​​ការិនី គណបក្ស​​​សង្គ្រោះជាតិ​​​មា​​​នអ្នក​​​គាំទ្រ​​​៥៦​​​ភាគរយ ទល់​​​​​​នឹង​​​៣២​​​ភាគរយ​​​ខាង​​​គណ​​​បក្សប្រជា​​​ជន​​​កម្ពុជា​​​”។

នៅ​ថ្នាក់​​​​មូល​ដ្ឋាន ​​​អ្នក​​​ឆ្លើយ​​​តប​​​៨៣​​​ភាគ​​​រយ​​​បាន​​​និយាយ​​​ថា ខ្លួន​​​ចង់​​​មាន​​​លទ្ធភាព​​​បោះ​​​ឆ្នោ​​​ត​​​ជ្រើសរើស​​​ប្រធាន​​​ភូមិ​​​របស់​​​ខ្លួន​​​ដែល​​​បច្ចុប្បន្ន​​​នេះ​​​​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​​​​ មិនមែន​​​តាម​​​រយៈ​​​ការ​​​បោះឆ្នោត​​​ទេ​​​។ ប្រជា​​​ពល​​​រដ្ឋ​​​២៣​​​ភាគ​​​រយ​​​ចង់​​​ឲ្យ​​​មាន​​​តុលាការ​​​ឯករាជ្យ​​​។

លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុងពិធី​​​​​​ចេញ​​​ផ្សាយ​​​របាយការណ៍​​​កាលពីថ្ងៃសុក្រ​​​នេះ បាន​​​លើក​​​ឡើងថា ​​​​​​គណបក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​គួរ​​​​​​មាន​​​ការ​​​ “ ព្រួយ​​​បារម្ភ​​​ក្រោយ​​​មាន​​​ការ​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃការ​​​ស្ទង់​​​មតិ​​​ថ្មីបំផុត​​​នេះ​​​ដែល​​​លោក​​​មើល​​​ឃើញ​​​ថា ជា​​​ត្រីវិស័យ​​​នាំ​​​គណបក្ស​​​​​​​​​នយោបាយ​​​ឆ្ពោះទៅរក​​​​​​ផ្លូវ​​​ត្រូវ​​​​​​និង​​​ការ​​​បង្កើត​​​គោល​​​នយោបាយ​​​ត្រឹម​​​ត្រូវ​​​។ លោ​​​ក​បាន​មាន​ប្រសាសន៍​ថា “ វា​​​បង្ហាញ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​​​​មាន​​​កំហុស​​​ច្រើន​​​​​​​​​ជាង​​​ពេល​​​ណាៗ​​​ទាំងអស់​​​​​​ ហើយ​​​ការ​​​កែ​​​​​ទម្រង់​​​​​គឺ​​​​​​ជា​​​អ្វី​​​ដែល​​​ត្រូវ​​​ធ្វើជា​​​បន្ទាន់​​​ដើម្បី​​​ឲ្យ​​​កម្ពុជា​​​ដើរ​​​ក្នុង​​​ផ្លូវ​​​ត្រូវ​​​វិញ​​​។ ប្រសិន​បើ​ពួកគេ​​​នៅ​​​តែ​​​បន្ត​​​រំលោភបំពាន​​​សិទ្ធិមនុស្ស​​​ ប្រសិន​​​បើ​​​ពួកគេ​​​នៅ​​​តែ​​​បន្ត​​​ប្រព្រឹត្ត​​​​​​អំពើពុក​​​រលួយ​​​ បន្ត​​​បង្កភាព​​​អយុត្តិធម៌ក្នុង​​​សង្គម ប្រជា​​​ប្រិយ​​​ភាព​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​​​​​​​នឹង​​​ធ្លាក់​​​ចុះ​​​​ទៀត​​​”។លោក​​​លើក​​​ឡើង​​​ថា វា​​​គឺ​​​ជា​​​រឿង​​​សំខាន់​​​​​​​​​នៅ​​​ក្នុងការ​​​បែង​​​ចែក​​​ឲ្យ​​​ច្បាស់​​​​​​​​រវាង​​​គណបក្ស​​​នយោ​​​បាយ​​​និង​​​រដ្ឋាភិបាល​​​​​​ ដោយ​​​លោក​​​ចង់​​​បាន​​​ន័យ​​​ថា ការ​​​​​​កែលម្អ​​​​​ហេដ្ឋារចនាសម្ព័ន្ធ​​​ជា​​​ភារកិច្ច​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​មាន​​​ថវិកា​​​ជាតិ​​​ប្រើ​​​ប្រាស់​​​ ចំណែក​​​​​​ ​​គណ​​​​​​​​​បក្ស​​​នយោបាយគឺ​​​ពុំ​​​​​​​​​​​​​​​អាច​​​ប្រើ​​​ថវិកា​​​ជាតិ​​​​​​បាន​​​ទេ​​​។

នៅ​ពេល​​​ទាក់​​​ទង​​​បាន​​​តា​​​មទូរស័ព្ទ​​​ លោក ឈាង វុន អ្នក​​​នាំពាក្យ​​​រដ្ឋសភា​​​ ដំបូង​​​ឡើយ​​​បាន​​​បដិសេធ​​​មិនធ្វើ​​​អត្ថាធិប្បាយ​​​ទេកាលពី​​​ថ្ងៃ​​​សុក្រ ដោយ​​​លើក​​​ហេតុផល​​​ថា​​​ ​​​លោក​​​មិន​​​​​​​​​ទាន​​​់​​​បាន​​​ឃើញ​​​របាយ​​​ការណ៍​​​នេះ​​​។ ប៉ុន្តែ​​​ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ពីមូល​​​ហេតុ​​​ដែល​​​លោក​​​និយាយ​​​​​​ថា លទ្ធផល​​​នៃការ​​​ស្ទង់​​​មតិ​​​នេះ​​​ឆ្លុះ​​​បញ្ចាំង​​​ពីការ​​​ផ្លាស់​​​​​​ប្តូរ​​​ចិត្ត​​​គំនិត​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំពោះ​​​គណបក្ស​​​ប្រជា​​​ជន​​​នោះ​​​ លោក​​​​​​​​​បាន​​​​​​លើក​​​ឡើង​​​ពីការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​​​​ពីឆ្នាំមុន​​​​​​។

លោក​បាន​មាន​ប្រសាសន៍​​​ថា “ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​អនុវត្ត​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ​​​។ ប្រសិន​​​បើ​​​ប្រជា​​​ពល​​​រដ្ឋ​​​ពេញ​​​ចិត្ត​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​  ពួកគេ​​​ប្រាកដ​​​ជា​​​នឹង​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជនហើយ ហើយ​​​​​​ប្រសិន​​បើ​​​​​​​​​ពួកគេ​​​ពេញចិត្ត​​​គណ​​​​​​បក្ស​​​សង្គ្រោះជាតិ​​​ ពួកគេ​​​ប្រាកដ​​​ជា​​​បោះឆ្នោត​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​​​​ដូច​​​គ្នា​​​។ វា​​​បង្ហាញ​​​ច្បាស់​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​ចំនួន​​​ច្រើន​​​ជាង​​​អ្នក​​​គំាទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​៣០០.០០០​​​នាក់​​​”៕ សេរីវុធ​​​

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃួន ណារីម)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស