42.2 C
Phnom Penh

អគ្គស្នងការ​​​​​​នគរបាល​​​ជាតិ​​​​​​​​​បញ្ចេញ​​​​​​ខ្សែ​​​វីដេអូ​​​ស្ដី​​​ពី​​​ការ​​​ចាប់ខ្លួនក្រុម​​​​​​ហ៊ែកឃើអនាមិក​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ អគ្គស្នង​​​ការ​​​​​​នគរបាល​​​ជាតិ​​​បាន​​​បញ្ចេញ​​​ខ្សែ​​​វីដេអូ​​​មួយ​​​តាម​​​ប្រព័ន្ធ​​​អីុនធើណិត​​​​​​​​​ ដែល​​​បង្ហាញពី​​​ការ​​​ចាប់​​​ខ្លួន​​​​​​​​​សមា​​​ជិក​​​​​​ពីរ​​​នាក់​​​​​​នៃ​​​ក្រុម​​​អនាមិក​​​កម្ពុជា​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​​​​ ដែល​​​​​​ជាប់​​​ចោទពី​​​បទ​​​ជ្រៀត​​​ចូល​​​​​​​​​គេហ​​​ទំព័រ​​​របស់​​​រដ្ឋាភិបាល​​​ និង​​​លួច​​​ទិន្នន័យ​​​​​​សម្ងាត់។

ជា​​​ដំបូង​​​ខ្សែ​​​វីដេអូ​​​នេះ​​​បង្ហាញ​​​ពី​​​ការ​​​​​​ចាប់​​​ខ្លួន​​​​​​យុវជន​​​ ប៊ុន ឃីង​​​មង្គល​​​បញ្ញា​​​ អាយុ​​​២១​​​ឆ្នាំ​​​​​​ ដែល​​​​​​​​​នៅ​​​តាម​​​អីុនធើណិត​​​ប្រើ​​​ឈ្មោះ​​​ថា​​​ Sex Machine និង Black Cyber ។ វា​​​បង្ហាញ​​​​​​ពី​​​សកម្ម​​​ភាព​​​នគរបាល​​​គោះ​​​ទ្វារ​​​ និង​​​ចូល​​​ឆែក​​​ឆេរ​​​បន្ទប់​​​​​​របស់​​​យុវជន​​​រូប​​​នេះ​​​ ដោយ​​​រក​​​ឃើញ​​​​​​ស៊ីឌី របាំង​​​មុខ​​​​​ Guy Fawkes និង​​​របស់​​​របរ​​​​​​មួយ​​​ចំនួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ បន្ទាប់​​​មក​​​​​​ដល់​​​ឈុត​​​ឆាក​​​ត្រង់​​​នគរបាល​​​ចាប់​​​ខ្លួន​​​​​​​​​ជន​​​ហ៊ែក​​​ឃើ​​​ទី២ ឈ្មោះ​​​​​​ ជូ សុង​ហេង​​​ អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​តាម​​​អីុនធើណិត​​​​​​ប្រើ​​​​​​ឈ្មោះ​​​ថា Zoro។

យុវជន​​​ទាំង​​​ពី​​​រ​​​នាក់​​​នេ​​​ះ​​​​​​​​​ត្រូវ​​​បាន​​​​​​​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​មេសា​​​ បន្ទាប់ពី​​​​​​​​​ប្រតិបត្តិការ​​​​​​​​​ស៊ើប​​​អង្កេត​​​​​​រយៈ​​​ពេល​​​ប្រាំបី​​​ខែ​​ដោយ​​​មាន​​​ការ​​​សហការ​​​​​​​​​រវាង​​​​​​​​​​​​អគ្គ​​​ស្នង​​​ការ​​​នគរបាល​​​ជាតិ​​​ និង​​​​​​សហព័ន្ធ​​​ស៊ើប​​​អង្កេត​​​​​​ FBI របស់​​​សហរដ្ឋ​​​អាមេរិក​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​កន្លែង​​​សម្ងាត់​​​អស់​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​​​​សប្ដាហ៍​​​មក​​​ហើយ​​​ ពោល​​​គឺ​​​រហូត​​​ដល់​​​ពេល​​​ចាប់​​​ខ្លួន​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ប្រកាសកាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​។ ពួក​​​គេ​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា បាន​​​​​​ជ្រៀត​​​ចូល​​​គេហ​​​ទំព័រ​​​​​​របស់​​​រដ្ឋាភិបាល​​​ចំនួន​​​៣០ និង​​​គេហទំព័រ​​​​​​របស់​​​វិស័យ​​​ឯកជន​​​មួយ​​​ចំនួន​​​។

បច្ចុប្បន្ន​​​ដោយ​​​​​​សារ​​​តែ​​​ប្រទេស​​​កម្ពុជា​​​គ្មាន​​​​​​ច្បាប់​​​​​​ស្ដីពី​​​បទ​​​ល្មើស​​​តាម​​​​​​អីុនធើណិត​​​ យុវ​​​ជន​​​ទាំង​​​ពី​​​រនាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្រោម​​​បទ​​​ល្មើស​​​នៅ​​​ក្រោម​​​ព្រហ្មទណ្ឌ​​​របស់​​​ព្រះ​​​រាជាណាចក្រ​​​កម្ពុជា​​​ ដែល​​​ពាក់ព័ន្ធ​​​នឹង​​​ព័ត៌​​​មាន​​​វិទ្យា​​​​​​ដូច​​​ជា​​​ ការ​​​ធ្វើ​​​សកម្មភាព​​​វាយ​​​ប្រហារ​​​​​​ ធ្វើ​​​ឲ្យ​​​រអាក់​​​រអួល​​​មិន​​​ដំណើរ​​​ការ​​​គេហ​​​ទំព័រ​​​ ជ្រៀត​​​ចូល​​​បណ្ដាញ​​​ព័ត៌មាន​​​​​​វិទ្យា​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ កា​​​រ​​​លួច​​​ទិន្នន័យ​​​សម្ងាត់​​​​​​ពី​​​ប្រព័ន្ធ​​​ព័ត៌មាន​​​ និង​​​ការ​​​កែ​​​ទិន្នន័យ​​​។

យុវជន​​​​​​ ប៊ុន​​​ ឃីង​​​មង្គល​​​បញ្ញា បាន​​​សារ​​​ភាព​​​​​​ទទួល​​​ស្គាល់​​​កំហុស​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​​​​ប្រព្រឹត្តិ​​​​​​បទ​​​ល្មើ​​​ស​​​ទាំង​​​នេះ​​​មែន​​​ ចំណែក​​​ឯ​​​យុវជន​​​ ជូ សុង​​​ហេង​​​ និយាយ​​​ថា រូប​​​គេ​​​គ្រាន់​​​តែ​​​ជា​​​​​​កូន​​​សិស្ស​​​របស់​​​​​​ ប៊ុន ឃីងមង្គល​​​បញ្ញា ប៉ុណ្ណោះ​​​ នេះ​​​បើ​​​យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​របស់​​​​​​អគ្គស្នង​​​ការ​​​នគរបាល​​​ជាតិ​​​​​​​​​ចេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​។​​​

លោក​​​ ឌីម​​​ ចៅសេង​​​ មេធាវី​​​តំណាង​​​យុវ​​​ជន​​​ទាំង​​​ពីរ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កូន​​​ក្ដី​​​របស់​​​លោក​​​​​​​​​ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​ចោទ​​​ប្រកាន់​​​រួច​​​ហើយ​​​​​​ ប៉ុន្តែ​​​ថា លោក​​​​​​មិន​​​ដឹង​​​ពី​​​​​​បទ​​​ចោទ​​​ប្រកាន់​​​​​​ជាក់​​​លាក់​​​​​​ទាំង​​​នេះ​​​​​​ជា​​​អ្វី​​​​​​ ឬ​​​ធ្វើ​​​ឡើ​​​ង​​​នៅ​​​ពេល​​​ណា​​​នោះ​​​ទេ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “កូន​​​ក្ដី​​​របស់​​​ខ្ញុំ​​​​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​​​​​​​រករណី​​​​​​ ហើយ​​​តុលា​​​ការ​​​​​​កំពុង​​​​​​​​​សាកសួរ​​​ពួក​​​គេ​​​​​​​​​នៅ​​​ឡើយ​​​​​​”។ លោក​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា លោក​​​មិន​​​ទាន់​​​ទទួល​​​បាន​​​​​​ច្បាប់​​​ចម្លង​​​​​​នៃ​​​សំណុំ​​​រឿង​​​នេះ​​​ពី​​​តុលាការ​​​នៅ​​​ឡើយ​​​ទេ​​​។

ឧត្តម​​​សេនីយ៍ឯក ឆាយ​​​ ស៊ីណារិទ្ធ​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​សន្ដិសុខផ្ទៃ​​​ក្នុង​​​​​​​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ ដែល​​​ដឹកនាំ​​​កា​​​រ​​​ស៊ើប​​​អង្កេត​​​នេះ​​​ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ កាល​​​ពី​​​ម្សិលមិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃអង្គារ​​​ថា ការ​​​ស៊ើប​​​អង្កេត​​​​​​ “កំពុង​​​​​​បន្ត​​​”។

តួនាទីរបស់​​​​ FBI នៅ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ គឺ​​​មិន​​​ច្បាស់​​​លាស់​​​ទេ​​​ ប៉ុន្តែ​​​​​​ទូរលេខ​​​សម្ងាត់​​​​​​​​​របស់​​​ស្ថាន​​​ទូត​​​សហរដ្ឋ​​​អាេមរិក​​​​​​ ដែល​​​​​​​​​វីគីលីក​​​ ក្រុម​​​ប្រឆាំង​​​ភាព​​​សម្ងាត់​​​បាន​​​ធ្វើ​​​ឲ្យ​​​បែក​​​ធ្លាយ​​​​​​ បង្ហាញ​​​ថា មាន​​​ទំនាក់​​​ទំនង​​​យ៉ាង​​​រឹង​​​មាំ​​​រវាង​​​នាយក​​​ដ្ឋាន​​​​​​សន្ដិសុខ​​​ផ្ទៃ​​​ក្នុង​​​​​​របស់​​​​​​ឧត្តម​​​សេនីយ៍ឯក ឆាយ​​​ ស៊ីណារិទ្ធ​​​ និង​​​​​​រដ្ឋាភិ​​​បាល​​​សហរដ្ឋ​​​អាេមរិក​​​។

​ទូរ​​​លេខ​​​​​​នេះ​​​បង្ហាញ​​​ថា មន្ត្រី​​​ចំនួន​​​១៧​​​រូប​​​​​​នៃ​​​​​​នាយក​​​ដ្ឋាន​​​​​​សន្ដិសុខ​​​ផ្ទៃ​​​ក្នុង​​​រួម​​​ទាំង​​​​​​ឧត្តម​​​សេនីយ៍ឯក ឆាយ​​​ ស៊ីណារិទ្ធ​​​ ផង​​​ ត្រូវ​​​បាន​​​​​​​​​ចាត់​​​​​​តាំង​​​​​​ឲ្យ​​​ចូល​​​រួម​​​​​​ក្នុងវគ្គ​​​បណ្ដុះ​​​បណ្ដាល​​​​​​​​​មួយ​​​ចំនួន​​​របស់​​​សហរដ្ឋអាេមរិក​​​កាល​​​ពី​​​ឆ្នាំ​​​២០០៩ និង​​​ឆ្នាំ​​​២០១០។​​​

វគ្គ​​​បណ្ដុះ​​​បណ្ដាល​​​​​​​​​ទាំង​​​នេះ​​​​​​​​​រួម​​​មានវគ្គ​​​បណ្ដុះ​​​បណ្ដាល​​​ស្ដី​​​ពី​​​​​​ការ​​​ពង្រឹង​​​ច្បាប់​​​អន្តរជាតិ​​​ លើ​​​ “ការ​​​ប្រមូល​​​និង​​​វិភាគ​​​ព័ត៌មាន​​​សម្ងាត់” និង​​​វគ្គ​​​បណ្ដុះ​​​បណ្ដាល​​​ស្ដីពី​​​ការ​​​ស៊ើប​​​អង្កេត​​​បទ​​​​​​ល្មើស​​​កុំព្យូទ័រផ្ដល់​​​ដោយ​​​​​​ FBI​ ផងដែរ​​​។ អ្នក​​​នាំពាក្យ​​​សហរដ្ឋ​​​អាេមរិក​​​ប្រចំា​​​កម្ពុជា​​​​​​មិន​​​ឆ្លើយ​​​បំភ្លឺទេ​​​ពាក់ព័ន្ធ​​​បញ្ហា​​​នេះ​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស