29.6 C
Phnom Penh

កសិករ​នៅខេត្តក្រចេះ​សុខចិត្ត​​ទទួល​យក​​ការផ្តល់​​ដីធ្លី​​​ដោយរដ្ឋាភិបាល ប៉ុន្តែ​​​ទាមទារ​​​ជាលាយ​លក្ខណ៍​អក្សរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករមួយក្រុម​ដែលត្រូវបាន​បណ្តេញ​ចេញ​​ដើម្បី​បើក​ផ្លូវឲ្យ​ក្រុមហ៊ុន​​ចម្ការ​កៅស៊ូ​វៀត​ណាមមួយ​​នៅក្នុងខេត្ត​ក្រចេះ​ ​សុខ​​ចិត្តទទួល​យក​​សម្បទាន​ដី​​សង្គម​កិច្ចមួយ​​ពី​រដ្ឋាភិបាល​កាល​ពីម្សិល​មិញ​ ប៉ុន្តែ​នឹង​មិន​ចាក​ចេញ​​ពីមូល​ដ្ឋាន​តវ៉ា​​​​របស់​​ខ្លួន​​​នៅក្នុងរាជ​​ធានី​ភ្នំពេញ​​ទេ លុះត្រា​​​ពួក​គាត់​​ឃើញ​ប្លង់រឹង​ដែល​បញ្ចាក់​ថា ដីនោះជា​ដី​ថ្មី​​របស់​ខ្លួនសិន​។

លោក ងួន វិបុល ​តំណាង​​ប្រជាពលរដ្ឋ​​គ្មាន​ទី​​ជម្រក​ចំនួន​​៣០១​គ្រួសារ​​បានឲ្យដឹងថា ​កសិករមួយ​ក្រុម​​នឹងទៅ​​កាន់​​ទីកន្លែង​​សម្បទានដី​ទំហំ​៧៥០​ហិកតា នៅក្នុងស្រុក​ស្នួល​​នៅ​ថ្ងៃនេះ និងទាមទាម​​ឯកសារ​​សមស្របនិង​ការ​​​សាង​សង់លំនៅដ្ឋាន​​​ជាបណ្តោះ​អាសន្ន។

ប្រសិនបើការ​​ទាម​​ទារ​​​របស់​ពួកគាត់​​មិនត្រូវ​បា​ន​ដោះ​ស្រាយ​​ទេ ​​ពួកគាត់​នឹង​ត្រឡប់​មក​ភ្នំពេញវិញ​ ​ជាទីដែល​​​ពួកគាត់​​បាន​​បោះ​ជំរំ​​នៅក្នុងវត្ត​សាមគ្គី​រង្សី ​សង្កាត់​ស្ទឹងមាន​ជ័យ​អស់​រយៈពេល​​ជិត​​ពីរ​សប្តាហ៍​។

លោក វិបុល ​បានមាន​ប្រសាសន៍ថា “យើង​យល់​​ព្រម​ទទួល​​យក​​សម្បទាន​នេះ ពីព្រោះ​យើង​មិន​​ចង់​ខ្ជះ​ខ្ជាយ​ពេល​​វេលាច្រើន​ ​​ឬធ្វើឲ្យប្រទេស​​​មាន​អស្ថិរភាព​ទេ​។ ​ប៉ុន្តែ​ប្រសិន​បើ​អាជ្ញាធរ រំ​ពឹងថា ​យើង​ដេក​នៅក្នុងសាលាស្រុកស្នួល​ យើងតវ៉ា​​។ នៅពេល​យើងត្រឡប់​ទៅខេត្ត​ក្រចេះ​វិញ មន្ត្រីមូល​ដ្ឋាន​​ត្រូវ​ផ្តល់​តង់​​​និង​​អាហារ​​​នៅលើ​ដីថ្មី​ ​បើ​​មិនអីចឹង​​ទេ​យើង​នឹង​ត្រឡប់​​​មក​ភ្នំពេញវិញ​”។

ក្រុមគ្រួសារ​​ទាំង​​នេះ ដែល​ភាគច្រើន​​​​ក្នុង​ចំ​ណោមនោះ​​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់​នៅ​ក្នុងស្រុកស្នួល​​​ ពី​​ខេត្តកំពង់ចាម​​ក្នុងឆ្នាំ​២០០៨ ត្រូវបាន​បណ្តេញ​ចេញ​​កាល​ពីថ្ងៃទី២ ខែ​ឧសភា ដើម្បី​​​បើកផ្លូវ​​ឲ្យក្រុម​ហ៊ុន​ Binh Phouc 2។ នៅពេល​​​ពួកគាត់​​បដិសេធ​មិន​ព្រម​ចេញ​ ផ្ទះ​របស់​​ពួកគាត់​​​ត្រូវ​បា​ន​​ដុត​កម្ទេច​ចោល។

លោក ស ចំរុង អភិបាល​ខេត្ត​ក្រចេះ​​​បានមាន​ប្រសាសន៍​កាល​ពីម្សិលមិញថា ​ក្រុម​មន្ត្រី​​នឹង​ត្រៀម​រៀបចំ​ឯកសារ​ចាំបាច់​សម្រាប់​​សម្បទាន​ដី​សង្គមកិច្ច​ និង​ប្រគល់​​ដីនេះ​ឲ្យ​ប្រជា​កសិករ​​នៅថ្ងៃនេះ​។

លោក ចំរុង ​​បានមាន​ប្រសាសន៍ថា ” ប្រសិន​បើ​​​ពួកគាត់​​ចង់​រស់នៅទី​នោះ ​​​ពួកគាត់​​​អាច​​ទៅ​ ​និង​ស្វែង​រកអ្វីផ្សេង​​​ទៀត​​ដោយ​ខ្លួនឯង​។ ពួកគាត់​​​អាចទៅ​​​កន្លែង​ណា​មួយ​​​ ដែល​​ពួកគេ​ចង់ មិន​មែន​តែ​សម្បទាន​ដី​​របស់ក្រុម​ហ៊ុន​[Binh Phuoc2] ប៉ុណ្ណោះ​ទេ​”។

លោក ចាន់ សុវ៉េត ប្រធាន​ផ្នែក​ស៊ើបអង្កេត​ប្រចាំ​​អង្គការ​សិទ្ធិមនុស្ស​​​អាដហុក បានមាន​ប្រសាសន៍​ថា លោកនឹង​អម​ដំណើរ​ក្រុម​កសិករ​ទៅកាន់​ដីថ្មី​​​របស់​​ពួកគាត់​ ដែល​​កសិករ​និយាយថា មាន​ចម្ងាយ​មិនដល់​១០គីឡូម៉ែត្រ​​ពី​ដីសម្បទាន​​​របស់ក្រុមហ៊ុន​ Binh Phouc2។ លោក សុវ៉េត ​បានមាន​ប្រសាសន៍ថា ” ​ប្រសិន​បើ​មន្ត្រី​មូលដ្ឋាន​​រៀបចំឯកសារ​​បាន​រហ័ស​​ប្រជាពលរដ្ឋ​​នឹង​ត្រឡប់​​ទៅកាន់​​ខេត្ត​​នេះ​វិញ​​”៕ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស