42.2 C
Phnom Penh

អ្នកភូមិ​ចង់​ឲ្យ​ទុក​កិច្ច​ព្រម​ព្រៀង​​ផ្ត​ល់​សំណង​របស់​ក្រុមហ៊ុន​ ខេឌីសីុ ជា​មោឃៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​២២​​​គ្រួសារ​​​ដែល​​​​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏​​​ល្វីង​​​ជូរចត់​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរឆ្នាំ​​​ជុំ​​​វិញ​​​ដី​​​ចំនួន​​​១៤,៥​​​ហិកតា​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ងជា​​​មួយក្រុមហ៊ុន​​​ដែល​​​​​​កាន់​​​កាប់​​​ដោយ​​​ភរិយា លោក ស៊ុយ​​​ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល អះ​​​អាង​​​ថា ពួក​​​គាត់​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ទទួល​​​យក​​​សំណង​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​កាល​​​ពីម្សិលមិញ ទាម​​​ទារ​​​ឲ្យ​​ទុក​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​​​ពួកគាត់​​​ជាមួយ​​​ក្រុមហ៊ុន​​​នេះ​​​ជា​​​មោឃៈ។

​​​កាល​​​ពី​​​ខែ​​​មេសា អ្នក​​​ភូមិ​​​៣២​​​គ្រួសារ​​​មក​​​ពី​​​ឃុំ​​​តាជេស​​​ ក្នុង​​​ស្រុក​​​កំពង់​​​ត្រឡាច​​​បាន​​​ទទួល​​​យក​​​ការ​​​ព្រម​​​ព្រៀង​​​​ផ្តល់​​​​ជាសំណង​​​ជាមួយ​​​ក្រុមហ៊ុន​​​ខេឌីសីុ ដែល​​​កាន់​​​កាប់​​​ដោយ​​​អ្នក​​​ស្រី​​​ ជា ខេង ភរិយា​​​របស់​​​លោក ស៊ុយ សែម បន្ទាប់​​​ពី​​​អាជ្ញាធរ​​​ខេត្ត​​​បាន​​​បង្កើត​​​គណៈ​​​កម្មការ​​​រួម​​​មួយ​​​ជាមួយ​​​ក្រុមហ៊ុ​​​ន​​​នេះ​​​ដើម្បី​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​នេះ​​​។

ប៉ុន្តែ ឥឡូវ​​​នេះ​​​គ្រួសារ​​​ភាគ​​​ច្រើន​​​បាន​​​លើក​​​ឡើង​​​ថា ពួកគាត់​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ទទួល​​​យក​​​សំណង​​​ ហើយ​ដោយ​​​អស់​​​ជំនឿ​​​លើ​​​សាលា​​​ដំបូង​​​ខេត្ត​​​ ពួក​គាត​់​​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ ដើម្បី​​​ដាក់​​​ពាក្យ​​​បណ្តឹង​​ទៅ​​​សាលាដំបូង​​​​រាជ​​​ធានី​​​ ដោយ​​​អះ​​​អាង​​​ថា ការ​​​ផ្តល់​​​សំណងនេះ​​​មិន​​​សម​​​នឹងតម្លៃ​​​ដី​​​ដែល​​​គាត់​​​បាត់​​​បង់​​ឡើយ​​​។

អ្នក​​​ស្រី​​​ កែវ វណ្ណៈ​​​​​​ អាយុ​​​៥២​​​ឆ្នាំ​​​បាន​​​និយាយថា អ្នកស្រី​​​ទទួល​​​បាន​​​សំណង​​​ជា​​​ប្រាក់​​​តែ​​​១.៥០០​​​ដុល្លារ​​​ប៉ុណ្ណោះ​​​សម្រាប់​​​ដី​​​ចំនួន​៣,៥​​​ហិកតា​​​ ដែល​​​អ្នក​​​ស្រី​​​បាត់​​​បង់​​​ទៅ​លើការ​​​អភិ​​​វឌ្ឍ​​​​នេះ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ” ដោយ​​​សារ​​​ការ​​​ផ្តល់​ស​​​ំណងធ្វើ​ឡើង​ដោយ​​​មាន​​​ការ​​​គំរាម​​​កំហែង​​​ អ្នក​​​ភូមិ​​​ភាគ​​​ច្រើន​​​ទទួល​​​បាន​​​ប្រាក់​​តិចតួច​​​​ ពីព្រោះ​​​គេ​​​បាន​យក​​​​​កង​កម្លាំ​​​ង​មក​​​ជាមួយ​​​”។

អ្នកស្រី​​​បាន​​​និយាយ​​​ថា ខ្ញុំ​​​ត្រូវ​​​តែ​​​ទទួល​​​យក​​​ ពីព្រោះ​​​អ្នក​​​ស្រី​​​ ជា ខេង បាន​​​បំភិត​​​ភ័យ​​​ខ្ញុំ​​​ដោយ​​​និយាយ​​​ថា គេ​នឹង​​​ប្តឹងខ្ញុំ​​​ ហើយ​​បង្គាប់​​​ឲ្យ​​​ខ្ញុំបង់​​​ប្រាក់​​​៤០​​​លាន​​​រៀល​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ ប្រសិន​​​បើ​​​ខ្ញុំ​​​នៅ​​​តែ​​​តវ៉ា និងប្តឹង​​ក្រុម​​​ហ៊ុ​​​ន​​ដែលបាន​​​ចាប់​​​យក​​​ដី​​​របស់​​​យើង​​​ ដែល​​​យើង​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ចាប់​​​តាំង​​​ពី​ទសវត្សរ៍​​​​ឆ្នា​​​ំ​​​១៩៨០​​​មក​​​នោះ”។

អ្នក​​​ភូមិ​​​ប្រហែល​​​៧០​​​នាក​​​់​​​ទៀត​​​ដែល​​​លើកឡើង​ថា ពួកគាត់​កំពុ​ង​ជួប​​​បញ្ហា​​​ដូច​​​គ្នា​​​នេះ​​​ដែរ បានធ្វើដំណើរ​​​​មក​​​កាន់​​​តុលាការ​​​ជា​​​មួយ​​​អ្នកស្រី​​​ដែរ។ បន្ទាប់​​​មក​​​ អ្នក​​​ភូមិ​​​បាន​​​ដាក់​​​ញត្តិ​​​នៅ​​​ខុទ្ទកាល័យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន មុន​​​ពេល​​​ទៅ​​​កាន់​​​ការិយាល័យ​​​ឧត្តម​​​​ស្នង​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួលបន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ដោយ​ធ្វើការ​អំពាវ​​​នាវ​​​ស្រដៀង​​​គ្នា​​​នេះ​​​ ដើម្បី​​​សុំ​​​ឲ្យ​​​លោក សុរិយា ស៊ូបេឌី ប្រេ​​​សិត​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​​​​សហ​​​ប្រជា​ជា​​​តិ​​​​ជួយ​​​។

លោក ហ៊ុល​​​ ចាន់​​​ថូ អភិបាល​​​ស្រុក​​​កំពង់​​​ត្រឡាច​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកភូម​​​ិ​​​ពុំ​​​មាន​​​ភ័ស្តុ​​​តាង​​​ដើម្បីបង​្ហាញថា ពួកគាត​់​មាន​​​​សិទ្ធិ​​​កាន់​​​កាប់​​​ដីរបស់​​​ខ្លួន​​​ឡើយ​​​ បើ​​​ទោះ​​​ជា​​​ពួកគាត់​​​​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​​​​​​​នៅទីនោះរយៈ​​​ពេល​​​ច្រើន​​​ទសវត្សរ៍​​​មក​​​ហើយ​​​ក៏​​​ដោយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” សំណង​​​ដែល​​​ផ្តល់​​​ឲ្យ​​​ពួក​​​គាត់​​​នោះ​​​​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ទិញ​​​ដី​​​នេះឡើយ​​​ ហើយ​​​វា​​​ជាសណ្តាន​​​ចិត្ត​​​របស់​​​ក្រុមហ៊ុន​​​ចំពោះ​​​ពួក​​​គាត់​​​ទេ​​​។ គ្មាន​​​នរណា​​​ម្នាក់​​​បាន​​​បំភិត​​​បំភ័យ​​​​​​អ្នក​​​ភូមិ​​​ឲ្យ​​​ទទួល​​​យក​​​សំណង​​​ទេ​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស